រ៉ូម 5:13 - ព្រះគម្ពីរខ្មែរសាកល ពោលគឺ បាបមាននៅក្នុងពិភពលោកមុនក្រឹត្យវិន័យរួចទៅហើយ ប៉ុន្តែកាលគ្មានក្រឹត្យវិន័យនៅឡើយ បាបមិនត្រូវបានរាប់ជាបាបទេ។ Khmer Christian Bible ដ្បិតបាបបានមាននៅក្នុងពិភពលោកនេះរួចទៅហើយ មុនមានគម្ពីរវិន័យ តែកាលណាមិនទាន់មានក្រឹត្យវិន័យ បាបក៏មិនបានរាប់ជាទោសដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងពិភពលោករួចទៅហើយ តែពេលមិនទាន់មានក្រឹត្យវិន័យ បាបមិនទាន់រាប់ជាមានទោសទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងលោកនេះរួចស្រេចទៅហើយ តែព្រះជាម្ចាស់ពុំបានប្រកាន់ទោសមនុស្សលោកទេ ព្រោះគ្រានោះមិនទាន់មានក្រឹត្យវិន័យនៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ព្រោះរមែងមានបាបនៅក្នុងលោកីយ ដរាបដល់ក្រិត្យវិន័យ តែកាលមិនទាន់មានក្រិត្យវិន័យនៅឡើយ នោះមិនបានរាប់ជាទោសដល់គេទេ អាល់គីតាប មុនពេលមានហ៊ូកុំ បាបមាននៅក្នុងលោកនេះរួចស្រេចទៅហើយ តែអុលឡោះពុំបានប្រកាន់ទោសមនុស្សលោកទេ ព្រោះគ្រានោះមិនទាន់មានហ៊ូកុំនៅឡើយ។ |
រួចព្រះយេហូវ៉ាមានបន្ទូលថា៖ “សម្រែករបស់សូដុម និងកូម៉ូរ៉ាឮខ្លាំងណាស់ ហើយបាបរបស់ពួកគេធ្ងន់ណាស់។
មក៍! ចូរឲ្យយើងបំផឹកស្រាឪពុករបស់យើង ហើយរួមដំណេកជាមួយគាត់ទៅ ដើម្បីឲ្យយើងបានរក្សាពូជតាមរយៈឪពុករបស់យើង”។
កាលពួកគេមិនទាន់ដេកនៅឡើយ អ្នកក្រុងនោះជាពួកប្រុសៗនៅសូដុមទាំងក្មេងទាំងចាស់ គឺប្រជាជនទាំងអស់ពីទូទាំងទីក្រុង បានឡោមព័ទ្ធជុំវិញផ្ទះឡុត។
អ្វីដែលគាត់បានធ្វើនោះ ជាការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា ដូច្នេះព្រះអង្គក៏សម្លាប់គាត់ដែរ។
ប៉ុន្តែអ៊ើរកូនច្បងរបស់យូដា ជាមនុស្សអាក្រក់ក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា ដូច្នេះព្រះយេហូវ៉ាក៏សម្លាប់គាត់។
ព្រះយេហូវ៉ាទ្រង់ធុំក្លិនក្រអូបពិដោរ នោះព្រះយេហូវ៉ាមានបន្ទូលក្នុងព្រះហឫទ័យព្រះអង្គថា៖ “យើងនឹងមិនដាក់បណ្ដាសាដីដោយសារតែមនុស្សទៀតឡើយ ដ្បិតបំណងនៃចិត្តរបស់មនុស្សតែងតែអាក្រក់តាំងពីក្មេងមក ដូច្នេះយើងនឹងមិនសម្លាប់គ្រប់ទាំងអ្វីៗដែលមានជីវិតទៀត ដូចដែលយើងបានធ្វើនោះឡើយ។
ដ្បិតគ្មានមនុស្សណាម្នាក់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះ ដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ផ្ទុយទៅវិញ មានតែការដឹងខ្លួននូវបាប តាមរយៈក្រឹត្យវិន័យប៉ុណ្ណោះ។
ដ្បិតក្រឹត្យវិន័យនាំឲ្យមានព្រះពិរោធ ដូច្នេះកន្លែងណាដែលគ្មានក្រឹត្យវិន័យ កន្លែងនោះក៏គ្មានការល្មើសដែរ។
យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់ទៅក្នុងជីវិតរួចហើយ ពីព្រោះយើងស្រឡាញ់បងប្អូន។ អ្នកដែលមិនស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។