រីឯទូលបង្គំវិញ ទូលបង្គំនឹងសង្ឃឹមជានិច្ច ហើយសរសើរតម្កើងព្រះអង្គឲ្យកាន់តែច្រើនឡើង។
រ៉ូម 5:4 - ព្រះគម្ពីរខ្មែរសាកល ការស៊ូទ្រាំនាំឲ្យមានអត្តចរិតដែលត្រូវបានពិសោធ ហើយអត្តចរិតដែលត្រូវបានពិសោធនាំឲ្យមានសេចក្ដីសង្ឃឹម Khmer Christian Bible សេចក្ដីអត់ធ្មត់បង្កើតសេចក្ដីស៊ាំថ្នឹក សេចក្ដីស៊ាំថ្នឹកបង្កើតសេចក្ដីសង្ឃឹម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការអត់ធ្មត់នាំឲ្យយើងចេះស៊ូទ្រាំ ហើយការស៊ូទ្រាំនាំឲ្យយើងមានសេចក្ដីសង្ឃឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីទ្រាំទ្របង្កើតឲ្យមានសេចក្ដីស៊ាំថ្នឹក សេចក្ដីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្ដីសង្ឃឹម អាល់គីតាប ការអត់ធ្មត់នាំឲ្យយើងចេះស៊ូទ្រាំ ហើយការស៊ូទ្រាំនាំឲ្យយើងមានសេចក្ដីសង្ឃឹម។ |
រីឯទូលបង្គំវិញ ទូលបង្គំនឹងសង្ឃឹមជានិច្ច ហើយសរសើរតម្កើងព្រះអង្គឲ្យកាន់តែច្រើនឡើង។
ជាការពិត អ្វីៗដែលត្រូវបានសរសេរតាំងពីមុនមក គឺសរសេរទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹមតាមរយៈការអត់ធ្មត់ និងតាមរយៈការកម្សាន្តចិត្តពីព្រះគម្ពីរ។
ប៉ុន្តែអ្នករាល់គ្នាស្គាល់អត្តចរិតដែលត្រូវបានពិសោធរបស់ធីម៉ូថេហើយ ថាគាត់បានបម្រើជាមួយខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបម្រើឪពុក។
សេចក្ដីសង្ឃឹមដែលយើងមាននេះ ដូចជាយុថ្កានៃព្រលឹង ដែលប្រាកដប្រជា និងមាំមួន ព្រមទាំងចូលទៅខាងក្នុងវាំងនន
មានពរហើយ អ្នកដែលស៊ូទ្រាំនឹងការសាកល្បង ដ្បិតនៅពេលអ្នកនោះជាប់ការពិសោធ គាត់នឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់បានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គ។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈហើយ ព្រះនៃព្រះគុណគ្រប់យ៉ាងដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៏អស់កល្បជានិច្ចរបស់ព្រះអង្គក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះអង្គផ្ទាល់នឹងប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ ទាំងពង្រឹង ប្រទានកម្លាំង ហើយតាំងអ្នករាល់គ្នាឡើង។