អាប់រ៉ាមទូលថា៖ “ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាអើយ តើទូលបង្គំអាចដឹងដូចម្ដេចថាទូលបង្គំនឹងកាន់កាប់ទឹកដីនេះ?”។
លូកា 1:18 - ព្រះគម្ពីរខ្មែរសាកល សាការីនិយាយនឹងទូតសួគ៌ថា៖ “តើខ្ញុំនឹងដឹងការនេះយ៉ាងដូចម្ដេចបាន? ដ្បិតខ្ញុំជាមនុស្សចាស់ ហើយប្រពន្ធរបស់ខ្ញុំក៏មានវ័យចំណាស់ដែរ”។ Khmer Christian Bible លោកសាការីសួរទៅទេវតាថា៖ «តើឲ្យខ្ញុំដឹងអំពីសេចក្ដីនេះយ៉ាងដូចម្ដេចបាន? ព្រោះខ្ញុំជាមនុស្សចាស់ ឯប្រពន្ធរបស់ខ្ញុំក៏មានវ័យចាស់ជរាដែរ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាការីសួរទេវតាថា៖ «តើខ្ញុំដឹងសេចក្តីនោះដូចម្តេចបាន? ដ្បិតខ្ញុំចាស់ហើយ ឯប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាការីសួរទៅទេវតា*ថា៖ «តើធ្វើម្ដេចឲ្យខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាការីសួរទេវតាថា តើខ្ញុំនឹងដឹងសេចក្ដីនោះបាន ដោយសារអ្វី ដ្បិតខ្ញុំសោតក៏ចាស់ហើយ ប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ អាល់គីតាប សាការីយ៉ាសួរទៅម៉ាឡាអ៊ីកាត់ថា៖ «តើធ្វើម្ដេចឲ្យខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។ |
អាប់រ៉ាមទូលថា៖ “ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាអើយ តើទូលបង្គំអាចដឹងដូចម្ដេចថាទូលបង្គំនឹងកាន់កាប់ទឹកដីនេះ?”។
អ័ប្រាហាំក៏ក្រាបមុខដល់ដីទាំងសើច។ គាត់និយាយក្នុងចិត្តថា៖ “តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំឬ? រីឯសារ៉ាវិញ ជាស្ត្រីមានអាយុកៅសិបឆ្នាំហើយ តើអាចបង្កើតកូនបានឬ?”។
ដូច្នេះ សារ៉ាសើចនឹងខ្លួនឯងថា៖ “ខ្ញុំចាស់ជរាហើយ ហើយលោកម្ចាស់របស់ខ្ញុំក៏ចាស់ជរាដែរ តើខ្ញុំនៅតែមានតម្រេកទៀតឬ?”។
ហេសេគាទ្រង់សួរថា៖ “តើមានទីសម្គាល់អ្វី ដែលយើងនឹងឡើងទៅដំណាក់របស់ព្រះយេហូវ៉ាបាន?”៕
ម៉ារានិយាយនឹងទូតសួគ៌ថា៖ “តើការនេះនឹងកើតឡើងយ៉ាងដូចម្ដេចបាន ពីព្រោះខ្ញុំមិនទាន់រៀបការផង?”។
ប៉ុន្តែពួកគាត់គ្មានកូនទេ ពីព្រោះអេលីសាបិតជាស្ត្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចំណាស់ផង។
ទោះបីជាលោកពិចារណាអំពីរូបកាយរបស់ខ្លួនដែលដូចជាស្លាប់ហើយ ដោយលោកមានអាយុប្រមាណមួយរយឆ្នាំ និងទោះបីជាលោកពិចារណាអំពីផ្ទៃរបស់សារ៉ាដែលស្លាប់ក៏ដោយ ក៏លោកមិនបានចុះខ្សោយនៅក្នុងជំនឿឡើយ។