ព្រះអង្គប្រៀនប្រដៅមនុស្ស ដោយការស្ដីប្រដៅចំពោះអំពើទុច្ចរិត ហើយព្រះអង្គស៊ីបំផ្លាញដូចសត្វល្អិតនូវអ្វីដែលគេពេញចិត្ត; ប្រាកដមែន មនុស្សទាំងអស់សុទ្ធតែឥតន័យ! សេឡា
យ៉ាកុប 5:2 - ព្រះគម្ពីរខ្មែរសាកល ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានខូចរលួយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវសត្វល្អិតស៊ីអស់ដែរ។ Khmer Christian Bible ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នាបានពុកផុយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវខ្មូតស៊ីអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកន្លាតកាត់អស់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នារលួយអស់ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្ដៀរស៊ីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសំលៀកបំពាក់អ្នករាល់គ្នា ត្រូវកន្លាតកាត់អស់ហើយ អាល់គីតាប ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នារលួយអស់ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្ដៀរស៊ីដែរ។ |
ព្រះអង្គប្រៀនប្រដៅមនុស្ស ដោយការស្ដីប្រដៅចំពោះអំពើទុច្ចរិត ហើយព្រះអង្គស៊ីបំផ្លាញដូចសត្វល្អិតនូវអ្វីដែលគេពេញចិត្ត; ប្រាកដមែន មនុស្សទាំងអស់សុទ្ធតែឥតន័យ! សេឡា
មើល៍! ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងជួយខ្ញុំ តើនរណាអាចផ្ដន្ទាទោសខ្ញុំបាន? មើល៍! ពួកគេទាំងអស់គ្នានឹងពុកផុយដូចសម្លៀកបំពាក់ ហើយសត្វល្អិតនឹងស៊ីបំផ្លាញពួកគេ។
ដ្បិតសត្វល្អិតនឹងស៊ីគេដូចជាសម្លៀកបំពាក់ ហើយដង្កូវនឹងស៊ីគេដូចជារោមចៀម ប៉ុន្តែសេចក្ដីសុចរិតយុត្តិធម៌របស់យើងមាននៅជារៀងរហូត ហើយសេចក្ដីសង្គ្រោះរបស់យើងក៏មាននៅរហូតដល់គ្រប់ជំនាន់”។
ចូរលក់អ្វីៗដែលអ្នករាល់គ្នាមាន ហើយចែកទានចុះ។ ចូររៀបចំថង់ប្រាក់ដែលមិនចេះពុកផុយ និងទ្រព្យសម្បត្តិដែលមិនចេះអស់ ទុកសម្រាប់ខ្លួនឯងនៅស្ថានសួគ៌ ជាកន្លែងដែលគ្មានចោរមកជិត ឬសត្វល្អិតស៊ីបំផ្លាញនោះឡើយ។
ដ្បិតប្រសិនបើមានមនុស្សម្នាក់ចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោង ហើយមានអ្នកក្រម្នាក់ស្លៀកសម្លៀកបំពាក់កខ្វក់ចូលមកដែរ
ដើម្បីឲ្យយើងបានទទួលមរតកដែលមិនចេះសាបសូន្យ ឥតសៅហ្មង និងមិនចេះរលាយបាត់ ដែលមានរក្សាទុកនៅស្ថានសួគ៌សម្រាប់អ្នករាល់គ្នា។