Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 12:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នាង​ម៉ារី​យក​ប្រេង​ក្រអូប​កន្លះ‌លីត្រ គឺ​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​លើស‌លុប មក​ចាក់​លាប​ព្រះ‌បាទា​ព្រះ‌យេស៊ូ រួច​យក​សក់​នាង​ជូត ក្លិន​ប្រេង​ក្រអូប​សាយ​ពេញ​ផ្ទះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ពេលនោះ ម៉ារា​យក​ប្រេងក្រអូប​ណារ៍ដូ​សុទ្ធ​ដ៏មានតម្លៃ​ចំណុះ​បីរយមិល្លីលីត្រ លាប​ព្រះបាទា​របស់​ព្រះយេស៊ូវ ហើយ​ជូត​ព្រះបាទា​ព្រះអង្គ​ដោយ​សក់​របស់​នាង​។ ផ្ទះ​នោះ​ក៏​ពេញ​ទៅ​ដោយ​ក្លិន​ប្រេងក្រអូប​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 នៅ​ពេល​នោះ​ នាង​ម៉ារា​យក​ប្រេង​ក្រអូប​ទេពិ្វរូ​សុទ្ធ​ដ៏​មាន​តម្លៃ​ ចំណុះ​ប្រហែល​កន្លះ​លីត្រ​ មក​ចាក់​លាប​បាទា​របស់​ព្រះយេស៊ូ​ រួច​ជូត​បាទា​របស់​ព្រះអង្គ​ដោយ​សក់​របស់​នាង​ ក្លិន​ប្រេង​ក្រអូប​នោះ​បាន​សាយ​ភាយ​ពេញ​ក្នុង​ផ្ទះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 នាង​ម៉ារា​យក​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ គឺ​ប្រេង​ទេព្វិរូ​សុទ្ធ​មួយ​នាលិ មក​ចាក់​លាប​ព្រះ‌បាទ​ព្រះ‌អង្គ រួច​យក​សក់​នាង​ជូត ក្លិន​ក្រអូប​នោះ ក៏​សាយ​ឡើង​ពេញ​ក្នុង​ផ្ទះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​នាង​ម៉ារា​យក​ប្រេង​ក្រអូប​ទេព្វិរូ​សុទ្ធ​១​នាលិ មាន​ដំឡៃ​ណាស់ មក​ចាក់​លាប​ព្រះ‌បាទ​ទ្រង់ រួច​យក​សក់​នាង​ជូត ក្លិន​ក្រអូប​នោះ ក៏​សាយ​ឡើង​ពេញ​ក្នុង​ផ្ទះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នាង​ម៉ារី​យក​ប្រេង​ក្រអូប​កន្លះ‌លីត្រ គឺ​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​លើស‌លប់ មក​ចាក់​លាប​ជើង​អ៊ីសា រួច​យក​សក់​នាង​ជូត​ក្លិន​ប្រេង​ក្រអូប​សាយ​ពេញ​ផ្ទះ។

សូមមើលជំពូក ចម្លង




យ៉ូហាន 12:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌រាជា​បាន​ស្បថ​ជា​មួយ​ព្រះ‌អម្ចាស់ គឺ​ទ្រង់​បាន​សន្យា​ជា​មួយ​ព្រះ​ដ៏​មាន​ចេស្ដា របស់​លោក​យ៉ាកុប ​ថា:


នរណា​ចង់​ឃាត់​នាង ក៏​ដូច​ជា​ចង់​ឃាត់​ខ្យល់ ឬ​ចង់​យក​ដៃ​ចាប់​ប្រេង​ដែរ។


ពេល​ព្រះ‌រាជា​កំពុង​សោយ​ព្រះ‌ស្ងោយ ទឹក​អប់​ទេព្វិរូ​របស់​ខ្ញុំ​បាន​សាយ​ក្លិន​ក្រអូប។


ក្លិន​របស់​បង​ក្រអូប​ណាស់ ហើយ​នាម​របស់​បង​ក៏​សាយ​ក្លិន​ក្រអូប​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ស្ត្រី​ក្រមុំ​ទាំង‌ឡាយ នាំ​គ្នា​ស្រឡាញ់​បង។


អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ សេចក្ដី​ស្រឡាញ់​របស់​អូន​ទន់‌ភ្លន់​ណាស់ សេចក្ដី​ស្រឡាញ់​របស់​អូន ប្រសើរ​ជាង ស្រា​ទំពាំង‌បាយជូរ ហើយ​ក្លិន​របស់​អូន ក្រអូប​ជាង​គ្រឿង​ក្រអូប ទាំង​ប៉ុន្មាន​ទៅ​ទៀត។


ប៉ុន្តែ មាន​កិច្ចការ​តែ​មួយ​គត់​ដែល​ចាំបាច់ ម៉ារី​បាន​ជ្រើស​យក​ចំណែក​ដ៏​ល្អ​វិសេស​នោះ​ហើយ មិន​ត្រូវ​យក​ចេញ​ពី​នាង​ទេ»។


លោក​មិន​បាន​យក​ប្រេង​មក​លាប​ក្បាល​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​បាន​ចាក់​ប្រេង​ក្រអូប​លាប​ជើង​ខ្ញុំ។


នាង​ម៉ារី​នេះ​ជា​ស្ត្រី​ម្នាក់​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ព្រះ‌បាទា​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​បាន​យក​សក់​របស់​នាង​មក​ជូត​ផង។ រីឯ​លោក​ឡាសារ​ដែល​ឈឺ​នោះ ត្រូវ​ជា​ប្អូន​បង្កើត​របស់​នាង។


នាង​ម៉ាថា​និយាយ​ដូច្នេះ​ហើយ ក៏​ចេញ​ទៅ​ហៅ​នាង​ម៉ារី​ជា​ប្អូន ដោយ​ស្ងាត់ៗ​ថា៖ «ព្រះ‌គ្រូ​យាង​មក​ដល់​ហើយ ព្រះអង្គ​ហៅ​ប្អូន​ឯង»។


លុះ​នាង​ម៉ារី​ទៅ​ដល់​កន្លែង​ព្រះ‌យេស៊ូ​គង់​នៅ​ហើយ នាង​ឃើញ​ព្រះអង្គ ក៏​ក្រាប​ទៀប​ព្រះ‌បាទា ទូល​ថា៖ «លោក​ម្ចាស់! ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​នាង​ខ្ញុំ​មិន​ស្លាប់​ទេ»។


រីឯ​លោក​នីកូ‌ដេម ដែល​មក​គាល់​ព្រះ‌យេស៊ូ​ទាំង​យប់​កាល​ពី​មុន ក៏​បាន​មក​ដែរ។ លោក​យក​ជ័រ‌ល្វីង‌ទេស លាយ​នឹង​គ្រឿង​ក្រអូប ប្រមាណ​ជា​កន្លះ​ហាប​មក​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម