នៅពេលព្រះយេស៊ូវកំពុងយាងចេញទៅតាមផ្លូវ មានបុរសម្នាក់រត់មក ហើយលុតជង្គង់នៅមុខព្រះអង្គ ទូលសួរថា៖ “លោកគ្រូដ៏ល្អអើយ តើខ្ញុំត្រូវធ្វើអ្វី ដើម្បីទទួលជីវិតអស់កល្បជានិច្ចជាមរតក?”។
លូកា 10:25 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ មើល៍! មានអ្នកច្បាប់ម្នាក់ក្រោកឡើងល្បងលព្រះយេស៊ូវ ដោយទូលសួរថា៖ “លោកគ្រូ តើខ្ញុំត្រូវធ្វើអ្វី ដើម្បីទទួលជីវិតអស់កល្បជានិច្ចជាមរតក?”។ Khmer Christian Bible ក្រោយមក មានអ្នកជំនាញច្បាប់ម្នាក់បានក្រោកឈរឡើងល្បងព្រះអង្គថា៖ «លោកគ្រូ តើខ្ញុំគួរធ្វើអ្វីខ្លះដើម្បីនឹងបានជីវិតអស់កល្បជានិច្ចជាមរតក?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ មានអ្នកប្រាជ្ញច្បាប់ម្នាក់ឈរឡើង ទូលល្បងទ្រង់ថា៖ «លោកគ្រូ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានបណ្ឌិតខាងវិន័យម្នាក់ក្រោកឈរទូលសួរព្រះយេស៊ូ ក្នុងគោលបំណងចង់ចាប់កំហុសព្រះអង្គថា៖ «លោកគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ មានអ្នកប្រាជ្ញច្បាប់ម្នាក់ឈរឡើង ទូលល្បងទ្រង់ថា លោកគ្រូ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច អាល់គីតាប ពេលនោះ មានបណ្ឌិតខាងហ៊ូកុំម្នាក់ក្រោកឈរសួរអ៊ីសា ក្នុងគោលបំណងចង់ចាប់កំហុសអ៊ីសាថា៖ «តួន! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច?»។ |
នៅពេលព្រះយេស៊ូវកំពុងយាងចេញទៅតាមផ្លូវ មានបុរសម្នាក់រត់មក ហើយលុតជង្គង់នៅមុខព្រះអង្គ ទូលសួរថា៖ “លោកគ្រូដ៏ល្អអើយ តើខ្ញុំត្រូវធ្វើអ្វី ដើម្បីទទួលជីវិតអស់កល្បជានិច្ចជាមរតក?”។
មានម្នាក់ក្នុងពួកគ្រូវិន័យបានចូលមកជិត ឮពួកគេកំពុងជជែកគ្នា ហើយឃើញថាព្រះយេស៊ូវទ្រង់ឆ្លើយនឹងពួកគេបានល្អ ក៏ទូលសួរព្រះអង្គថា៖ “តើក្នុងបទបញ្ជាទាំងអស់មួយណាសំខាន់ជាងគេ?”។
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្យាការី និងស្ដេចជាច្រើនចង់ឃើញអ្វីដែលអ្នករាល់គ្នាកំពុងតែឃើញ ប៉ុន្តែមិនបានឃើញទេ ពួកគេចង់ឮអ្វីដែលអ្នករាល់គ្នាកំពុងតែឮ ប៉ុន្តែមិនបានឮឡើយ”។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“តើក្នុងក្រឹត្យវិន័យមានសរសេរទុកមកដូចម្ដេច? តើអ្នកយល់យ៉ាងដូចម្ដេច?”។
មានមេគ្រប់គ្រងម្នាក់ទូលសួរព្រះយេស៊ូវថា៖ “លោកគ្រូដ៏ល្អអើយ តើខ្ញុំត្រូវធ្វើអ្វី ទើបខ្ញុំបានទទួលជីវិតអស់កល្បជានិច្ចជាមរតក?”។
រីឯពួកផារិស៊ី និងពួកអ្នកច្បាប់ ក៏បដិសេធគម្រោងរបស់ព្រះសម្រាប់ខ្លួនពួកគេ ដោយមិនទទួលពិធីជ្រមុជទឹកពីយ៉ូហាន។
ពួកគេនិយាយល្បងលព្រះអង្គដូច្នេះ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែព្រះយេស៊ូវវិញ ព្រះអង្គឱនចុះ ហើយចាប់ផ្ដើមសរសេរនៅលើដីដោយព្រះអង្គុលី។
ដ្បិតប្រសិនបើមរតកបានមកដោយអាងក្រឹត្យវិន័យ នោះមិនមែនដោយអាងសេចក្ដីសន្យាទៀតទេ ប៉ុន្តែព្រះបានប្រទានមរតកនោះដល់អ័ប្រាហាំតាមសេចក្ដីសន្យា។