រ៉ូម 16:22 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំ ទើទាស ដែលសរសេរសំបុត្រនេះ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ដែរ។ Khmer Christian Bible ខ្ញុំឈ្មោះទើទាសជាអ្នកសរសេរសំបុត្ររបស់លោកប៉ូលនេះ ក៏សូមជម្រាបសួរដល់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំ ទើទាស ជាអ្នកសរសេរសំបុត្រនេះ ក៏សូមជម្រាបសួរមកអ្នករាល់គ្នាក្នុងព្រះអម្ចាស់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំទើទាសជាអ្នកសរសេរលិខិតនេះ សូមជម្រាបសួរមកបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខ្ញុំ ឈ្មោះទើទាស ដែលសរសេរសំបុត្រនេះ ក៏សូមជំរាបសួរមកអ្នករាល់គ្នាក្នុងព្រះអម្ចាស់ដែរ អាល់គីតាប ខ្ញុំទើទាស ជាអ្នកសរសេរលិខិតនេះ សូមជម្រាបសួរមកបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ដែរ។ |
អ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ មិនថាជាពាក្យសម្ដីក្ដី ជាការប្រព្រឹត្តក្ដី ចូរធ្វើទាំងអស់ក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះដែលជាព្រះបិតាតាមរយៈព្រះអង្គ។
ខ្ញុំ ប៉ូល សូមសរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់។ សូមនឹកចាំអំពីការជាប់ឃុំឃាំងរបស់ខ្ញុំផង។ សូមឲ្យព្រះគុណស្ថិតនៅជាមួយអ្នករាល់គ្នា!៕៚
ខ្ញុំ ប៉ូល សូមសរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់ ដែលជាសញ្ញាសម្គាល់ក្នុងសំបុត្រទាំងអស់។ នេះជារបៀបដែលខ្ញុំសរសេរ។
ខ្ញុំ ប៉ូល សូមសរសេរដោយដៃខ្ញុំផ្ទាល់ថា ខ្ញុំនឹងសងវិញ——ខ្ញុំមិនបាច់រំលើកថាអ្នកក៏ជំពាក់ខ្ញុំដែរ សូម្បីតែខ្លួនអ្នកផ្ទាល់!