យើងនឹងឲ្យពរ អ្នកដែលឲ្យពរអ្នក យើងនឹងដាក់បណ្ដាសា អ្នកដែលដាក់បណ្ដាសាអ្នក។ ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក”។
រ៉ូម 4:13 - ព្រះគម្ពីរខ្មែរសាកល ជាការពិត សេចក្ដីសន្យាដល់អ័ប្រាហាំ ឬដល់ពូជពង្សរបស់លោក ដែលថាលោកនឹងទទួលពិភពលោកជាមរតកនោះ មិនបានប្រទានមកតាមរយៈក្រឹត្យវិន័យទេ គឺតាមរយៈសេចក្ដីសុចរិតដែលមកពីជំនឿវិញ។ Khmer Christian Bible ព្រះបន្ទូលសន្យាសម្រាប់លោកអ័ប្រាហាំ ឬដល់ពូជពង្សរបស់គាត់ដែលថា គាត់នឹងបានផែនដីជាមរតក នោះមិនមែនតាមរយៈគម្ពីរវិន័យទេ គឺតាមរយៈសេចក្ដីសុចរិតដែលមកពីជំនឿវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតសេចក្តីសន្យាដល់លោកអ័ប្រាហាំ និងពូជពង្សរបស់លោកថា នឹងបានទទួលពិភពលោកជាមត៌ក នោះមិនមែនតាមរយៈក្រឹត្យវិន័យទេ គឺតាមរយៈសេចក្តីសុចរិតដែលបានមកដោយជំនឿវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និងពូជពង្សរបស់លោកថា គេនឹងទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមក្រឹត្យវិន័យទេ គឺគិតតាមសេចក្ដីសុចរិតដែលមកពីជំនឿវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតសេចក្ដីសន្យា ដល់លោកអ័ប្រាហាំ នឹងពូជលោក ឲ្យបានលោកីយជាមរដក នោះមិនមែនដោយសារក្រិត្យវិន័យទេ គឺដោយសារសេចក្ដីសុចរិតដែលមកដោយសេចក្ដីជំនឿវិញ អាល់គីតាប អុលឡោះមានបន្ទូលសន្យាមកអ៊ីព្រហ៊ីម និងពូជពង្សរបស់គាត់ថា គេនឹងបានទទួលពិភពលោកទុកជាមត៌ក ដោយមិនគិតតាមហ៊ូកុំទេ គឺគិតតាមសេចក្ដីសុចរិតដែលបានមកពីជំនឿវិញ។ |
យើងនឹងឲ្យពរ អ្នកដែលឲ្យពរអ្នក យើងនឹងដាក់បណ្ដាសា អ្នកដែលដាក់បណ្ដាសាអ្នក។ ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក”។
យើងនឹងឲ្យពរនាង ហើយឲ្យកូនប្រុសម្នាក់ដល់អ្នកតាមរយៈនាង។ យើងនឹងឲ្យពរនាង ហើយនាងនឹងបានជាម្ដាយនៃប្រជាជាតិនានា; អស់ទាំងស្ដេចនៃបណ្ដាជននឹងចេញមកពីនាង”។
ពូជពង្សរបស់អ្នកនឹងបានដូចជាធូលីនៃផែនដី ហើយអ្នកនឹងរីកសាយទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង; ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក និងតាមរយៈពូជពង្សរបស់អ្នក។
ដំបងរាជ្យនឹងមិនឃ្លាតចេញពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏នឹងមិនឃ្លាតចេញពីចន្លោះជើងវាដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះបណ្ដាជននឹងស្ដាប់បង្គាប់លោក។
ចូរសុំពីយើង នោះយើងនឹងឲ្យប្រជាជាតិនានាដល់អ្នកជាមរតក ហើយឲ្យចុងបំផុតនៃផែនដីដល់អ្នកជាកម្មសិទ្ធិ។
ដូច្នេះយើងកំពុងប្រកាសដល់អ្នករាល់គ្នានូវដំណឹងល្អដែលត្រូវបានសន្យាដល់ដូនតារបស់យើង
ព្រមទាំងទៅជាឪពុករបស់អ្នកដែលទទួលពិធីកាត់ស្បែកដែរ ហើយមិនគ្រាន់តែអ្នកដែលទទួលពិធីកាត់ស្បែកប៉ុណ្ណោះទេ គឺថែមទាំងទៅជាឪពុកដល់អ្នកដែលដើរតាមលម្អាននៃជំនឿរបស់អ័ប្រាហាំដូនតារបស់យើងទៀតផង ជាជំនឿដែលលោកមាន កាលមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ។
នេះមានន័យថា មិនមែនកូនៗខាងសាច់ឈាមទេ ដែលជាកូនរបស់ព្រះ ផ្ទុយទៅវិញ គឺកូននៃសេចក្ដីសន្យាទេ ដែលត្រូវរាប់ជាពូជពង្ស។
ហើយប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជពង្សរបស់អ័ប្រាហាំ ជាអ្នកទទួលមរតកស្របតាមសេចក្ដីសន្យា។
ដោយសារតែជំនឿ ណូអេមានចិត្តកោតខ្លាច ក៏បានសាងសង់ទូកធំមួយ ដើម្បីជាការរួចជីវិតសម្រាប់ក្រុមគ្រួសាររបស់លោក កាលលោកបានទទួលការបើកសម្ដែងពីព្រះ អំពីហេតុការណ៍ដែលលោកមិនទាន់ឃើញនៅឡើយ។ ដោយសារតែជំនឿ លោកបានផ្ដន្ទាទោសពិភពលោក ហើយបានក្លាយជាអ្នកទទួលសេចក្ដីសុចរិតជាមរតក ជាសេចក្ដីសុចរិតដែលមកតាមរយៈជំនឿ។
យ៉ាងណាមិញ ទ្រង់នេះដែលមិនជាប់សាច់ឈាមជាមួយកូនចៅរបស់លេវី បានទទួលតង្វាយមួយភាគដប់ ពីអ័ប្រាហាំ ព្រមទាំងបានឲ្យពរលោកដែលមានសេចក្ដីសន្យា។