ចូរធ្វើឲ្យឪពុក និងម្ដាយរបស់អ្នក មានអំណរ ហើយធ្វើឲ្យស្ត្រីដែលសម្រាលអ្នកមក បានត្រេកអរចុះ។
លូកា 1:31 - ព្រះគម្ពីរខ្មែរសាកល មើល៍! នាងនឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ នាងត្រូវដាក់ឈ្មោះកូននោះថា យេស៊ូវ។ Khmer Christian Bible មើល៍ នាងនឹងមានគភ៌ រួចសម្រាលបានកូនប្រុសម្នាក់ ហើយនាងនឹងដាក់ឈ្មោះកូននោះថាយេស៊ូ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! នាងនឹងមានគភ៌ ប្រសូតបានបុត្រាមួយ ហើយនាងត្រូវថ្វាយព្រះនាមថា "យេស៊ូវ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងនឹងមានគភ៌ សម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា“យេស៊ូ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល នាងនឹងមានគភ៌ប្រសូតបានបុត្រា១ ដែលនាងត្រូវថ្វាយព្រះនាមថា «យេស៊ូវ» អាល់គីតាប នាងនឹងមានផ្ទៃពោះ សំរាលបានកូនមួយដែលនាងត្រូវដាក់ឈ្មោះថា“អ៊ីសា”។ |
ចូរធ្វើឲ្យឪពុក និងម្ដាយរបស់អ្នក មានអំណរ ហើយធ្វើឲ្យស្ត្រីដែលសម្រាលអ្នកមក បានត្រេកអរចុះ។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នាដោយអង្គទ្រង់ផ្ទាល់: មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ នាងនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល។
នាងនឹងសម្រាលបានកូនប្រុសម្នាក់ ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា យេស៊ូវ ដ្បិតកូននោះនឹងសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គពីបាបរបស់ពួកគេ”។
“មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
ប៉ុន្តែគាត់មិនបានរួមដំណេកជាមួយនាងទេ រហូតដល់នាងសម្រាលបានកូនប្រុសម្នាក់។ យ៉ូសែបដាក់ឈ្មោះកូននោះថា យេស៊ូវ៕
ប៉ុន្តែទូតសួគ៌និយាយនឹងលោកថា៖ “កុំខ្លាចឡើយ សាការីអើយ ពីព្រោះសេចក្ដីអធិស្ឋានរបស់អ្នកត្រូវបានសណ្ដាប់ហើយ។ អេលីសាបិត ប្រពន្ធរបស់អ្នកនឹងសម្រាលបានកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា យ៉ូហាន។
គឺទៅឯស្ត្រីព្រហ្មចារីម្នាក់ ដែលបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ឈ្មោះយ៉ូសែបពីសែស្រឡាយដាវីឌ។ ឈ្មោះរបស់ស្ត្រីព្រហ្មចារីនោះគឺម៉ារា។
នៅពេលគ្រប់ប្រាំបីថ្ងៃ ជាថ្ងៃធ្វើពិធីកាត់ស្បែកឲ្យបុត្រតូចនោះ គេដាក់ឈ្មោះព្រះអង្គថា យេស៊ូវ ជាឈ្មោះដែលទូតសួគ៌បានដាក់ឲ្យ មុនពេលបុត្រតូចនោះចាប់កំណើតក្នុងផ្ទៃ។
ដាវីឌបានហៅព្រះគ្រីស្ទថា ‘ព្រះអម្ចាស់’ បើដូច្នេះតើព្រះអង្គជាពូជពង្សរបស់លោកដូចម្ដេចកើត?”។
ប៉ុន្តែនៅពេលការបំពេញនៃពេលកំណត់បានមកដល់ ព្រះបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកប្រសូតចេញពីស្ត្រី គឺឲ្យប្រសូតនៅក្រោមក្រឹត្យវិន័យ