លូកា 1:36 - ព្រះគម្ពីរខ្មែរសាកល មើល៍! អេលីសាបិតជាសាច់ញាតិរបស់នាងក៏មានផ្ទៃពោះជាកូនប្រុស ក្នុងវ័យចំណាស់របស់គាត់ដែរ គឺអ្នកដែលត្រូវគេហៅថាជាស្ត្រីអារ គាត់មានផ្ទៃពោះប្រាំមួយខែហើយ។ Khmer Christian Bible ហើយមើល៍! នាងអេលីសាបិតសាច់ញាតិរបស់នាងក៏មានគភ៌ជាកូនប្រុសម្នាក់ដែរ ក្នុងវ័យចាស់ជរា និងក្នុងកាលដែលគេហៅថាស្ត្រីអារ នាងមានផ្ទៃពោះប្រាំមួយខែហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! អេលីសាបិត ជាញាតិរបស់នាងក៏មានផ្ទៃពោះជាកូនប្រុស ក្នុងកាលដែលនាងមានវ័យចាស់ហើយដែរ នាងមានផ្ទៃពោះប្រាំមួយខែហើយ គឺអ្នកដែលគេបានហៅថាជាស្ត្រីអារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្យ៉ាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ឥឡូវ អេលីសាបិត ជាញាតិនាង ក៏មានផ្ទៃពោះជាកូនប្រុស ក្នុងកាលដែលចាស់ហើយដែរ គឺអ្នកដែលគេបានហៅជាស្ត្រីអារ នោះនាងមានផ្ទៃពោះ៦ខែមកហើយ អាល់គីតាប ម្យ៉ាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ដ្រីអារទៀតផងក៏ដោយ |
រីឯសារ៉ាយប្រពន្ធរបស់អាប់រ៉ាម មិនបានបង្កើតកូនឲ្យគាត់ទេ។ នាងមានបាវបម្រើស្រីជនជាតិអេហ្ស៊ីបម្នាក់ ឈ្មោះហាការ។
អ័ប្រាហាំ និងសារ៉ាចាស់ហើយ អាយុក៏ច្រើនដែរ ហើយសារ៉ាលែងមានរដូវរបស់មនុស្សស្រីហើយ។
សារ៉ាក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់ឲ្យអ័ប្រាហាំក្នុងវ័យជរារបស់គាត់ តាមពេលកំណត់ដែលព្រះបានសន្យាដល់គាត់។
ពេលសម្រាប់កើត និងពេលសម្រាប់ស្លាប់; ពេលសម្រាប់ដាំ និងពេលសម្រាប់ដកអ្វីដែលបានដាំ;
ទូតសួគ៌តបនឹងនាងថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធនឹងសណ្ឋិតលើនាង ហើយព្រះចេស្ដារបស់ព្រះដ៏ខ្ពស់បំផុតនឹងគ្របដណ្ដប់នាង ហេតុនេះហើយបានជាកូនដ៏វិសុទ្ធដែលកើតមកនោះ នឹងត្រូវបានហៅថា ព្រះបុត្រារបស់ព្រះ។
នៅសម័យហេរ៉ូឌស្ដេចនៃយូឌា មានបូជាចារ្យម្នាក់ក្នុងក្រុមអ័ប៊ីយ៉ា ឈ្មោះសាការី ប្រពន្ធរបស់លោកក៏ជាម្នាក់ក្នុងចំណោមកូនចៅអើរ៉ុនដែរ ឈ្មោះអេលីសាបិត។
ដូចគ្នាដែរ ដោយសារតែជំនឿ សារ៉ាដែលជាស្ត្រីអារបានទទួលសមត្ថភាពបង្កើតកូន ទោះបីជាគាត់ហួសវ័យហើយក៏ដោយ ដ្បិតគាត់យល់ឃើញថាព្រះអង្គដែលបានសន្យា ទ្រង់ស្មោះត្រង់។