ព្រះយេស៊ូវបានចាត់សាវ័កដប់ពីរនាក់នេះឲ្យទៅ ដោយបង្គាប់ពួកគេថា៖“កុំទៅតាមផ្លូវរបស់សាសន៍ដទៃ ហើយកុំចូលទៅក្នុងទីក្រុងរបស់ជនជាតិសាម៉ារីឡើយ
យ៉ូហាន 17:18 - ព្រះគម្ពីរខ្មែរសាកល ដូចដែលព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងពិភពលោកយ៉ាងណា ទូលបង្គំក៏បានចាត់ពួកគេឲ្យទៅក្នុងពិភពលោកយ៉ាងនោះដែរ។ Khmer Christian Bible ខ្ញុំចាត់ពួកគេឲ្យទៅក្នុងលោកិយនេះ ដូចដែលព្រះអង្គបានចាត់ខ្ញុំឲ្យមកក្នុងលោកិយនេះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំចាត់គេឲ្យទៅក្នុងពិភពលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងពិភពលោកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំចាត់គេឲ្យទៅក្នុងលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងលោកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានចាត់គេឲ្យទៅក្នុងលោកីយ ដូចជាទ្រង់ចាត់ទូលបង្គំ ឲ្យមកក្នុងលោកីយដែរ អាល់គីតាប ខ្ញុំចាត់គេឲ្យទៅក្នុងលោក ដូចទ្រង់បានចាត់ខ្ញុំឲ្យមកក្នុងលោកដែរ។ |
ព្រះយេស៊ូវបានចាត់សាវ័កដប់ពីរនាក់នេះឲ្យទៅ ដោយបង្គាប់ពួកគេថា៖“កុំទៅតាមផ្លូវរបស់សាសន៍ដទៃ ហើយកុំចូលទៅក្នុងទីក្រុងរបស់ជនជាតិសាម៉ារីឡើយ
មើល៍! ហេតុនេះហើយបានជាខ្ញុំចាត់បណ្ដាព្យាការី អ្នកមានប្រាជ្ញា និងពួកគ្រូវិន័យឲ្យមករកអ្នករាល់គ្នា; អ្នករាល់គ្នានឹងសម្លាប់អ្នកខ្លះ និងឆ្កាងអ្នកខ្លះក្នុងចំណោមពួកគេ ហើយវាយអ្នកខ្លះនឹងរំពាត់ក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ព្រមទាំងតាមបៀតបៀនពួកគេពីទីក្រុងមួយទៅទីក្រុងមួយ។
ដើម្បីឲ្យពួកគេទាំងអស់គ្នារួមគ្នាតែមួយ។ ព្រះបិតាអើយ ដូចដែលព្រះអង្គនៅក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងព្រះអង្គយ៉ាងណា សូមឲ្យពួកគេ នៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យពិភពលោកបានជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក។
គឺទូលបង្គំនៅក្នុងពួកគេ ហើយព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឲ្យពួកគេរួមគ្នាតែមួយយ៉ាងគ្រប់លក្ខណ៍ ដើម្បីឲ្យពិភពលោកដឹងថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ព្រមទាំងដឹងថាព្រះអង្គទ្រង់ស្រឡាញ់ពួកគេ ដូចដែលព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំដែរ។
ព្រះបិតាដ៏សុចរិតយុត្តិធម៌អើយ ទោះបីជាពិភពលោកមិនស្គាល់ព្រះអង្គក៏ដោយ ក៏ទូលបង្គំស្គាល់ព្រះអង្គ ហើយអ្នកទាំងនោះក៏ដឹងថា គឺព្រះអង្គបានចាត់ទូលបង្គំឲ្យមក។
នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យពួកគេបានស្គាល់ព្រះអង្គដែលជាព្រះពិតតែមួយអង្គគត់ និងស្គាល់ម្នាក់ដែលព្រះអង្គចាត់ឲ្យមក គឺព្រះយេស៊ូវគ្រីស្ទ។
ដ្បិតព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានផ្ដល់ឲ្យពួកគេហើយ ពួកគេក៏ទទួលយក ហើយដឹងពិតប្រាកដថា ទូលបង្គំមកពីព្រះអង្គ ព្រមទាំងជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេម្ដងទៀតថា៖“សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា! ដូចដែលព្រះបិតាបានចាត់ខ្ញុំឲ្យមក ខ្ញុំក៏ចាត់អ្នករាល់គ្នាឲ្យទៅដែរ”។
ពីព្រោះព្រះបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកក្នុងពិភពលោក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោកតាមរយៈព្រះបុត្រាវិញ។
ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូតអ្វីដែលអ្នករាល់គ្នាមិនបានធ្វើការនឿយហត់; អ្នកផ្សេងបានធ្វើការនឿយហត់ ហើយអ្នករាល់គ្នាបានចូលក្នុងការនឿយហត់របស់ពួកគេ”។
ដូច្នេះ យើងជារាជទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងដាស់តឿនគេតាមរយៈយើង ហើយយើងក៏អង្វរជំនួសព្រះគ្រីស្ទថា៖ “ចូរផ្សះផ្សានឹងព្រះទៅ!”។
ខ្ញុំបានក្លាយជាអ្នកបម្រើរបស់ដំណឹងល្អនេះស្របតាមអំណោយទាននៃព្រះគុណរបស់ព្រះ ដែលបានប្រទានមកខ្ញុំតាមរយៈកិច្ចការនៃព្រះចេស្ដារបស់ព្រះអង្គ។