ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់ក្រអូមមាត់របស់ទូលបង្គំយ៉ាងណាហ្ន៎! វាផ្អែមជាងទឹកឃ្មុំទៅទៀត ដល់មាត់របស់ទូលបង្គំ។
យ៉ូហាន 4:32 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ខ្ញុំមានអាហារហូបហើយ ជាអាហារដែលអ្នករាល់គ្នាមិនស្គាល់”។ Khmer Christian Bible ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំមានអាហារសម្រាប់បរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាមិនស្គាល់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារទទួលទានហើយ ជាអាហារដែលអ្នករាល់គ្នាមិនស្គាល់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារបរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាពុំស្គាល់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់មានបន្ទូលថា ខ្ញុំមានអាហារសំរាប់ទទួលទានហើយ គឺជាអាហារដែលអ្នករាល់គ្នាមិនស្គាល់ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំមានអាហារបរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាពុំស្គាល់»។ |
ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់ក្រអូមមាត់របស់ទូលបង្គំយ៉ាងណាហ្ន៎! វាផ្អែមជាងទឹកឃ្មុំទៅទៀត ដល់មាត់របស់ទូលបង្គំ។
ព្រះយេហូវ៉ាស្និទ្ធស្នាលនឹងអ្នកដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គទ្រង់ធ្វើឲ្យគេស្គាល់សម្ពន្ធមេត្រីរបស់ព្រះអង្គ។
ព្រលឹងរបស់ទូលបង្គំនឹងបានឆ្អែត ដូចបានឆ្អែតដោយខួរឆ្អឹង និងខ្លាញ់ ហើយមាត់របស់ទូលបង្គំនឹងសរសើរតម្កើងដោយបបូរមាត់នៃសេចក្ដីរីករាយ។
ចិត្តស្គាល់សេចក្ដីល្វីងជូរចត់នៃព្រលឹងរបស់ខ្លួន ហើយអ្នកដទៃក៏គ្មានចំណែកនៅក្នុងអំណររបស់វាដែរ។
ក្រពះមនុស្សនឹងឆ្អែតដោយផលផ្លែនៃមាត់របស់ខ្លួន ក៏នឹងឆ្អែតដោយភោគផលនៃបបូរមាត់របស់ខ្លួនដែរ។
ក្រោយពីទុក្ខវេទនានៃព្រលឹងរបស់លោក លោកនឹងឃើញពន្លឺ នោះលោកនឹងស្កប់ចិត្តផង។ “អ្នកបម្រើដ៏សុចរិតរបស់យើង នឹងធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិតដោយការស្គាល់គាត់ ហើយគាត់នឹងផ្ទុកសេចក្ដីទុច្ចរិតរបស់ពួកគេ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អាហាររបស់ខ្ញុំ គឺការដែលខ្ញុំប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក និងបង្ហើយការងាររបស់ព្រះអង្គ។
ក្នុងគ្រប់ការទាំងអស់ ខ្ញុំបានបង្ហាញដល់អ្នករាល់គ្នាថា ត្រូវតែជួយអ្នកទន់ខ្សោយដោយធ្វើការនឿយហត់បែបនេះ ព្រមទាំងត្រូវនឹកចាំព្រះបន្ទូលដែលព្រះអម្ចាស់យេស៊ូវផ្ទាល់បានមានបន្ទូលថា:‘ការដែលឲ្យ មានពរជាងទទួល’”។
អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ! ចំពោះអ្នកដែលមានជ័យជម្នះ យើងនឹងឲ្យម៉ាណាដែលលាក់ទុកដល់អ្នកនោះ ព្រមទាំងឲ្យដុំថ្មសមួយដល់អ្នកនោះ ហើយនៅលើដុំថ្មនោះមានសរសេរឈ្មោះថ្មីដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកទទួលប៉ុណ្ណោះ’។