ព្រះយេស៊ូវទ្រង់ជ្រាបគំនិតរបស់ពួកគេ ក៏មានបន្ទូលថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាគិតអាក្រក់ក្នុងចិត្តដូច្នេះ?
យ៉ូហាន 2:24 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេស៊ូវ ព្រះអង្គផ្ទាល់មិនផ្ទុកផ្ដាក់អង្គទ្រង់នឹងពួកគេទេ ពីព្រោះព្រះអង្គឈ្វេងយល់មនុស្សទាំងអស់ Khmer Christian Bible រីឯព្រះយេស៊ូវិញ មិនទុកចិត្តពួកគេទេ ដ្បិតព្រះអង្គស្គាល់មនុស្សទាំងអស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះយេស៊ូវមិនទុកចិត្តគេទេ ព្រោះព្រះអង្គស្គាល់មនុស្សទាំងអស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះយេស៊ូពុំទុកចិត្តគេទេ ដ្បិតព្រះអង្គស្គាល់ចិត្តគំនិតអ្នកទាំងនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេស៊ូវទ្រង់មិនទុកចិត្តនឹងគេទេ ពីព្រោះទ្រង់ស្គាល់ដល់គ្រប់ទាំងមនុស្ស អាល់គីតាប ប៉ុន្ដែ អ៊ីសាពុំទុកចិត្ដគេទេ ដ្បិតគាត់ស្គាល់ចិត្ដគំនិតអ្នកទាំងនោះ |
ព្រះយេស៊ូវទ្រង់ជ្រាបគំនិតរបស់ពួកគេ ក៏មានបន្ទូលថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាគិតអាក្រក់ក្នុងចិត្តដូច្នេះ?
ព្រះយេស៊ូវទ្រង់ជ្រាបភ្លាមក្នុងវិញ្ញាណរបស់ព្រះអង្គថា ពួកគេរិះគិតយ៉ាងនេះក្នុងចិត្ត ក៏មានបន្ទូលនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតរឿងទាំងនេះក្នុងចិត្ត?
គាត់នាំស៊ីម៉ូនទៅជួបព្រះយេស៊ូវ។ ព្រះយេស៊ូវទ្រង់សម្លឹងមើលគាត់ ហើយមានបន្ទូលថា៖“អ្នកគឺស៊ីម៉ូនកូនយ៉ូហាន។ អ្នកនឹងត្រូវបានហៅថា កេផាស” (កេផាស មានអត្ថន័យប្រែថា ពេត្រុស)។
ឥឡូវនេះ យើងខ្ញុំដឹងហើយថា ព្រះអង្គទ្រង់ជ្រាបអ្វីៗទាំងអស់ ហើយមិនចាំបាច់ឲ្យអ្នកណាទូលសួរព្រះអង្គទេ។ ដោយសារតែការនេះ យើងខ្ញុំជឿថាព្រះអង្គយាងមកពីព្រះ”។
ព្រះអង្គទ្រង់សួរគាត់ជាលើកទីបីថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកចូលចិត្តខ្ញុំឬទេ?”។ ដោយសារព្រះអង្គមានបន្ទូលនឹងគាត់ជាលើកទីបីថា:“តើអ្នកចូលចិត្តខ្ញុំឬទេ?” ធ្វើឲ្យពេត្រុសឈឺចិត្ត។ គាត់ក៏ទូលថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ហើយ ព្រះអង្គជ្រាបថាទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរចិញ្ចឹមចៀមរបស់ខ្ញុំចុះ។
ប៉ុន្តែខ្ញុំស្គាល់អ្នករាល់គ្នាហើយថា អ្នករាល់គ្នាគ្មានសេចក្ដីស្រឡាញ់របស់ព្រះនៅក្នុងខ្លួនឡើយ។
ព្រះយេស៊ូវទ្រង់ជ្រាបថា ពួកគេរៀបនឹងមកចាប់ព្រះអង្គឲ្យធ្វើជាស្ដេច ដូច្នេះព្រះអង្គយាងចាកចេញទៅភ្នំម្ដងទៀតតែព្រះអង្គឯង។
ប៉ុន្តែមានអ្នកខ្លះក្នុងអ្នករាល់គ្នាដែលមិនជឿ”។ ជាការពិត ព្រះយេស៊ូវទ្រង់ជ្រាបតាំងពីដំបូងហើយថា អ្នកណាជាអ្នកដែលមិនជឿ ហើយអ្នកណាជាអ្នកដែលនឹងក្បត់ព្រះអង្គ។
ពួកគេក៏អធិស្ឋានថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គឈ្វេងយល់ចិត្តរបស់មនុស្សគ្រប់គ្នា។ សូមសម្ដែងថាព្រះអង្គបានជ្រើសរើសអ្នកណាពីអ្នកទាំងពីរនេះផង
ព្រះដែលឈ្វេងយល់ចិត្ត បានធ្វើបន្ទាល់ដល់ពួកគេ គឺប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ពួកគេ ដូចដែលបានប្រទានមកយើងដែរ
គ្មានអ្វីដែលត្រូវបាននិម្មិតបង្កើតណាដែលលាក់បាំងនៅចំពោះព្រះឡើយ គឺរបស់សព្វសារពើសុទ្ធតែនៅទទេ ហើយចំហនៅចំពោះព្រះនេត្ររបស់ព្រះអង្គ; ចំពោះព្រះអង្គនេះឯង ដែលយើងត្រូវរៀបរាប់ទូល។
យើងនឹងសម្លាប់កូនចៅរបស់នាងដោយអាសន្នរោគ នោះក្រុមជំនុំទាំងអស់នឹងដឹងថា យើងជាអ្នកដែលស្ទង់មើលគំនិត និងចិត្ត ហើយតបសងអ្នករាល់គ្នាតាមអំពើរៀងៗខ្លួន។