យ៉ូសែបក៏ប្រញាប់ចេញទៅរកកន្លែងយំ ពីព្រោះរំភើបចិត្តនឹងប្អូនប្រុសរបស់គាត់ ហើយគាត់ចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួន រួចយំនៅទីនោះ។
យ៉ូហាន 11:35 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់បង្ហូរទឹកព្រះនេត្រ។ Khmer Christian Bible ព្រះយេស៊ូក៏សម្រក់ទឹកភ្នែក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវទ្រង់ព្រះកន្សែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះយេស៊ូទ្រង់ព្រះកន្សែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង អាល់គីតាប ពេលនោះ អ៊ីសាបានយំ។ |
យ៉ូសែបក៏ប្រញាប់ចេញទៅរកកន្លែងយំ ពីព្រោះរំភើបចិត្តនឹងប្អូនប្រុសរបស់គាត់ ហើយគាត់ចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួន រួចយំនៅទីនោះ។
ភ្នែករបស់ទូលបង្គំបង្ហូរជាទន្លេនៃទឹកភ្នែក ពីព្រោះពួកគេមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
លោកត្រូវបានមើលងាយ ហើយត្រូវបានបដិសេធពីមនុស្ស ក៏ជាមនុស្សនៃការឈឺចាប់ ហើយធ្លាប់ស្គាល់រោគា; លោកត្រូវបានមើលងាយដូចជាអ្នកដែលលាក់មុខពីគេ ហើយពួកយើងក៏មិនបានឲ្យតម្លៃលោកសោះ។
នៅក្នុងគ្រប់ទាំងទុក្ខវេទនារបស់ពួកគេ ព្រះអង្គក៏រងទុក្ខវេទនាដែរ ហើយទូតសួគ៌ដែលនៅចំពោះព្រះអង្គ បានសង្គ្រោះពួកគេ។ ព្រះអង្គបានប្រោសលោះពួកគេដោយសេចក្ដីស្រឡាញ់ និងដោយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ ព្រះអង្គបានលើកពួកគេ ក៏បីពួកគេក្នុងអស់ទាំងថ្ងៃពីបុរាណ។
ខណៈដែលគេកំពុងតែស្ដាប់សេចក្ដីទាំងនេះ ព្រះយេស៊ូវមានបន្ទូលបន្ថែមជាពាក្យឧបមាមួយទៀត ពីព្រោះព្រះអង្គយាងជិតដល់យេរូសាឡិមហើយ ហើយគេកំពុងគិតថាអាណាចក្ររបស់ព្រះរៀបនឹងលេចមកភ្លាមៗ។
នៅពេលព្រះយេស៊ូវយាងមកជិតយេរូសាឡិម ហើយទតឃើញទីក្រុង ព្រះអង្គក៏ព្រះកន្សែងអាណិតទីក្រុងនោះ
នៅពេលព្រះយេស៊ូវទតឃើញម៉ារាយំ និងពួកជនជាតិយូដាដែលមកជាមួយនាងយំ ព្រះអង្គក៏រំជួលក្នុងវិញ្ញាណ ហើយមានអំពល់ក្នុងអង្គទ្រង់
រួចមានបន្ទូលថា៖“តើអ្នករាល់គ្នាដាក់ឡាសារនៅឯណា?”។ ពួកគេទូលថា៖ “ព្រះអម្ចាស់អើយ សូមអញ្ជើញមកមើលចុះ”។
ដ្បិតមហាបូជាចារ្យដែលយើងមាន មិនមែនមិនចេះអាណិតអាសូរដល់ភាពខ្សោយរបស់យើងនោះទេ ផ្ទុយទៅវិញ ព្រះអង្គត្រូវបានល្បងលក្នុងគ្រប់ជំពូកដូចយើងដែរ ប៉ុន្តែព្រះអង្គមិនបានប្រព្រឹត្តបាបឡើយ។