Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:41 - Khmer Christian Bible

41 នៅ​ត្រង់​កន្លែង​ដែល​គេ​បាន​ឆ្កាង​ព្រះអង្គ​នោះ​មាន​សួនច្បារ​មួយ​ ហើយ​ក្នុង​សួនច្បារ​នោះ​មាន​ផ្នូរ​មួយ​ថ្មី​ដែល​មិន​ទាន់​បាន​បញ្ចុះ​សព​ណា​នៅ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 នៅ​កន្លែង​ដែល​ព្រះអង្គ​ត្រូវគេ​ឆ្កាង​មាន​សួន​មួយ ហើយ​នៅក្នុង​សួន​នោះ មាន​រូងផ្នូរ​ថ្មី​មួយ ដែល​មិនទាន់​បាន​ដាក់​សព​អ្នកណានៅឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 មាន​សួនច្បារ​មួយ​នៅ​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌អង្គ ហើយ​ក្នុង​សួនច្បារ​នោះ មាន​ផ្នូរ​មួយ​ថ្មី ដែល​មិន​ទាន់​ដាក់​សព​ណា​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 នៅ​កន្លែង​គេ​ឆ្កាង​ព្រះ‌យេស៊ូ​មាន​សួន​ឧទ្យាន​មួយ ក្នុង​សួន​នោះ​មាន​ផ្នូរ​មួយ​ថ្មី ពុំ​ទាន់​ដែល​ដាក់​សព​ណា​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 មាន​ច្បារ​១​នៅ​ត្រង់​កន្លែង​ដែល​គេ​ឆ្កាង​ទ្រង់ ហើយ​ក្នុង​ច្បារ​នោះ មាន​ផ្នូរ​១​ថ្មី ដែល​មិន​ទាន់​ដាក់​ខ្មោច​ណា​នៅ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

41 នៅ​កន្លែង​គេ​ឆ្កាង​អ៊ីសា​មាន​សួន​ឧទ្យាន​មួយ ក្នុង​សួន​នោះ​មាន​ផ្នូរ​មួយ​ថ្មី ពុំ​ទាន់​ដែល​ដាក់​សព​ណា​នៅ​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:41
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ក៏​បញ្ចុះ​សព​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់​ ដែល​គាត់​បាន​ដាប់​នៅ​ក្នុង​ថ្ម។​ កាល​បាន​ប្រមៀល​ថ្ម​ធំ​មួយ​បិទ​ច្រក​ចូល​ផ្នូរ​រួច​ គាត់​ក៏​ចាក​ចេញ​ទៅ​


កាល​គាត់​ដាក់​សព​ចុះ​ហើយ​ ក៏​រុំ​នឹង​សំពត់​ទេសឯក​ ហើយ​បាន​បញ្ចុះ​សព​នោះ​នៅ​ក្នុង​ផ្នូរ​ដែល​ដាប់​ទៅ​ក្នុង​ថ្ម​ ជា​កន្លែង​ដែល​មិន​ទាន់​បាន​បញ្ចុះ​សព​ណា​នៅ​ឡើយ។​


ដូច្នេះ​ពួកគាត់​ក៏​បញ្ចុះ​សព​ព្រះយេស៊ូ​នៅ​ទី​នោះ​ ដ្បិត​ផ្នូរ​នោះ​នៅ​ជិត​ ហើយ​នោះ​ជា​ថ្ងៃ​រៀបចំ​របស់​ជនជាតិ​យូដា​ផង។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​យំ?​ តើ​អ្នក​រក​អ្នកណា?»​ ដោយ​គិត​ថា​ព្រះអង្គ​ជា​អ្នក​ថែ​សួន​ ទើប​នាង​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ឱ​លោក​អើយ!​ បើ​លោក​បាន​យក​សព​ សូម​ប្រាប់​ខ្ញុំ​អំពី​កន្លែង​ដែល​លោក​បាន​ដាក់​សព​ផង​ ខ្ញុំ​នឹង​ទទួល​យក​វិញ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម