ចូរថើបព្រះបុត្រាចុះ ក្រែងលោព្រះអង្គក្រេវក្រោធ ហើយអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតព្រះពិរោធរបស់ព្រះអង្គអាចឆេះឡើងក្នុងមួយរំពេច! មានពរហើយ អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ!៕
យ៉ូហាន 6:29 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលឆ្លើយថា៖“នេះជាការងាររបស់ព្រះ គឺឲ្យអ្នករាល់គ្នាជឿលើម្នាក់ដែលព្រះចាត់ឲ្យមក”។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «នេះជាកិច្ចការរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាជឿលើព្រះមួយអង្គដែលព្រះជាម្ចាស់ចាត់ឲ្យមក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «កិច្ចការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាជឿដល់អ្នកដែលព្រះអង្គបានចាត់ឲ្យមក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កិច្ចការរបស់ព្រះជាម្ចាស់គឺឲ្យអ្នករាល់គ្នាជឿលើអ្នក ដែលព្រះអង្គបានចាត់ឲ្យមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក អាល់គីតាប អ៊ីសាមានប្រសាសន៍ថា៖ «កិច្ចការរបស់អុលឡោះ គឺឲ្យអ្នករាល់គ្នាជឿលើអ្នកដែលអុលឡោះបានចាត់ឲ្យមក»។ |
ចូរថើបព្រះបុត្រាចុះ ក្រែងលោព្រះអង្គក្រេវក្រោធ ហើយអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតព្រះពិរោធរបស់ព្រះអង្គអាចឆេះឡើងក្នុងមួយរំពេច! មានពរហើយ អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ!៕
ខណៈដែលពេត្រុសកំពុងនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺគ្របពីលើពួកគេ ហើយមើល៍! មានសំឡេងមួយពីពពកនោះថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត។ ចូរស្ដាប់តាមព្រះអង្គចុះ!”។
អ្នកដែលជឿ ហើយទទួលពិធីជ្រមុជទឹកនឹងបានសង្គ្រោះ រីឯអ្នកដែលមិនជឿនឹងត្រូវបានផ្ដន្ទាទោស។
អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច រីឯអ្នកដែលមិនព្រមជឿព្រះបុត្រា នឹងមិនឃើញជីវិតឡើយ ផ្ទុយទៅវិញ ព្រះពិរោធរបស់ព្រះស្ថិតនៅលើអ្នកនោះ៕
អ្នករាល់គ្នាស្រាវជ្រាវគម្ពីរ ពីព្រោះអ្នករាល់គ្នាគិតថា ក្នុងគម្ពីរនោះមានជីវិតអស់កល្បជានិច្ច។ តាមពិត គឺគម្ពីរនោះឯង ដែលធ្វើបន្ទាល់អំពីខ្ញុំ។
ពួកគេទូលសួរព្រះអង្គថា៖ “តើយើងខ្ញុំត្រូវតែធ្វើអ្វី ដើម្បីធ្វើការងាររបស់ព្រះ?”។
ពីព្រោះខ្ញុំបានចុះមកពីស្ថានសួគ៌ មិនមែនដើម្បីប្រព្រឹត្តតាមបំណងចិត្តរបស់ខ្ញុំទេ គឺដើម្បីប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកនោះវិញ។
ព្រះបិតាដែលមានព្រះជន្មរស់បានចាត់ខ្ញុំឲ្យមក ហើយខ្ញុំរស់ដោយសារតែព្រះបិតាយ៉ាងណា អ្នកដែលហូបខ្ញុំ ក៏នឹងរស់ដោយសារតែខ្ញុំយ៉ាងនោះដែរ។
ពួកគេឆ្លើយថា៖ “ចូរជឿទុកចិត្តលើព្រះអម្ចាស់យេស៊ូវចុះ នោះអ្នក និងក្រុមគ្រួសាររបស់អ្នកនឹងបានសង្គ្រោះ”។
ដោយនឹកចាំឥតឈប់ឈរនៅចំពោះព្រះដែលជាព្រះបិតារបស់យើង អំពីកិច្ចការនៃជំនឿរបស់អ្នករាល់គ្នា និងការនឿយហត់នៃសេចក្ដីស្រឡាញ់ ព្រមទាំងការស៊ូទ្រាំនៃសេចក្ដីសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
នៅពេលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ហើយ ព្រះអង្គបានក្លាយជាប្រភពនៃសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចដល់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ
អ្នកឃើញថា ជំនឿបានធ្វើការជាមួយការប្រព្រឹត្តរបស់លោក ហើយដោយសារតែការប្រព្រឹត្ត ជំនឿក៏ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍។
នេះជាសេចក្ដីបង្គាប់របស់ព្រះអង្គ គឺឲ្យយើងជឿលើព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ ហើយឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក តាមសេចក្ដីបង្គាប់ដែលព្រះអង្គបានប្រទានមកយើង។
អស់អ្នកដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតមកពីព្រះ។ អស់អ្នកដែលស្រឡាញ់ព្រះបិតាដែលបង្កើតខ្លួនមក ក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះបិតាដែរ។
ចំពោះអ្នកដែលមានជ័យជម្នះ និងអ្នកដែលកាន់តាមកិច្ចការរបស់យើងរហូតដល់ទីបញ្ចប់ យើងនឹងឲ្យសិទ្ធិអំណាចលើប្រជាជាតិទាំងឡាយដល់អ្នកនោះ——