Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 2:14 - ព្រះគម្ពីរខ្មែរសាកល

14 ព្រះអង្គ​ទត​ឃើញ​ពួក​អ្នក​លក់​គោ ចៀម និង​ព្រាប ព្រមទាំង​ពួក​អ្នកដូរលុយ កំពុង​អង្គុយ​នៅក្នុង​ព្រះវិហារ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ហើយ​ពេល​ព្រះអង្គ​ឃើញ​ពួកអ្នក​លក់​គោ​ ចៀម​ និង​ព្រាប​ ព្រមទាំង​ពួកអ្នក​ប្ដូរ​ប្រាក់​កំពុង​អង្គុយ​លក់​ដូរ​នៅ​ក្នុង​ព្រះវិហារ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពេល​ព្រះ‌អង្គ​ឃើញ​ពួក​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​ពួក​អ្នក​ដូរ​ប្រាក់ អង្គុយ​នៅ​ក្នុង​ព្រះ‌វិហារ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នៅ​ក្នុង​បរិវេណ​ព្រះ‌វិហារ* ព្រះអង្គ​ឃើញ​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​អ្នក​អង្គុយ​ដូរ​ប្រាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 កាល​ទ្រង់​ឃើញ​ពួក​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប នឹង​ពួក​អ្នក​ដូរ​ប្រាក់ អង្គុយ​នៅ​ក្នុង​ព្រះ‌វិហារ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 នៅ​ក្នុង​បរិវេណ​ម៉ាស្ជិទ អ៊ីសា​ឃើញ​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​អ្នក​អង្គុយ​ដូរ​ប្រាក់។

សូមមើលជំពូក ចម្លង




យ៉ូហាន 2:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​មកដល់​យេរូសាឡិម​។ នៅពេល​យាង​ចូលទៅ​ក្នុង​ព្រះវិហារ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​ដេញ​ពួក​អ្នកលក់ និង​ពួក​អ្នកទិញ​ឲ្យចេញ​ពី​ព្រះវិហារ​។ ព្រះអង្គ​បាន​ផ្កាប់​តុ​របស់​ពួក​អ្នកដូរលុយ និង​កៅអី​របស់​ពួក​អ្នកលក់​ព្រាប


ព្រះអង្គ​មានបន្ទូល​បង្រៀន​ពួកគេ​ថា​៖“តើ​មិន​មាន​សរសេរ​ទុក‍មក​ថា​:‘ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា​ដំណាក់​នៃ​ការអធិស្ឋាន​សម្រាប់​ប្រជាជាតិ​ទាំងអស់’​ទេ​ឬ​? ប៉ុន្តែ​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ដំណាក់នេះ​ទៅជាសម្បុកចោរប្លន់​ទៅវិញ​!​”។


ព្រះអង្គ​ក៏​ធ្វើ​ខ្សែតី​ដោយ​ខ្សែ រួច​ដេញ​ពួកគេ​គ្រប់គ្នា​ឲ្យចេញ​ពី​ព្រះវិហារ ទាំង​ចៀម និង​គោ ហើយ​បាច​ប្រាក់​របស់​ពួក​អ្នកដូរលុយ​ចោល ព្រមទាំង​ផ្កាប់​តុ​ទាំងនោះ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម