Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 18:32 - Khmer Christian Bible

32 នោះ​ក៏​សម្រេច​តាម​ពាក្យ​របស់​ព្រះយេស៊ូ​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 គេ​និយាយ​ដូច្នេះ ដើម្បីឲ្យ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ ដែល​ព្រះអង្គ​មានបន្ទូល​ឲ្យដឹង​ថា​ព្រះអង្គ​រៀបនឹង​សុគត​ដោយ​ការសុគត​បែបណា ត្រូវបាន​បំពេញឲ្យសម្រេច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 (គេ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដីដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល ពី​របៀប​ដែល​ព្រះ‌អង្គ​ត្រូវ​សុគត) ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 គេ​និយាយ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​របៀប​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 គេ​និយាយ​ដូច្នោះ ដើម្បី​ឲ្យ​បាន​សំរេច​ពាក្យ ដែល​ព្រះ‌យេស៊ូវ​មាន​បន្ទូល នឹង​បង្ហាញ​ពី​ទ្រង់​ត្រូវ​សុគត​បែប​យ៉ាង​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

32 គេ​និយាយ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​អ៊ីសា​មាន​ប្រសាសន៍​អំពី​របៀប​គាត់​ត្រូវ​ស្លាប់។

សូមមើលជំពូក ចម្លង




យ៉ូហាន 18:32
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​នឹង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍​ដទៃ​ ដើម្បី​ឲ្យ​គេ​ចំអក​ វាយ​នឹង​ខ្សែតី​ ហើយ​ឆ្កាង​ ប៉ុន្ដែ​លោក​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី‍»‍។​


«អ្នក​រាល់គ្នា​ដឹង​ថា​ ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង​ហើយ​ ឯ​កូន​មនុស្ស​វិញ​ ក៏​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​ជាប់​ឆ្កាង​ដែរ»។​


«មើល៍​ យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ រីឯ​កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ឲ្យ​ទៅ​ពួក​សម្ដេច​សង្ឃ​ និង​គ្រូ​វិន័យ​ ហើយ​ពួកគេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក​ រួច​ប្រគល់​លោក​ឲ្យ​ទៅ​សាសន៍​ដទៃ​


ពួក​ជនជាតិ​យូដា​ក៏​រើស​ដុំ​ថ្ម​ម្ដង​ទៀត​ដើម្បី​គប់​ព្រះអង្គ​


ពួក​ជនជាតិ​យូដា​តប​ទៅ​ព្រះអង្គ​ថា៖​ «យើង​គប់​អ្នក​នឹង​ដុំ​ថ្ម​នេះ​ មិន​មែន​ដោយ​ព្រោះ​កិច្ចការ​ល្អ​ណា​មួយ​ទេ​ គឺ​អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ដ្បិត​អ្នក​ជា​មនុស្ស​ ហើយ​តាំង​ខ្លួន​ឯង​ជា​ព្រះជាម្ចាស់»។​


ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​ទាំង​អស់​គ្នា​ទេ​ ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​ ប៉ុន្ដែ​ដើម្បី​ឲ្យ​សម្រេច​តាម​បទគម្ពីរ​ដែល​បាន​ចែង​ថា​ អ្នក​ដែល​បរិភោគ​នំប៉័ង​របស់​ខ្ញុំ​ អ្នក​នោះ​បាន​លើក​កែងជើង​របស់​ខ្លួន​ទាស់​នឹង​ខ្ញុំ។​


ដូច្នេះ​លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​យក​គាត់​ទៅ​កាត់​ទោស​តាម​ច្បាប់​របស់​អ្នក​រាល់គ្នា​ចុះ!»​ ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បា្រប់​គាត់​ថា៖​ «យើង​គ្មាន​ច្បាប់​សម្លាប់​មនុស្ស​ណា​ម្នាក់​ទេ»។​


ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ គឺ​បង្ហាញ​អំពី​របៀប​ដែល​គាត់​នឹង​ត្រូវ​ស្លាប់​ដើម្បី​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់។​ កាល​ព្រះអង្គ​មាន​បន្ទូល​ដូច្នោះ​ហើយ​ ព្រះអង្គ​ក៏​ប្រាប់​គាត់​ថា‍៖​ «ចូរ​មក​តាម​ខ្ញុំ​ចុះ!»​


លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង​នៅ​ទីរហោឋាន​យ៉ាងណា​ នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​យ៉ាង​នោះ​ដែរ​


ដូច្នេះ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពេល​អ្នក​រាល់គ្នា​លើក​កូន​មនុស្ស​ឡើង​ នោះ​ទើប​អ្នក​រាល់គ្នា​ដឹង​ថា​ជា​ខ្ញុំ​នេះ​ហើយ​ ខ្ញុំ​មិន​ធ្វើ​អ្វី​ដោយ​ខ្លួន​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​តាម​តែ​ព្រះ​វរ​បិតា​បាន​បង្រៀន​ខ្ញុំ។​


នៅពេល​ពួកគេ​កំពុង​គប់​លោក​ស្ទេផាន​នឹង​ដុំ​ថ្ម​ គាត់​ទូល​អង្វរ​ព្រះជាម្ចាស់​ថា៖​ «ឱ​ព្រះអម្ចាស់​យេស៊ូ​អើយ!​ សូម​ទទួល​យក​វិញ្ញាណ​របស់​ខ្ញុំ​ចុះ»​


មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អ្នកណា​ដែល​ជាប់​ព្យួរ​នៅ​លើ​ឈើ»​ ដូច្នេះ​ហើយ​ បាន​ជា​ព្រះគ្រិស្ដ​បាន​លោះ​ឲ្យ​យើង​រួច​ពី​បណ្តាសា​របស់​គម្ពីរ​វិន័យ​ ដោយ​ព្រះអង្គ​ត្រូវ​បណ្តាសា​ជំនួស​យើង​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម