ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 18:32 - ព្រះគម្ពីរខ្មែរសាកល

គេ​និយាយ​ដូច្នេះ ដើម្បីឲ្យ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ ដែល​ព្រះអង្គ​មានបន្ទូល​ឲ្យដឹង​ថា​ព្រះអង្គ​រៀបនឹង​សុគត​ដោយ​ការសុគត​បែបណា ត្រូវបាន​បំពេញឲ្យសម្រេច​។

សូមមើលជំពូក

Khmer Christian Bible

នោះ​ក៏​សម្រេច​តាម​ពាក្យ​របស់​ព្រះយេស៊ូ​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

(គេ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដីដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល ពី​របៀប​ដែល​ព្រះ‌អង្គ​ត្រូវ​សុគត) ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​និយាយ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​របៀប​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​និយាយ​ដូច្នោះ ដើម្បី​ឲ្យ​បាន​សំរេច​ពាក្យ ដែល​ព្រះ‌យេស៊ូវ​មាន​បន្ទូល នឹង​បង្ហាញ​ពី​ទ្រង់​ត្រូវ​សុគត​បែប​យ៉ាង​ណា

សូមមើលជំពូក

អាល់គីតាប

គេ​និយាយ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​អ៊ីសា​មាន​ប្រសាសន៍​អំពី​របៀប​គាត់​ត្រូវ​ស្លាប់។

សូមមើលជំពូក



យ៉ូហាន 18:32
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ហ្វូង​ឆ្កែ​បាន​ព័ទ្ធជុំវិញ​ទូលបង្គំ ហ្វូង​មនុស្សដែល​ធ្វើអាក្រក់​បាន​ឡោមព័ទ្ធ​ទូលបង្គំ ហើយ​ចាក់ទម្លុះ​ដៃ និង​ជើង​របស់ទូលបង្គំ​។


ព្រមទាំង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍ដទៃ​ចំអកឡកឡឺយ វាយនឹងខ្សែតី ហើយ​ឆ្កាង​លោក​។ បន្ទាប់មក នៅ​ថ្ងៃ​ទីបី​លោក​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ”។


“អ្នករាល់គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង ហើយ​កូនមនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​គេ​ឆ្កាង”។


ថា​៖“មើល៍! យើង​នឹង​ឡើងទៅ​យេរូសាឡិម ហើយ​កូនមនុស្ស​នឹង​ត្រូវគេ​ប្រគល់​ទៅ​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​។ ពួកគេ​នឹង​កាត់ទោសប្រហារ​ជី​វិត​លោក ព្រមទាំង​ប្រគល់​លោក​ទៅ​សាសន៍ដទៃ​ផង​។


ពួកយូដា​ក៏​រើស​ដុំថ្ម​ម្ដងទៀត ដើម្បី​គប់សម្លាប់​ព្រះអង្គ​។


ពួកគេ​ឆ្លើយ​នឹង​ព្រះអង្គ​ថា​៖ “យើង​គប់ដុំថ្មសម្លាប់​អ្នក​មិនមែន​ដោយសារតែ​ការល្អ​ទេ គឺ​ដោយសារតែ​ការនិយាយប្រមាថព្រះ ពីព្រោះ​អ្នក​ជា​មនុស្ស ប៉ុន្តែ​តាំងខ្លួន​ជា​ព្រះ”។


ខ្ញុំ​និយាយ​មិនមែន​អំពី​អ្នក​ទាំងអស់គ្នា​ទេ​។ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​ជ្រើសរើស​ហើយ ប៉ុន្តែ​នេះគឺ​ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច ដែលថា​:​‘អ្នក​ដែល​ហូប​នំប៉័ង​របស់ខ្ញុំ​បាន​លើក​កែងជើង​របស់​ខ្លួន​ទាស់នឹង​ខ្ញុំ’។


ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “ចូរ​អ្នករាល់គ្នា​យក​គាត់​ទៅ​កាត់ទោស តាម​ក្រឹត្យវិន័យ​របស់អ្នករាល់គ្នា​ចុះ”។ ពួក​ជនជាតិយូដា​ទាំងនោះ​តបថា​៖ “គ្មានច្បាប់​ឲ្យ​យើងខ្ញុំ​ប្រហារជីវិត​អ្នកណាម្នាក់​ឡើយ”។


ព្រះអង្គ​មានបន្ទូល​ដូច្នេះ គឺ​បញ្ជាក់​ថា​ពេត្រុស​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ដោយ​ការស្លាប់​បែបណា​។ បន្ទាប់ពី​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​មកតាម​ខ្ញុំ​ចុះ​!”។


ដូចដែល​ម៉ូសេ​បាន​លើក​សត្វពស់​ឡើង​នៅ​ទីរហោស្ថាន​យ៉ាងណា កូនមនុស្ស​ក៏​ត្រូវតែ​ទទួល​ការ​លើកឡើង​យ៉ាងនោះដែរ


ដូច្នេះ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖“ពេល​អ្នករាល់គ្នា​លើក​កូនមនុស្ស​ឡើង នោះ​អ្នករាល់គ្នា​នឹង​យល់​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជាព្រះអង្គនោះ ហើយ​ខ្ញុំ​មិន​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​ប្រាប់​សេចក្ដីទាំងនេះ តាមដែល​ព្រះ​បិតា​បាន​បង្រៀន​ខ្ញុំ​។


ខណៈដែល​ពួកគេ​កំពុង​គប់ដុំថ្មសម្លាប់​ស្ទេផាន គាត់​ហៅរក​ព្រះអម្ចាស់​ថា​៖ “ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​ទទួល​វិញ្ញាណ​របស់ទូលបង្គំ​ផង!”។


ព្រះ​គ្រីស្ទ​បាន​ប្រោសលោះ​យើង​ពី​បណ្ដាសា​នៃ​ក្រឹត្យវិន័យ ដោយ​ព្រះអង្គ​ត្រូវ​បណ្ដាសា​ជំនួស​យើង ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“អស់អ្នក​ដែល​ត្រូវបាន​ព្យួរ​នៅលើ​ឈើ ត្រូវ​បណ្ដាសា​ហើយ”។