Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:19 - ព្រះគម្ពីរខ្មែរសាកល

19 មាន​ជនជាតិយូដា​ជាច្រើន​មករក​ម៉ាថា និង​ម៉ារា ដើម្បី​សម្រាលទុក្ខ​ពួកនាង​អំពី​ប្អូនប្រុស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ហើយ​មាន​ពួក​ជនជាតិ​យូដា​ជាច្រើន​បាន​មក​ជួប​នាង​ម៉ាថា​ និង​ម៉ារា​ ដើម្បី​ជួយ​រំលែក​ទុក្ខ​ពួក​នាង​ដោយ​ព្រោះ​ប្អូន​ប្រុស​របស់​ពួក​នាង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កម្សាន្ត​ទុក្ខ​នាង​ម៉ាថា និង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 មាន​ជន‌ជាតិ​យូដា​ជា​ច្រើន​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​នាង​ម៉ាថា និង​នាង​ម៉ារី​ក្នុង​ពេល​ប្អូន​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កំសាន្ត​ទុក្ខ​នាង​ម៉ាថា នឹង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

19 មាន​ជន‌ជាតិ​យូដា​ជា​ច្រើន​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​នាង​ម៉ាថា និង​នាង​ម៉ារី​ក្នុង​ពេល​ប្អូន​ស្លាប់។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:19
28 ការដាក់ឲ្យឆ្លើយតបគ្នា  

កូនប្រុស​កូនស្រី​ទាំងអស់​ក៏​ក្រោកឡើង​សម្រាលទុក្ខ​គាត់ ប៉ុន្តែ​គាត់​មិនព្រម​ទទួល​ការ​សម្រាលទុក្ខ​ឡើយ ដោយ​និយាយថា​៖ “យើង​នឹង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់ ទៅឯ​កូនប្រុស​របស់យើង​ទាំង​កាន់ទុក្ខ”។ គឺយ៉ាងនេះឯង​ដែល​ឪពុក​របស់គាត់​យំស្រណោះ​គាត់​។


ទៅ​ផ្ទះ​កាន់ទុក្ខ ប្រសើរ​ជាង​ទៅ​ផ្ទះ​ជប់លៀង ដ្បិត​នេះ​ជា​ទីបញ្ចប់​របស់​មនុស្ស​ទាំងអស់ ហើយ​មនុស្សដែលនៅរស់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការនេះ​។


សេចក្ដីទាំង​ពីរ​នេះ​បាន​កើតឡើង​ដល់​អ្នក​ហើយ គឺ​ការបំផ្លាញ និង​ការអន្តរាយ ទុរ្ភិក្ស និង​ដាវ​; តើ​នរណា​នឹង​សម្ដែងការអាណិតអាសូរ​ដល់​អ្នក​? តើ​យើង​នឹង​កម្សាន្តចិត្ត​អ្នក​តាមរយៈ​អ្នកណា​?


ម៉ាថា​មាន​ប្អូនស្រី​ម្នាក់​ឈ្មោះ​ម៉ារា នាង​អង្គុយ​ទៀប​ព្រះបាទា​ព្រះអម្ចាស់ ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គ​។


ប៉ុន្តែ​មាន​ការ​មួយ​ប៉ុណ្ណោះ​ដែល​ចាំបាច់​។ ម៉ារា​បាន​ជ្រើសរើសយក​ចំណែក​ដ៏ល្អ​នោះ ហើយ​ការនោះ​នឹង​មិន​ត្រូវ​យកចេញ​ពី​នាង​ឡើយ”៕


នេះ​ជា​ពាក្យបន្ទាល់​របស់​យ៉ូហាន នៅពេល​ពួកយូដា​ចាត់​ពួក​បូជាចារ្យ និង​ពួកលេវី​ពី​យេរូសាឡិម​ឲ្យមក​រក​គាត់ ដើម្បី​សួរ​គាត់​ថា​៖ “តើ​លោក​ជា​នរណា​?”។


មាន​បុរស​ម្នាក់​មានជំងឺ គាត់​ឈ្មោះ​ឡាសារ នៅ​បេថានី​ជា​ភូមិ​របស់​ម៉ារា និង​ម៉ាថា​បងស្រី​របស់​នាង​។


ពួក​ជនជាតិយូដា​ដែល​កំពុង​នៅ​ជាមួយ​ម៉ារា​ក្នុង​ផ្ទះ​ដើម្បី​សម្រាលទុក្ខ​នាង ឃើញ​ថា​នាង​ក្រោកឡើង​ភ្លាម​ហើយ​ចេញទៅ ក៏​ទៅតាម​នាង​ដោយ​ស្មាន​ថា នាង​ទៅ​យំ​នៅ​រូងផ្នូរ​។


នៅពេល​ព្រះយេស៊ូវ​ទត​ឃើញ​ម៉ារា​យំ និង​ពួក​ជនជាតិយូដា​ដែល​មកជាមួយ​នាង​យំ ព្រះអង្គ​ក៏​រំជួល​ក្នុង​វិញ្ញាណ ហើយ​មានអំពល់​ក្នុង​អង្គទ្រង់


ដូច្នេះ ពួក​ជនជាតិយូដា​ក៏​និយាយថា​៖ “មើល៍! លោក​ស្រឡាញ់​គាត់​យ៉ាងណា​!”។


មនុស្ស​ជាច្រើន​ក្នុង​ពួក​ជនជាតិយូដា​ដែល​មករក​ម៉ារា ហើយ​ឃើញ​អ្វីៗដែល​ព្រះអង្គ​បាន​ធ្វើ ក៏​ជឿលើ​ព្រះអង្គ​។


ពួក​សិស្ស​ទូលថា​៖ “រ៉ាប៊ី ពួកយូដា​ទើបតែ​ចង់​គប់ដុំថ្មសម្លាប់​លោក តើ​លោក​ទៅ​ទីនោះ​ម្ដងទៀត​ឬ​?”។


ចូរ​អរសប្បាយ​ជាមួយ​អ្នក​ដែល​អរសប្បាយ ចូរ​យំសោក​ជាមួយ​អ្នក​ដែល​យំសោក​។


គឺ​ព្រះអង្គ​ហើយ ដែល​តែងតែ​កម្សាន្តចិត្ត​យើង​ក្នុង​អស់ទាំង​ទុក្ខវេទនា​របស់យើង ដើម្បីឲ្យ​យើង​អាច​កម្សាន្តចិត្ត​អ្នក​ដែល​នៅក្នុង​ទុក្ខវេទនា​គ្រប់បែបយ៉ាង​បាន​ដែរ ដោយ​ការកម្សាន្តចិត្ត​ដែល​ខ្លួនយើងផ្ទាល់​ទទួល​ពី​ព្រះ


ដោយហេតុនេះ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក​ដោយ​ពាក្យ​ទាំងនេះ​ចុះ​៕


ដូច្នេះ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក ហើយ​ស្អាងទឹកចិត្ត​គ្នាទៅវិញទៅមក ដូចដែល​អ្នករាល់គ្នា​កំពុង​ធ្វើ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម