Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:18 - Khmer Christian Bible

18 លោក​សាការី​សួរ​ទៅ​ទេវតា​ថា៖​ «តើ​ឲ្យ​ខ្ញុំ​ដឹង​អំពី​សេចក្ដី​នេះ​យ៉ាង​ដូច​ម្ដេច​បាន?​ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ចាស់​ ឯ​ប្រពន្ធ​របស់​ខ្ញុំ​ក៏​មាន​វ័យ​ចាស់​ជរា​ដែរ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 សាការី​និយាយ​នឹង​ទូតសួគ៌​ថា​៖ “តើ​ខ្ញុំ​នឹង​ដឹង​ការនេះ​យ៉ាងដូចម្ដេច​បាន​? ដ្បិត​ខ្ញុំ​ជា​មនុស្សចាស់ ហើយ​ប្រពន្ធ​របស់ខ្ញុំ​ក៏​មានវ័យចំណាស់​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 សាការី​សួរ​ទេវតា​ថា៖ «តើ​ខ្ញុំ​ដឹង​សេចក្តី​នោះ​ដូច​ម្តេច​បាន? ដ្បិត​ខ្ញុំ​ចាស់​ហើយ ឯ​ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​សាការី​សួរ​ទៅ​ទេវតា*​ថា៖ «តើ​ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​ដឹង​ថា ការ​នោះ​ពិត​ជា​កើត​ឡើង​មែន ព្រោះ​រូប​ខ្ញុំ​នេះ​ចាស់​ហើយ រីឯ​ប្រពន្ធ​ខ្ញុំ​សោត​ក៏​មាន​អាយុ​ច្រើន​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 សាការី​សួរ​ទេវតា​ថា តើ​ខ្ញុំ​នឹង​ដឹង​សេចក្ដី​នោះ​បាន ដោយ‌សារ​អ្វី ដ្បិត​ខ្ញុំ​សោត​ក៏​ចាស់​ហើយ ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 សាកា‌រីយ៉ា​សួរ​ទៅ​ម៉ាឡា‌អ៊ីកាត់​ថា៖ «តើ​ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​ដឹង​ថា ការ​នោះ​ពិត​ជា​កើត​ឡើង​មែន ព្រោះ​រូប​ខ្ញុំ​នេះ​ចាស់​ហើយ រីឯ​ប្រពន្ធ​ខ្ញុំ​សោត​ក៏​មាន​អាយុ​ច្រើន​ទៀត​ផង»។

សូមមើលជំពូក ចម្លង




លូកា 1:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​នាង​ម៉ារា​សួរ​ទៅ​ទេវតា​ថា៖​ «តើ​ការ​នេះ​នឹង​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច​ បើ​ខ្ញុំ​មិន​ទាន់​ស្គាល់​ប្រុស​ណា​ផង?»​


ប៉ុន្ដែ​ពួកគេ​គ្មាន​កូន​សោះ​ ព្រោះ​អេលីសាបិត​ជា​ស្ដ្រីអារ​ ហើយ​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ជរា​ដែរ។​


ទោះបី​រូបកាយ​របស់​គាត់​មាន​អាយុ​ជិត​មួយរយ​ឆ្នាំ​ ដែល​ចាត់ទុក​ដូចជា​ស្លាប់​ ហើយ​ផ្ទៃ​របស់​សារ៉ា​មិន​អាច​មាន​កូន​ក៏ដោយ​ ក៏​ជំនឿ​របស់​គាត់​មិន​ចុះ​ខ្សោយ​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម