Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ឯ​ម៉ាថា​វិញ នាង​មាន​ការ​រវល់​ជា​ច្រើន ក៏​ចូល​មក​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​មិន​គិត​ឃើញ​ថា ប្អូន​ខ្ញុំ​ម្ចាស់ វា​ទុក​ខ្ញុំ​ម្ចាស់​ឲ្យ​ខ្វល់‌ខ្វាយ​បម្រើ​តែ​ម្នាក់​ឯង​ទេ​ឬ? សូម​ទ្រង់​ប្រាប់​ឲ្យ​វា​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

40 រីឯ​ម៉ាថា​កំពុង​រវល់​នឹង​ការបម្រើ​ជាច្រើន ដូច្នេះ​នាង​ក៏​ចូលមក​ទូលថា​៖ “ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​មិន​ខ្វល់​ទេ​ឬ ដែល​ប្អូនស្រី​របស់ខ្ញុំម្ចាស់​ទុកឲ្យ​ខ្ញុំម្ចាស់​បម្រើ​តែម្នាក់ឯង​? សូម​ប្រាប់​នាង​ឲ្យ​ជួយ​ខ្ញុំម្ចាស់​ផង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 ឯ​នាង​ម៉ាថា​វិញ​កំពុង​វក់វី​នឹង​ការ​បម្រើ​ជាច្រើន​ នាង​ក៏ចូល​មក​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​មិន​អើពើ​ទេ​ឬ​ ដែល​ប្អូន​ស្រី​ខ្ញុំទុក​ឲ្យ​ខ្ញុំ​បម្រើ​តែ​ម្នាក់​ឯង?​ សូម​ប្រាប់​នាង​ឲ្យ​ជួយ​ខ្ញុំ​ផង»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 រីឯ​នាង​ម៉ាថា​វិញ នាង​មាន​កិច្ចការ​រវល់​ជា​ច្រើន ដើម្បី​បម្រើ​ព្រះអង្គ។ នាង​ចូល​មក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ប្អូន​ខ្ញុំ​ម្ចាស់​ទុក​ឲ្យ​ខ្ញុំ​ម្ចាស់​បម្រើ​ព្រះអង្គ​តែ​ម្នាក់​ឯង តើ​ព្រះអង្គ​មិន​អើ‌ពើ​ទេ​ឬ? សូម​ព្រះអង្គ​ប្រាប់​ឲ្យ​នាង​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 ឯ​ម៉ាថា នាង​មាន​ការ​រវល់​ជា​ច្រើន ក៏​ចូល​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​មិន​គិត​ឃើញ​ថា ប្អូន​ខ្ញុំ​ម្ចាស់ វា​ទុក​ខ្ញុំ​ម្ចាស់ ឲ្យ​ខ្វល់‌ខ្វាយ​បំរើ​តែ​ម្នាក់​ឯង​ទេ​ឬ​អី សូម​ទ្រង់​ប្រាប់​ឲ្យ​វា​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

40 រីឯ​នាង​ម៉ាថា​វិញ នាង​មាន​កិច្ចការ​រវល់​ជា​ច្រើន ដើម្បី​បម្រើ​អ៊ីសា។ នាង​ចូល​មក​សុំ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! ប្អូន​ខ្ញុំ​ទុក​ឲ្យ​ខ្ញុំ​បម្រើ​លោក​តែ​ម្នាក់​ឯង តើ​លោក​មិន​អើ‌ពើ​ទេ​ឬ? សូម​លោក​ប្រាប់​ឲ្យ​នាង​មក​ជួយ​ខ្ញុំ​ផង»។

សូមមើលជំពូក ចម្លង




លូកា 10:40
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ពេល​ល្ងាច ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ម៉ោង​ក៏​ជ្រុល​ហើយ សូម​ឲ្យ​បណ្តា‌ជន​ត្រឡប់​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​គេ​ចូល​ទៅ​តាម​ភូមិ ហើយ​ទិញ​អាហារ​សម្រាប់​ខ្លួន​គេ»។


ពេល​នោះ ពេត្រុស​នាំ​ព្រះ‌អង្គ​ទៅ​ដោយ​ឡែក ហើយ​ចាប់​ផ្ដើម​ទូល​ជំទាស់​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​មេត្តា​ប្រណី​ផង! កុំ​ឲ្យ​ការ​នេះ​កើត​មាន​ដល់​ព្រះ‌អង្គ​ឡើយ»។


កាល​ក្រុម​គ្រួសារ​របស់​ព្រះ‌អង្គ​ឮ​ដូច្នេះ គេ​ក៏​ចេញ​ទៅ​ដើម្បី​ឃាត់​ព្រះ‌អង្គ ដ្បិត​គេ​ថា ព្រះ‌អង្គ​វង្វេង​ស្មារតី។


កាល​កំពុង​តែ​នាំ​គ្នា​ទៅ នោះ​ទ្រង់​យាង​ចូល​ទៅ​ភូមិ​មួយ ហើយ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា បាន​យាង​ព្រះ‌អង្គចូល​ទៅ​ក្នុង​ផ្ទះ។


ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ម៉ាថា! ម៉ាថា​អើយ! នាង​ខ្វល់​ខ្វាយ ហើយរវល់​នឹង​កិច្ច‌ការ​ច្រើនណាស់


កុំ​ស្វែង​រក​តែ​គ្រឿង​សម្រាប់​បរិ‌ភោគ ហើយ​កុំ​ថប់​បារម្ភ​ឡើយ។


តែ​ព្រះ‌អង្គ​បែរ​ទៅ ហើយ​បន្ទោស​គេ។


មាន​បុរស​ម្នាក់ ឈ្មោះ​ឡាសារ ដែល​មាន​ជំងឺ គាត់​នៅ​ភូមិ​បេ‌ថានី​ជា​មួយ​បង​ស្រី​គាត់ គឺ​ម៉ារា និង​ម៉ាថា។


ព្រះ‌យេស៊ូវ​ស្រឡាញ់​នាង​ម៉ាថា ប្អូន​ស្រី​របស់​នាង និង​ឡាសារ​ណាស់។


នៅ​ទី​នោះ គេ​រៀប​ចំ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌អង្គ ហើយ​នាង​ម៉ាថា​ក៏​បម្រើ​ភ្ញៀវ ឯ​ឡាសារ​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌អង្គ។


កុំ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុក​រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌វរបិតា​ដ៏​ជា​ព្រះ​បាន​ដៅ​ចំណាំ​ទុក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម