Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:24 - ព្រះគម្ពីរខ្មែរសាកល

24 ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្យាការី និង​ស្ដេច​ជាច្រើន​ចង់​ឃើញ​អ្វីដែល​អ្នករាល់គ្នា​កំពុងតែ​ឃើញ ប៉ុន្តែ​មិន​បាន​ឃើញ​ទេ ពួកគេ​ចង់​ឮ​អ្វីដែល​អ្នករាល់គ្នា​កំពុងតែ​ឮ ប៉ុន្តែ​មិន​បាន​ឮ​ឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នក​នាំ​ព្រះបន្ទូល​ និង​ស្ដេច​ជាច្រើន​ចង់​ឃើញ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​កំពុង​ឃើញ​ ហើយ​ចង់​ឮ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​កំពុង​ឮ​ ប៉ុន្ដែ​គេ​មិន​បាន​ឃើញ​ និង​មិន​បាន​ឮ​ឡើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ហោរា និង​ស្តេច​ជា​ច្រើន ប្រាថ្នា​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ​ដែរ តែ​មិន​បាន​ឃើញ​ទេ ក៏​ចង់​ឮ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​បាន​ឮ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ព្យាការី និង​ស្ដេច​ជា​ច្រើន ចង់​ឃើញ​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ ហើយ​គេ​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ពី​ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ហោរា នឹង​ស្តេច​ជា​ច្រើន បាន​ប្រាថ្នា​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ​ដែរ តែ​មិន​បាន​ឃើញ​ទេ ក៏​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​បាន​ឮ​សោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ណាពី និង​ស្ដេច​ជា​ច្រើន ចង់​ឃើញ​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ ហើយ​គេ​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​សោះ»។

សូមមើលជំពូក ចម្លង




លូកា 10:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ភ្នែក​របស់អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​បាន​មើលឃើញ​; ត្រចៀក​របស់អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​បាន​ស្ដាប់ឮ​។


បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ងាក​ទៅ​ពួក​សិស្ស ហើយ​មានបន្ទូល​នឹង​ពួកគេ​ដោយឡែក​ថា៖“មានពរ​ហើយ ភ្នែក​ដែល​ឃើញ​អ្វីៗដែល​អ្នករាល់គ្នា​កំពុងតែ​ឃើញ​!


ពេលនោះ មើល៍! មាន​អ្នកច្បាប់​ម្នាក់​ក្រោកឡើង​ល្បងល​ព្រះយេស៊ូវ ដោយ​ទូល​សួរថា​៖ “លោកគ្រូ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​?”។


អ័ប្រាហាំដូនតា​របស់អ្នករាល់គ្នា​បាន​ត្រេកអរ ដែល​លោក​នឹង​ឃើញ​ថ្ងៃ​របស់ខ្ញុំ​។ លោក​បាន​ឃើញ ហើយក៏​អរសប្បាយ”។


អ្នកទាំងនេះ​សុទ្ធតែ​ស្លាប់​ទាំងមាន​ជំនឿ ដោយ​មិន​បាន​ទទួល​អ្វីៗដែលត្រូវបានសន្យា​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​ឃើញ ហើយ​បាន​អបអរទទួល​ការទាំងនោះ​ពីចម្ងាយ ព្រមទាំង​សារភាព​ថា ខ្លួនឯង​ជា​ជនបរទេស និង​ជា​ជនរស់នៅបណ្ដោះអាសន្ន​នៅលើ​ផែនដី​នេះ​។


អ្នកទាំងនេះ​សុទ្ធតែ​ត្រូវបាន​ទទួលស្គាល់​ដោយសារតែ​ជំនឿ ប៉ុន្តែ​មិន​បាន​ទទួល​អ្វីដែលត្រូវបានសន្យា​នោះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម