ព្រះអង្គទតមើលជុំវិញទៅពួកគេដោយព្រះពិរោធ ទាំងពិបាកព្រះទ័យចំពោះភាពរឹងរូសនៃចិត្តរបស់ពួកគេ ក៏មានបន្ទូលនឹងបុរសនោះថា៖“ចូរលាតដៃរបស់អ្នកចុះ!”។ គាត់ក៏លាតដៃ នោះដៃរបស់គាត់បានដូចដើមវិញ។
យ៉ូហាន 11:33 - ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវទតឃើញម៉ារាយំ និងពួកជនជាតិយូដាដែលមកជាមួយនាងយំ ព្រះអង្គក៏រំជួលក្នុងវិញ្ញាណ ហើយមានអំពល់ក្នុងអង្គទ្រង់ Khmer Christian Bible ពេលព្រះយេស៊ូឃើញនាងម៉ារា និងពួកជនជាតិយូដាដែលមកជាមួយនាងយំដូច្នេះ ព្រះអង្គក៏រំជួលចិត្ដ ហើយច្រួលច្របល់ក្នុងវិញ្ញាណយ៉ាងខ្លាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវឃើញនាងយំ ហើយពួកសាសន៍យូដា ដែលមកជាមួយនាងយំដែរ ព្រះអង្គមានព្រះហឫទ័យរំជួល និងរន្ធត់យ៉ាងខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះយេស៊ូឃើញនាងម៉ារី និងជនជាតិយូដាដែលមកជាមួយនាង យំដូច្នេះ ព្រះអង្គរំជួលព្រះហឫទ័យ ហើយរន្ធត់ជាខ្លាំងផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវឃើញនាងយំ ព្រមទាំងពួកសាសន៍យូដា ដែលមកជាមួយនឹងនាងផង នោះទ្រង់មានសេចក្ដីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ អាល់គីតាប ពេលអ៊ីសាឃើញនាងម៉ារី និងជនជាតិយូដាដែលមកជាមួយនាងយំដូច្នេះ អ៊ីសារំជួលចិត្ត ហើយរន្ធត់ជាខ្លាំងផង។ |
ព្រះអង្គទតមើលជុំវិញទៅពួកគេដោយព្រះពិរោធ ទាំងពិបាកព្រះទ័យចំពោះភាពរឹងរូសនៃចិត្តរបស់ពួកគេ ក៏មានបន្ទូលនឹងបុរសនោះថា៖“ចូរលាតដៃរបស់អ្នកចុះ!”។ គាត់ក៏លាតដៃ នោះដៃរបស់គាត់បានដូចដើមវិញ។
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ឱ ជំនាន់ឥតជំនឿអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូននោះមកឯខ្ញុំ!”។
ពួកជនជាតិយូដាដែលកំពុងនៅជាមួយម៉ារាក្នុងផ្ទះដើម្បីសម្រាលទុក្ខនាង ឃើញថានាងក្រោកឡើងភ្លាមហើយចេញទៅ ក៏ទៅតាមនាងដោយស្មានថា នាងទៅយំនៅរូងផ្នូរ។
រួចមានបន្ទូលថា៖“តើអ្នករាល់គ្នាដាក់ឡាសារនៅឯណា?”។ ពួកគេទូលថា៖ “ព្រះអម្ចាស់អើយ សូមអញ្ជើញមកមើលចុះ”។
ព្រះយេស៊ូវទ្រង់រំជួលក្នុងអង្គទ្រង់ម្ដងទៀត ហើយក៏យាងទៅដល់រូងផ្នូរ។ រូងផ្នូរនោះជារអាងភ្នំ មានថ្មមួយបិទនៅមាត់រូង។
“ឥឡូវនេះ ព្រលឹងរបស់ខ្ញុំមានអំពល់ តើខ្ញុំត្រូវនិយាយអ្វី? តើឲ្យថា: ‘ព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំពីវេលានេះផង’ ឬ? ប៉ុន្តែដោយសារតែការនេះ បានជាខ្ញុំមកដល់វេលានេះ។
នៅពេលមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះយេស៊ូវមានអំពល់ក្នុងវិញ្ញាណ ក៏ធ្វើបន្ទាល់ថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មានម្នាក់ក្នុងអ្នករាល់គ្នានឹងក្បត់ខ្ញុំ”។
ដ្បិតមហាបូជាចារ្យដែលយើងមាន មិនមែនមិនចេះអាណិតអាសូរដល់ភាពខ្សោយរបស់យើងនោះទេ ផ្ទុយទៅវិញ ព្រះអង្គត្រូវបានល្បងលក្នុងគ្រប់ជំពូកដូចយើងដែរ ប៉ុន្តែព្រះអង្គមិនបានប្រព្រឹត្តបាបឡើយ។