‘តើអ្នកមានការអ្វីនៅទីនេះ ហើយតើអ្នកមាននរណានៅទីនេះ បានជាអ្នកដាប់លុងផ្នូរសម្រាប់ខ្លួននៅទីនេះដូច្នេះ? អ្នកបានដាប់លុងផ្នូររបស់ខ្លួននៅកន្លែងខ្ពស់ គឺចាំងលំនៅសម្រាប់ខ្លួននៅក្នុងថ្ម។
យ៉ូហាន 19:41 - ព្រះគម្ពីរខ្មែរសាកល នៅកន្លែងដែលព្រះអង្គត្រូវគេឆ្កាងមានសួនមួយ ហើយនៅក្នុងសួននោះ មានរូងផ្នូរថ្មីមួយ ដែលមិនទាន់បានដាក់សពអ្នកណានៅឡើយ។ Khmer Christian Bible នៅត្រង់កន្លែងដែលគេបានឆ្កាងព្រះអង្គនោះមានសួនច្បារមួយ ហើយក្នុងសួនច្បារនោះមានផ្នូរមួយថ្មីដែលមិនទាន់បានបញ្ចុះសពណានៅឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសួនច្បារមួយនៅកន្លែងដែលគេឆ្កាងព្រះអង្គ ហើយក្នុងសួនច្បារនោះ មានផ្នូរមួយថ្មី ដែលមិនទាន់ដាក់សពណានៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅកន្លែងគេឆ្កាងព្រះយេស៊ូមានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណានៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានច្បារ១នៅត្រង់កន្លែងដែលគេឆ្កាងទ្រង់ ហើយក្នុងច្បារនោះ មានផ្នូរ១ថ្មី ដែលមិនទាន់ដាក់ខ្មោចណានៅឡើយ អាល់គីតាប នៅកន្លែងគេឆ្កាងអ៊ីសាមានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណានៅឡើយ។ |
‘តើអ្នកមានការអ្វីនៅទីនេះ ហើយតើអ្នកមាននរណានៅទីនេះ បានជាអ្នកដាប់លុងផ្នូរសម្រាប់ខ្លួននៅទីនេះដូច្នេះ? អ្នកបានដាប់លុងផ្នូររបស់ខ្លួននៅកន្លែងខ្ពស់ គឺចាំងលំនៅសម្រាប់ខ្លួននៅក្នុងថ្ម។
រួចដាក់ក្នុងរូងផ្នូរថ្មីរបស់គាត់ ដែលគាត់បានដាប់លុងក្នុងថ្មដា។ បន្ទាប់ពីប្រមៀលថ្មដ៏ធំមួយខ្ទប់នឹងមាត់រូង គាត់ក៏ចាកចេញទៅ។
នៅពេលយកព្រះសពចុះហើយ គាត់ក៏រុំព្រះសពនឹងក្រណាត់ផាឌិប ហើយដាក់ក្នុងរូងផ្នូរដែលបានដាប់លុងក្នុងថ្ម ជាកន្លែងដែលមិនទាន់មានដាក់សពអ្នកណានៅឡើយ។
ដូច្នេះ ដោយសារជាថ្ងៃរៀបចំរបស់ជនជាតិយូដា ហើយរូងផ្នូរនោះក៏នៅជិត ពួកគេបានដាក់ព្រះយេស៊ូវនៅទីនោះ៕
ព្រះយេស៊ូវមានបន្ទូលថា៖“ស្ត្រីអើយ ហេតុអ្វីបានជានាងយំ? តើនាងរកនរណា?”។ នាងស្មានថាជាអ្នកថែសួន ក៏ទូលព្រះអង្គថា៖ “លោកម្ចាស់ ប្រសិនបើលោកបានយកម្នាក់នោះទៅ សូមប្រាប់ខ្ញុំថាលោកដាក់គាត់នៅឯណាផង ខ្ញុំនឹងយកគាត់មកវិញ”។