លូកា 1:32 - ព្រះគម្ពីរខ្មែរសាកល32 កូននោះនឹងបានធំឧត្ដម ហើយនឹងត្រូវបានហៅថា ព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុត; ព្រះអម្ចាស់ដ៏ជាព្រះនឹងប្រទានដល់កូននោះនូវបល្ល័ង្ករបស់ដាវីឌជាដូនតារបស់ព្រះអង្គ។ សូមមើលជំពូកKhmer Christian Bible32 កូននោះនឹងត្រលប់ជាអ្នកដ៏អស្ចារ្យ ហើយគេនឹងហៅកូននោះថា ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ឯព្រះអម្ចាស់ដ៏ជាព្រះនឹងប្រទានបល្ល័ង្ករបស់ស្ដេចដាវីឌដែលជាដូនតាឲ្យទៅព្រះអង្គ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត" ហើយព្រះអម្ចាស់ដ៏ជាព្រះ នឹងប្រទានរាជ្យបល្ល័ងរបស់ព្រះបាទដាវីឌ ជាបុព្វបុរសរបស់ព្រះអង្គថ្វាយដល់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះនាមថា “ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឲ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ សូមមើលជំពូកអាល់គីតាប32 បុត្រានោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងឲ្យឈ្មោះថា “បុត្រានៃអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត”។ អុលឡោះនឹងតាំងបុត្រានោះ ឲ្យគ្រងរាជ្យលើបល្ល័ង្ករបស់ទត ជាជីតារបស់គាត់ សូមមើលជំពូក |