ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
យ៉ូហាន 20:9 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកគេមិនទាន់យល់បទគម្ពីរដែលថា ព្រះអង្គត្រូវតែមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ Khmer Christian Bible ប៉ុន្ដែទោះជាយ៉ាងណាក្ដី ពួកគេមិនទាន់យល់នៅឡើយអំពីបទគម្ពីរដែលចែងថា ព្រះអង្គត្រូវរស់ពីការសោយទិវង្គតឡើងវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគេមិនទាន់យល់បទគម្ពីរនៅឡើយ ដែលថា ព្រះអង្គត្រូវរស់ពីស្លាប់ឡើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណោះ ពួកសិស្សពុំទាន់យល់អត្ថន័យគម្ពីរ ដែលចែងទុកមកថា ព្រះយេស៊ូត្រូវមានព្រះជន្មរស់ឡើងវិញនៅឡើយទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេមិនទាន់យល់បទគម្ពីរនៅឡើយ ដែលថា ទ្រង់ត្រូវរស់ពីស្លាប់ឡើងវិញ អាល់គីតាប កាលណោះ ពួកសិស្សពុំទាន់យល់អត្ថន័យគីតាប ដែលចែងទុកមកថា អ៊ីសាត្រូវរស់ឡើងវិញនៅឡើយទេ។ |
ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
កម្លាំងរបស់ទូលបង្គំបានរីងស្ងួតដូចអំបែង អណ្ដាតទូលបង្គំនៅជាប់នឹងក្រអូមមាត់; ព្រះអង្គបានដាក់ទូលបង្គំនៅក្នុងធូលីនៃសេចក្ដីស្លាប់។
ព្រះអង្គនឹងលេបសេចក្ដីស្លាប់ទៅជារៀងរហូត។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ារបស់ខ្ញុំនឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងអស់ ហើយដកសេចក្ដីត្មះតិះដៀលរបស់ប្រជារាស្ត្រព្រះអង្គចេញពីផែនដីទាំងមូល។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ។
ពួកមនុស្សស្លាប់របស់អ្នកនឹងមានជីវិតរស់ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលរស់នៅក្នុងធូលីអើយ ចូរភ្ញាក់ឡើង ហើយស្រែកហ៊ោសប្បាយ! ដ្បិតទឹកសន្សើមរបស់អ្នក ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញព្រលឹងមនុស្សស្លាប់មក។
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ដោយសារអ្នករាល់គ្នាមិនយល់គម្ពីរ ហើយក៏មិនយល់អំពីព្រះចេស្ដារបស់ព្រះ ធ្វើឲ្យអ្នករាល់គ្នាយល់ខុសហើយ។
តើព្រះគ្រីស្ទមិនត្រូវរងទុក្ខនឹងការទាំងនេះ ហើយចូលក្នុងសិរីរុងរឿងរបស់ព្រះអង្គទេឬ?”។
ប៉ុន្តែពួកសិស្សមិនយល់ព្រះបន្ទូលនេះទេ ពីព្រោះព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ដើម្បីកុំឲ្យយល់អត្ថន័យឡើយ ហើយពួកគេក៏មិនហ៊ានទូលសួរព្រះអង្គអំពីព្រះបន្ទូលនេះដែរ។
ដូច្នេះ នៅពេលព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ពួកសិស្សរបស់ព្រះអង្គនឹកឃើញថា ព្រះអង្គមានបន្ទូលអំពីការនេះហើយ នោះពួកគេក៏ជឿបទគម្ពីរ និងព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូល។
ដោយពន្យល់ និងបញ្ជាក់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ គាត់និយាយទៀតថា៖ “ព្រះយេស៊ូវនេះដែលខ្ញុំកំពុងប្រកាសដល់អ្នករាល់គ្នា គឺជាព្រះគ្រីស្ទ”។
ព្រះបានលើកព្រះអង្គឲ្យរស់ឡើងវិញ ដោយស្រាយចំណងការឈឺចាប់នៃសេចក្ដីស្លាប់ ដ្បិតសេចក្ដីស្លាប់មិនអាចឃុំឃាំងព្រះអង្គបានឡើយ។
ហើយត្រូវគេបញ្ចុះ រួចនៅថ្ងៃទីបី ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ស្របតាមព្រះគម្ពីរ