ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 2:13 - ព្រះគម្ពីរខ្មែរសាកល

បុណ្យរំលង​របស់​ជនជាតិយូដា​ជិត​មក​ដល់ហើយ ព្រះយេស៊ូវ​ក៏​យាង​ឡើងទៅ​យេរូសាឡិម​។

សូមមើលជំពូក

Khmer Christian Bible

ពេល​នោះ​ ថ្ងៃ​បុណ្យ​រំលង​របស់​ជនជាតិ​យូដា​កំពុង​ខិត​ជិត​មក​ដល់​ ព្រះយេស៊ូ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បុណ្យ​រំលង​របស់​សាសន៍​យូដា​ជិត​មក​ដល់​ហើយ ព្រះ‌យេស៊ូវ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុណ្យ​ចម្លង*​របស់​ជន‌ជាតិ​យូដា​ជិត​មក​ដល់​ហើយ ព្រះ‌យេស៊ូ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា​ក៏​ជិត​ដល់ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក

អាល់គីតាប

បុណ្យ​រំលង​របស់​ជន‌ជាតិ​យូដា​ជិត​មក​ដល់​ហើយ អ៊ីសា​ក៏​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក



យ៉ូហាន 2:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ព្រះយេស៊ូវ​យាង​ចូលទៅ​ក្នុង​ព្រះវិហារ ហើយ​ដេញ​អស់ទាំង​អ្នកលក់ និង​អ្នក​ទិញ​ឲ្យចេញ​ពី​ព្រះវិហារ​។ ព្រះអង្គ​បាន​ផ្កាប់​តុ​របស់​ពួក​អ្នកដូរលុយ និង​កៅអី​របស់​ពួក​អ្នកលក់​ព្រាប


ពួកគេ​មកដល់​យេរូសាឡិម​។ នៅពេល​យាង​ចូលទៅ​ក្នុង​ព្រះវិហារ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​ដេញ​ពួក​អ្នកលក់ និង​ពួក​អ្នកទិញ​ឲ្យចេញ​ពី​ព្រះវិហារ​។ ព្រះអង្គ​បាន​ផ្កាប់​តុ​របស់​ពួក​អ្នកដូរលុយ និង​កៅអី​របស់​ពួក​អ្នកលក់​ព្រាប


បន្ទាប់មក ព្រះយេស៊ូវ​យាង​ចូលទៅ​ក្នុង​ព្រះវិហារ ហើយ​ចាប់ផ្ដើម​ដេញ​ពួក​អ្នកលក់​ឲ្យចេញ


ជា​រៀងរាល់​ឆ្នាំ ឪពុកម្ដាយ​របស់​ព្រះកុមារយេស៊ូវ​តែងតែ​ធ្វើដំណើរ​ទៅ​បុណ្យរំលង​នៅ​យេរូសាឡិម​។


បុណ្យរំលង​របស់​ជនជាតិយូដា​ជិត​មក​ដល់ហើយ​។ មាន​មនុស្ស​ជាច្រើន​ឡើង​ពី​ជនបទ​ទៅ​យេរូសាឡិម​មុន​ថ្ងៃបុណ្យ ដើម្បី​ជម្រះ​កាយ​ឲ្យបរិសុទ្ធ​។


មុន​បុណ្យរំលង ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា​ពេលវេលា​របស់​ព្រះអង្គ​មក​ដល់​ហើយ ដើម្បី​យាង​ចាកចេញ​ពី​ពិភពលោក‍នេះ​ទៅឯ​ព្រះ​បិតា​។ ព្រះអង្គ​ទ្រង់​ស្រឡាញ់​មនុស្ស​របស់ព្រះអង្គ​ដែល​នៅក្នុង​ពិភពលោក គឺ​ស្រឡាញ់​ពួកគេ​រហូតដល់​ចុងបំផុត​។


ពេល​ព្រះអង្គ​គង់នៅ​យេរូសាឡិម​ក្នុងអំឡុងពេល​បុណ្យរំលង មាន​មនុស្ស​ជាច្រើន​ជឿលើ​ព្រះនាម​របស់​ព្រះអង្គ ដោយ​ឃើញ​ទីសម្គាល់​នានា​ដែល​ព្រះអង្គ​បាន​ធ្វើ​។


បន្ទាប់ពីការទាំងនេះ មាន​ពិធីបុណ្យ​មួយ​របស់​ជនជាតិយូដា ហើយ​ព្រះយេស៊ូវ​យាង​ឡើងទៅ​យេរូសាឡិម​។


ពេលនោះ បុណ្យរំលង​ដែលជា​ពិធីបុណ្យ​របស់​ជនជាតិយូដា ជិត​មកដល់​ហើយ​។