ឆ្កែទាំងនោះសាហាវខាងឯចំណង់អាហារ ក៏មិនស្គាល់ការឆ្អែតឆ្អន់ឡើយ; ពួកគេជាអ្នកគង្វាលដែលមិនស្គាល់ការយល់ច្បាស់; ពួកគេទាំងអស់គ្នាបានបែរចេញទៅតាមផ្លូវរបស់ខ្លួន ម្នាក់ៗទៅរកផលប្រយោជន៍ផ្ទាល់ខ្លួន ឥតមានសល់ម្នាក់ណាឡើយ។
យ៉ូហាន 10:10 - ព្រះគម្ពីរខ្មែរសាកល ចោរមិនមកឡើយ លើកលែងតែដើម្បីបានលួច សម្លាប់ និងបំផ្លាញប៉ុណ្ណោះ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យពួកគេមានជីវិត គឺឲ្យពួកគេមានជីវិតពេញបរិបូរ។ Khmer Christian Bible ចោរវាមកដើម្បីលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យពួកវាមានជីវិត ហើយឲ្យជីវិតនោះពេញបរិបូរផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចោរវាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យគេមានជីវិត ហើយឲ្យមានជីវិតពេញបរិបូរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចោរវាមក គិតតែពីលួចប្លន់ គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យមនុស្សលោកមានជីវិត ហើយឲ្យគេមានជីវិតពេញបរិបូណ៌»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯចោរ វាមកប្រយោជន៍តែនឹងលួច សំឡាប់ ហើយបំផ្លាញប៉ុណ្ណោះ តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង អាល់គីតាប ចោរវាមកគិតតែពីលួចប្លន់ គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យមនុស្សលោក មានជីវិតហើយឲ្យគេមានជីវិតពេញបរិបូណ៌»។ |
ឆ្កែទាំងនោះសាហាវខាងឯចំណង់អាហារ ក៏មិនស្គាល់ការឆ្អែតឆ្អន់ឡើយ; ពួកគេជាអ្នកគង្វាលដែលមិនស្គាល់ការយល់ច្បាស់; ពួកគេទាំងអស់គ្នាបានបែរចេញទៅតាមផ្លូវរបស់ខ្លួន ម្នាក់ៗទៅរកផលប្រយោជន៍ផ្ទាល់ខ្លួន ឥតមានសល់ម្នាក់ណាឡើយ។
“ត្រូវប្រាកដថា កុំឲ្យមើលងាយម្នាក់ក្នុងអ្នកតូចទាំងនេះឡើយ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា បណ្ដាទូតសួគ៌របស់ពួកគេនៅស្ថានសួគ៌ តែងតែឃើញព្រះភក្ត្ររបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។
ដូចដែលកូនមនុស្សបានមក មិនមែនដើម្បីឲ្យគេបម្រើឡើយ គឺដើម្បីបម្រើវិញ ព្រមទាំងប្រគល់ជីវិតរបស់ខ្លួនទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង”។
ទាំងមានបន្ទូលនឹងពួកគេថា៖“មានសរសេរទុកមកថា:‘ដំណាក់របស់យើងនឹងត្រូវបានហៅថាដំណាក់នៃការអធិស្ឋាន’ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជាសម្បុកចោរប្លន់ទៅវិញ!”។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទអាណាចក្រស្ថានសួគ៌នៅមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនចូលទៅទេ ហើយក៏មិនឲ្យអ្នកដែលកំពុងចូលនោះ ចូលទៅដែរ។
ព្រះអង្គមានបន្ទូលបង្រៀនពួកគេថា៖“តើមិនមានសរសេរទុកមកថា:‘ដំណាក់របស់យើងនឹងត្រូវបានហៅថាដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់’ទេឬ? ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជាសម្បុកចោរប្លន់ទៅវិញ!”។
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលមិនចូលក្នុងក្រោលចៀមតាមទ្វារ ប៉ុន្តែឡើងតាមកន្លែងផ្សេងវិញ អ្នកនោះជាចោរលួច និងជាចោរប្លន់។
ប្រសិនបើអ្នកណាឮពាក្យរបស់ខ្ញុំ ហើយមិនប្រតិបត្តិតាមខ្ញុំមិនកាត់ទោសអ្នកនោះទេ ពីព្រោះខ្ញុំមកមិនមែនដើម្បីកាត់ទោសមនុស្សលោកឡើយ គឺដើម្បីសង្គ្រោះមនុស្សលោកវិញ។
គាត់និយាយដូច្នេះ មិនមែនដោយសារគាត់យកចិត្តទុកដាក់ចំពោះអ្នកក្រទេ គឺដោយសារគាត់ជាចោរ។ គាត់កាន់ថង់ប្រាក់ ហើយតែងតែលួចយកអ្វីដែលគេដាក់ក្នុងថង់នោះ។
ពីព្រោះព្រះបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកក្នុងពិភពលោក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោកតាមរយៈព្រះបុត្រាវិញ។
ដ្បិតនំប៉័ងរបស់ព្រះ គឺជាម្នាក់ដែលចុះមកពីស្ថានសួគ៌ ហើយផ្ដល់ជីវិតដល់មនុស្សលោក”។
គឺខ្ញុំជានំប៉័ងដ៏រស់ដែលចុះមកពីស្ថានសួគ៌ ប្រសិនបើអ្នកណាហូបនំប៉័ងនេះ អ្នកនោះនឹងរស់ជារៀងរហូត។ នំប៉័ងដែលខ្ញុំនឹងឲ្យ គឺជារូបសាច់របស់ខ្ញុំសម្រាប់ជីវិតរបស់មនុស្សលោក”។
ចុះខ្លួនអ្នកដែលបង្រៀនអ្នកដទៃ តើមិនបង្រៀនខ្លួនឯងទេឬ? អ្នកដែលប្រកាសកុំឲ្យលួច តើខ្លួនអ្នកលួចដែរឬ?
ពាក្យនេះគួរឲ្យទុកចិត្ត ហើយសមនឹងទទួលយកទាំងស្រុង គឺថា: “ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប” ដែលក្នុងចំណោមមនុស្សបាបនោះ ខ្ញុំជាមេ។
ហេតុនេះហើយបានជាព្រះបញ្ជាក់ដោយពាក្យសម្បថ ដោយព្រោះព្រះអង្គសព្វព្រះហឫទ័យយ៉ាងខ្លាំងនឹងបង្ហាញដល់ពួកអ្នកទទួលមរតកនៃសេចក្ដីសន្យា នូវគម្រោងដែលឥតប្រែប្រួលរបស់ព្រះអង្គ
ដោយហេតុនេះ ព្រះអង្គអាចសង្គ្រោះពួកអ្នកដែលចូលមកជិតព្រះតាមរយៈព្រះអង្គបានយ៉ាងពេញលេញ ពីព្រោះព្រះអង្គមានព្រះជន្មរស់ជារៀងរហូត ដើម្បីទូលអង្វរជំនួសពួកគេ។
ហើយធ្វើដូច្នេះ ការចូលទៅក្នុងអាណាចក្រដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង នឹងត្រូវបានប្រទានដល់អ្នករាល់គ្នាយ៉ាងពេញលេញ។