តើអ្នកនេះមិនមែនជាជាងឈើ ជាកូនរបស់ម៉ារា ហើយជាបងប្រុសរបស់យ៉ាកុប យ៉ូសេ យូដាស និងស៊ីម៉ូនទេឬ? ប្អូនស្រីរបស់គាត់ក៏មិនមែននៅទីនេះជាមួយយើងទេឬ?”។ ដូច្នេះ ពួកគេក៏ជំពប់ដួលដោយសារតែព្រះអង្គ។
យ៉ូហាន 6:42 - ព្រះគម្ពីរខ្មែរសាកល ពួកគេនិយាយថា៖ “តើអ្នកនេះមិនមែនជាយេស៊ូវកូនរបស់យ៉ូសែប ដែលយើងក៏ស្គាល់ទាំងឪពុកទាំងម្ដាយរបស់គាត់ទេឬ? ម្ដេចក៏ឥឡូវគាត់និយាយថា:‘ខ្ញុំចុះមកពីស្ថានសួគ៌’?”។ Khmer Christian Bible ពួកគេនិយាយថា៖ «តើអ្នកនេះមិនមែនជាយេស៊ូ កូនប្រុសរបស់លោកយ៉ូសែប ដែលយើងបានស្គាល់ទាំងឪពុកទាំងម្តាយទេឬ? ហេតុដូចម្ដេចក៏គាត់និយាយថា ខ្ញុំចុះមកពីស្ថានសួគ៌ដូច្នេះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនិយាយថា៖ «តើអ្នកនេះមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬ? ម្តេចគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពោលថា៖ «អ្នកនេះឈ្មោះយេស៊ូ ជាកូនរបស់លោកយ៉ូសែបទេតើ! យើងស្គាល់ទាំងឪពុកទាំងម្ដាយ ម្ដេចក៏គាត់ពោលថាគាត់ចុះមកពីស្ថានបរមសុខដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនិយាយថា អ្នកនេះ តើមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬអី ចុះដូចម្តេចឡើយបានជាគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ អាល់គីតាប គេពោលថា៖ «អ្នកនេះឈ្មោះអ៊ីសា ជាកូនរបស់យូសុះទេតើ! យើងស្គាល់ទាំងឪពុកទាំងម្ដាយ ម្ដេចក៏គាត់ពោលថាគាត់ចុះមកពីសូរ៉កាដូច្នេះ?»។ |
តើអ្នកនេះមិនមែនជាជាងឈើ ជាកូនរបស់ម៉ារា ហើយជាបងប្រុសរបស់យ៉ាកុប យ៉ូសេ យូដាស និងស៊ីម៉ូនទេឬ? ប្អូនស្រីរបស់គាត់ក៏មិនមែននៅទីនេះជាមួយយើងទេឬ?”។ ដូច្នេះ ពួកគេក៏ជំពប់ដួលដោយសារតែព្រះអង្គ។
ពួកគេទាំងអស់គ្នាក៏សរសើរព្រះអង្គ ព្រមទាំងស្ងើចចំពោះព្រះបន្ទូលប្រកបដោយព្រះគុណដែលចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ ហើយនិយាយថា៖ “តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?”។
ភីលីពរកណាថាណែល ហើយប្រាប់គាត់ថា៖ “យើងរកឃើញព្រះអង្គដែលម៉ូសេ និងបណ្ដាព្យាការីបានសរសេរទុកនៅក្នុងក្រឹត្យវិន័យហើយ គឺយេស៊ូវពីណាសារ៉ែត ជាកូនរបស់យ៉ូសែប”។
គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ លើកលែងតែព្រះអង្គដែលបានយាងចុះមកពីស្ថានសួគ៌ប៉ុណ្ណោះ គឺកូនមនុស្ស។
ពីព្រោះខ្ញុំបានចុះមកពីស្ថានសួគ៌ មិនមែនដើម្បីប្រព្រឹត្តតាមបំណងចិត្តរបស់ខ្ញុំទេ គឺដើម្បីប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកនោះវិញ។
ពួកបុព្វបុរសជារបស់ពួកគេ ហើយព្រះគ្រីស្ទក៏កើតពីពួកគេខាងសាច់ឈាមដែរ។ ព្រះអង្គជាព្រះលើរបស់សព្វសារពើ ដែលសមនឹងទទួលការលើកតម្កើងអស់កល្បជានិច្ច។ អាម៉ែន!
ប៉ុន្តែនៅពេលការបំពេញនៃពេលកំណត់បានមកដល់ ព្រះបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកប្រសូតចេញពីស្ត្រី គឺឲ្យប្រសូតនៅក្រោមក្រឹត្យវិន័យ