និងការដែលគាត់បានស្បថនឹងព្រះយេហូវ៉ា ហើយបានបន់ដល់ព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុបថា៖
យ៉ូហាន 12:3 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ម៉ារាយកប្រេងក្រអូបណារ៍ដូសុទ្ធដ៏មានតម្លៃចំណុះបីរយមិល្លីលីត្រ លាបព្រះបាទារបស់ព្រះយេស៊ូវ ហើយជូតព្រះបាទាព្រះអង្គដោយសក់របស់នាង។ ផ្ទះនោះក៏ពេញទៅដោយក្លិនប្រេងក្រអូប។ Khmer Christian Bible នៅពេលនោះ នាងម៉ារាយកប្រេងក្រអូបទេពិ្វរូសុទ្ធដ៏មានតម្លៃ ចំណុះប្រហែលកន្លះលីត្រ មកចាក់លាបបាទារបស់ព្រះយេស៊ូ រួចជូតបាទារបស់ព្រះអង្គដោយសក់របស់នាង ក្លិនប្រេងក្រអូបនោះបានសាយភាយពេញក្នុងផ្ទះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងម៉ារាយកប្រេងក្រអូបដ៏មានតម្លៃ គឺប្រេងទេព្វិរូសុទ្ធមួយនាលិ មកចាក់លាបព្រះបាទព្រះអង្គ រួចយកសក់នាងជូត ក្លិនក្រអូបនោះ ក៏សាយឡើងពេញក្នុងផ្ទះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលុប មកចាក់លាបព្រះបាទាព្រះយេស៊ូ រួចយកសក់នាងជូត ក្លិនប្រេងក្រអូបសាយពេញផ្ទះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនាងម៉ារាយកប្រេងក្រអូបទេព្វិរូសុទ្ធ១នាលិ មានដំឡៃណាស់ មកចាក់លាបព្រះបាទទ្រង់ រួចយកសក់នាងជូត ក្លិនក្រអូបនោះ ក៏សាយឡើងពេញក្នុងផ្ទះ អាល់គីតាប នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់ មកចាក់លាបជើងអ៊ីសា រួចយកសក់នាងជូតក្លិនប្រេងក្រអូបសាយពេញផ្ទះ។ |
និងការដែលគាត់បានស្បថនឹងព្រះយេហូវ៉ា ហើយបានបន់ដល់ព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុបថា៖
ប៉ុន្តែមានការមួយប៉ុណ្ណោះដែលចាំបាច់។ ម៉ារាបានជ្រើសរើសយកចំណែកដ៏ល្អនោះ ហើយការនោះនឹងមិនត្រូវយកចេញពីនាងឡើយ”៕
អ្នកមិនបានលាបប្រេងលើក្បាលខ្ញុំទេ រីឯនាងវិញ នាងបានលាបប្រេងក្រអូបលើជើងខ្ញុំ។
ម៉ារានេះហើយ ជាម្នាក់ដែលលាបប្រេងក្រអូបលើព្រះអម្ចាស់ ហើយជូតព្រះបាទាព្រះអង្គដោយសក់របស់នាង គឺឡាសារប្អូនប្រុសរបស់នាងដែលកំពុងឈឺ។
នៅពេលម៉ាថាទូលដូច្នេះហើយ នាងក៏ចេញទៅហៅម៉ារាប្អូនស្រីរបស់នាង ដោយស្ងាត់ៗថា៖ “លោកគ្រូមកដល់ហើយ លោកហៅប្អូនឯង”។
លុះម៉ារាមកដល់កន្លែងដែលព្រះយេស៊ូវគង់នៅ ហើយឃើញព្រះអង្គ នាងក៏ក្រាបទៀបព្រះបាទារបស់ព្រះអង្គ ទូលថា៖ “ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ម្ល៉េះសមប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនបានស្លាប់ទេ”។
នីកូដេមជាអ្នកដែលធ្លាប់មករកព្រះអង្គកាលពីមុននៅពេលយប់ ក៏មកដែរ ទាំងយកល្បាយផ្សំពីជ័រល្វីងទេស និងក្រឹស្នា ប្រមាណសាមសិបគីឡូក្រាម។