រ៉ូម 3:3 - ព្រះគម្ពីរខ្មែរសាកល ចុះតើជាអ្វីទៅ បើមានអ្នកខ្លះក្នុងពួកគេមិនជឿ? តើភាពឥតជំនឿរបស់ពួកគេ នឹងធ្វើឲ្យភាពស្មោះត្រង់របស់ព្រះទៅជាមោឃៈឬ? Khmer Christian Bible ចុះបើមានអ្នកខ្លះក្នុងចំណោមពួកគេមិនជឿ តើយ៉ាងដូចម្ដេចដែរ? តើភាពគ្មានជំនឿរបស់ពួកគេនឹងបំផ្លាញភាពស្មោះត្រង់របស់ព្រះជាម្ចាស់ឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើមានអ្នកខ្លះមិនស្មោះត្រង់ តើដូចម្តេចទៅវិញ? តើចិត្តមិនស្មោះត្រង់របស់គេ នឹងធ្វើឲ្យព្រះហឫទ័យស្មោះត្រង់របស់ព្រះ ទៅជាមិនកើតការឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើដូច្នេះ ត្រូវគិតដូចម្ដេច? ដោយមានសាសន៍យូដាខ្លះមិនស្មោះត្រង់នឹងព្រះអង្គ តើចិត្តមិនស្មោះត្រង់របស់គេនឹងនាំឲ្យព្រះជាម្ចាស់លែងមានព្រះហឫទ័យស្មោះត្រង់ដែរឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្ដីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្ដីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី អាល់គីតាប បើដូច្នេះ ត្រូវគិតដូចម្ដេច? ដោយមានសាសន៍យូដាខ្លះមិនស្មោះត្រង់នឹងអុលឡោះ តើចិត្ដមិនស្មោះត្រង់របស់គេនឹងនាំឲ្យអុលឡោះលែងស្មោះត្រង់ដែរឬ? |
ពាក្យរបស់យើងដែលចេញពីមាត់យើងទៅក៏យ៉ាងនោះដែរ គឺមិនត្រឡប់មករកយើងវិញដោយទទេឡើយ ផ្ទុយទៅវិញ វានឹងបំពេញអ្វីដែលយើងប្រាថ្នា ហើយសម្រេចអ្វីដែលយើងចាត់វាឲ្យទៅនោះ។
ប៉ុន្តែមនុស្សទាំងអស់មិនបានស្ដាប់បង្គាប់ដំណឹងល្អទេ ដូចដែលអេសាយបានថ្លែងថា: “ព្រះអម្ចាស់អើយ តើនរណាបានជឿដំណឹងរបស់យើងខ្ញុំ?”។
យ៉ាងណាមិញ មិនមែនថាព្រះបន្ទូលរបស់ព្រះទៅជាឥតប្រយោជន៍ឡើយ ដ្បិតមិនមែនអស់អ្នកដែលកើតពីអ៊ីស្រាអែល ជាជនជាតិអ៊ីស្រាអែលនោះទេ
ដោយត្រូវបានដោះស្បៃចេញពីមុខស្រាប់ហើយ យើងទាំងអស់គ្នាកំពុងបំប្លាតរស្មីរុងរឿងរបស់ព្រះអម្ចាស់ ហើយកំពុងត្រូវបានផ្លាស់ប្រែទៅជារូបរាងដូចព្រះអង្គ ពីសិរីរុងរឿងទៅសិរីរុងរឿង។ ការនេះបានចេញពីព្រះអម្ចាស់ដែលជាវិញ្ញាណ៕
បងប្អូនអើយ យើងត្រូវតែអរព្រះគុណជានិច្ចដល់ព្រះ អំពីអ្នករាល់គ្នា ដ្បិតដែលធ្វើដូច្នេះជាការស័ក្ដិសម ពីព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នាម្នាក់ៗចំពោះគ្នាទៅវិញទៅមក ក៏កំពុងចម្រើនឡើងដែរ។
ប្រសិនបើយើងមិនស្មោះត្រង់ ក៏ព្រះអង្គនៅស្មោះត្រង់ដដែល ដ្បិតព្រះអង្គមិនអាចបដិសេធអង្គទ្រង់បានឡើយ។
ដ្បិតយើងក៏ឮដំណឹងល្អដូចពួកគេដែរ ប៉ុន្តែព្រះបន្ទូលដែលពួកគេឮនោះមិនបានមានប្រយោជន៍ដល់ពួកគេទេ ដោយព្រោះព្រះបន្ទូលនោះមិនបានភ្ជាប់នឹងជំនឿក្នុងអ្នកដែលស្ដាប់ទាំងនោះឡើយ។