Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 20:15 - ព្រះគម្ពីរខ្មែរសាកល

15 ព្រះយេស៊ូវ​មានបន្ទូលថា​៖“ស្ត្រី​អើយ ហេតុអ្វីបានជា​នាង​យំ​? តើ​នាង​រក​នរណា​?”។ នាង​ស្មាន​ថា​ជា​អ្នកថែសួន ក៏​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ ប្រសិនបើ​លោក​បាន​យក​ម្នាក់នោះ​ទៅ សូម​ប្រាប់​ខ្ញុំ​ថា​លោក​ដាក់​គាត់​នៅ​ឯណា​ផង ខ្ញុំ​នឹង​យក​គាត់​មកវិញ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​យំ?​ តើ​អ្នក​រក​អ្នកណា?»​ ដោយ​គិត​ថា​ព្រះអង្គ​ជា​អ្នក​ថែ​សួន​ ទើប​នាង​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ឱ​លោក​អើយ!​ បើ​លោក​បាន​យក​សព​ សូម​ប្រាប់​ខ្ញុំ​អំពី​កន្លែង​ដែល​លោក​បាន​ដាក់​សព​ផង​ ខ្ញុំ​នឹង​ទទួល​យក​វិញ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ? នាង​រក​អ្នក​ណា?» នាង​ស្មាន​ថា​ជា​អ្នក​ថែរ​សួន នាងសួរ​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ បើ​លោក​បាន​យក​ព្រះ‌សព​ចេញ​ទៅ សូម​ប្រាប់​នាង​ខ្ញុំ​ឲ្យ​ដឹង​ផង លោក​ទុក​នៅ​ឯ​ណា នាង​ខ្ញុំ​នឹង​ទៅ​យក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌យេស៊ូ​សួរ​នាង​ថា៖ «នាង​អើយ! ម្ដេច​ក៏​នាង​យំ? នាង​រក​អ្នក​ណា?»។ នាង​ស្មាន​ថា​ជា​អ្នក​ថែ‌រក្សា​សួន​ច្បារ នាង​ក៏​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! ប្រសិន​បើ​លោក​បាន​យក​សព​ទៅ សូម​ប្រាប់​ឲ្យ​នាង​ខ្ញុំ​ដឹង​ផង លោក​ដាក់​នៅ​ឯ​ណា នាង​ខ្ញុំ​នឹង​ទៅ​យក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​រក​អ្នក​ណា ឯ​នាង ក៏​ស្មាន​ថា​ជា​អ្នក​ថែ​ច្បារ ទើប​និយាយ​ទៅ​ថា លោក​នាយ​អើយ បើ​លោក​បាន​យក​ព្រះ‌សព​ចេញ​ទៅ​ឯ​ណា នោះ​សូម​ប្រាប់​ខ្ញុំ ឲ្យ​ដឹង​កន្លែង​ដែល​បាន​ទុក​ផង ខ្ញុំ​នឹង​ទៅ​នាំ​យក​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អ៊ីសា​សួរ​នាង​ថា៖ «នាង​អើយ! ម្ដេច​ក៏​នាង​យំ? នាង​រក​អ្នក​ណា?»។ នាង​ស្មាន​ថា​ជា​អ្នក​ថែ​រក្សា​សួន​ច្បារ នាង​ក៏​ជម្រាប​អ៊ីសា​ថា៖ «លោក! ប្រសិន​បើ​លោក​បាន​យក​សព​ទៅ សូម​ប្រាប់​ឲ្យ​នាង​ខ្ញុំ​ដឹង​ផង លោក​ដាក់​នៅ​ឯ​ណា​នាង​ខ្ញុំ​នឹង​ទៅ​យក»។

សូមមើលជំពូក ចម្លង




យ៉ូហាន 20:15
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពូជ​ពស់វែក​អើយ​! តើ​អ្នករាល់គ្នា​អាច​និយាយ​ល្អ​យ៉ាងដូចម្ដេច​បាន នៅពេល​អ្នករាល់គ្នា​អាក្រក់​ដូច្នេះ​? ព្រោះថា​មាត់​តែងតែ​និយាយ​ចេញពី​ភាពបរិបូរ​នៃ​ចិត្ត​។


ទូត​នោះ​និយាយ​នឹង​ស្ត្រី​ទាំងពីរ​ថា​៖ “កុំ​ខ្លាច​ឡើយ​! ខ្ញុំ​ដឹង​ហើយ​ថា ពួកនាង​កំពុង​រក​ព្រះយេស៊ូវ​ដែល​ត្រូវ​គេ​ឆ្កាង​។


ប៉ុន្តែ​បុរសនោះ​និយាយ​នឹង​ពួកនាង​ថា​៖ “កុំ​ភ័យស្លុត​ឡើយ​! ពួកនាង​កំពុង​រក​ព្រះយេស៊ូវ​អ្នកណាសារ៉ែត ដែល​ត្រូវគេ​ឆ្កាង​។ ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ហើយ ព្រះអង្គ​មិន​គង់នៅ​ទីនេះ​ទេ​។ មើល៍! នេះហើយជា​កន្លែង​ដែល​គេ​ដាក់​ព្រះអង្គ​។


ពួកគាត់​ស្មានថា​ព្រះអង្គ​នៅ​ក្នុងចំណោម​អ្នករួមដំណើរ ក៏​ធ្វើដំណើរ​អស់​មួយ​ថ្ងៃ បន្ទាប់មក​ទើប​ចាប់ផ្ដើម​រក​ព្រះអង្គ​ក្នុងចំណោម​សាច់ញាតិ និង​អ្នក​ដែល​ស្គាល់


ពួកនាង​ក៏​ភ័យខ្លាច ហើយ​ឱន​មុខ​ដល់​ដី​។ បុរសពីរនាក់នោះ​និយាយ​នឹង​ពួកនាង​ថា​៖ “ហេតុអ្វីបានជា​អ្នករាល់គ្នា​កំពុង​រក​មនុស្ស​រស់ នៅក្នុងចំណោម​មនុស្សស្លាប់​ដូច្នេះ​?


ព្រះយេស៊ូវ​ទ្រង់​ងាកមក ហើយ​ទត​ឃើញ​ពួកគេ​កំពុង​មកតាម ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​ពួកអ្នក​រក​អ្វី​?”‍។ ពួកគេ​ទូល​ព្រះអង្គ​ថា៖ “រ៉ាប៊ី តើ​លោកគ្រូ​ស្នាក់នៅ​ឯណា​?” (​រ៉ាប៊ី មានអត្ថន័យប្រែថា លោកគ្រូ​)​។


ព្រះយេស៊ូវ​បាន​ជ្រាប​អ្វីៗ​ទាំងអស់​ដែល​នឹង​កើតឡើង​ដល់​ព្រះអង្គ​ហើយ ព្រះអង្គ​ក៏​យាង​ចេញទៅ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​រក​នរណា​?”។


ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ម្ដងទៀត​ថា​៖“តើ​អ្នករាល់គ្នា​រក​នរណា​?”។ ពួកគេ​ឆ្លើយថា​៖ “យេស៊ូវ​អ្នកណាសារ៉ែត”។


ទូត​ទាំងនោះ​សួរ​នាង​ថា​៖ “ស្ត្រី​អើយ ហេតុអ្វីបានជា​នាង​យំ​?”។ នាង​ឆ្លើយថា​៖ “ពីព្រោះ​គេ​យក​ព្រះអម្ចាស់​របស់ខ្ញុំ​ទៅ​ហើយ ខ្ញុំ​មិន​ដឹង​ថា​គេ​ដាក់​ព្រះអង្គ​នៅ​ឯណា​ទេ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម