Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 50:9 - ព្រះគម្ពីរខ្មែរសាកល

9 មើល៍! ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​ជួយ​ខ្ញុំ តើ​នរណា​អាច​ផ្ដន្ទាទោស​ខ្ញុំ​បាន​? មើល៍! ពួកគេ​ទាំងអស់គ្នា​នឹង​ពុកផុយ​ដូច​សម្លៀកបំពាក់ ហើយ​សត្វល្អិត​នឹង​ស៊ីបំផ្លាញ​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 មើល៍ ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​ជួយ​ខ្ញុំ តើ​អ្នក​ណា​នឹង​ពោល​ទោស​ខ្ញុំ​បាន? គេ​ទាំង​អស់​គ្នា​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក‌បំពាក់ ហើយ​កន្លាត​នឹង​កាត់​គេ​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 មែន​ហើយ! ព្រះ‌ជា‌អម្ចាស់​យាង​មក​ជួយ​ខ្ញុំ តើ​នរណា​អាច​ផ្ដន្ទា​ទោស​ខ្ញុំ? ពួក​អ្នក​ដែល​ជំទាស់​នឹង​ខ្ញុំ​មុខ​ជា​ត្រូវ​ហិន‌ហោច ដូច​សម្លៀក‌បំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ខ្ញុំ តើ​អ្នក​ណា​នឹង​ពោល​ទោស​ខ្ញុំ​បាន មើល គេ​នឹង​ចាស់​ទៅ​ទាំង​អស់​គ្នា ដូច​ជា​សំលៀក‌បំពាក់ ហើយ​កន្លាត​នឹង​កាត់​គេ​អស់​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 មែន​ហើយ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មក​ជួយ​ខ្ញុំ តើ​នរណា​អាច​ផ្ដន្ទា​ទោស​ខ្ញុំ? ពួក​អ្នក​ដែល​ជំទាស់​នឹង​ខ្ញុំ​មុខ​ជា​ត្រូវ​ហិន‌ហោច ដូច​សម្លៀក‌បំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។

សូមមើលជំពូក ចម្លង




អេសាយ 50:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទៃមេឃ និងផែនដី​នឹង​សាបសូន្យ​ទៅ ប៉ុន្តែ​ព្រះអង្គ​នៅស្ថិតស្ថេរ​ជានិច្ច​; ទាំង​ផ្ទៃមេឃ ទាំង​ផែនដី​នឹង​ពុកផុយ​ដូច​សម្លៀកបំពាក់​។ ព្រះអង្គ​នឹង​ផ្លាស់​វា​ចេញ​ដូច​អាវ នោះ​វា​នឹង​ត្រូវបាន​ផ្លាស់ចេញ​។


ព្រះអង្គ​ប្រៀនប្រដៅ​មនុស្ស ដោយ​ការស្ដីប្រដៅ​ចំពោះ​អំពើទុច្ចរិត ហើយ​ព្រះអង្គ​ស៊ីបំផ្លាញ​ដូច​សត្វល្អិត​នូវ​អ្វីដែល​គេ​ពេញចិត្ត​; ប្រាកដមែន មនុស្ស​ទាំងអស់​សុទ្ធតែ​ឥតន័យ​! សេឡា


ទូលបង្គំ​នឹង​ថ្វាយ​តង្វាយស្ម័គ្រចិត្ត​ដល់​ព្រះអង្គ​។ ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​ព្រះនាម​របស់ព្រះអង្គ​ល្អ​!


កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​; កុំ​ស្រយុតចិត្ត​ឡើយ ដ្បិត​យើង​ជា​ព្រះ​របស់អ្នក​។ យើង​នឹង​ធ្វើឲ្យ​អ្នក​មាំមួនឡើង​ជាប្រាកដ យើង​នឹង​ជួយ​អ្នក​ជាប្រាកដ យើង​នឹង​ទ្រទ្រង់​អ្នក​ដោយ​ដៃស្ដាំ​ដ៏សុចរិត​របស់យើង​។


គ្រប់ទាំង​អាវុធ​ដែល​ពួកគេ​សូនឡើង​ទាស់នឹង​អ្នក គ្មាន​ប្រសិទ្ធភាព​ឡើយ ហើយ​អស់ទាំង​អណ្ដាត​ដែល​ក្រោកឡើង​ទាស់នឹង​អ្នក​ក្នុង​ការកាត់ក្ដី អ្នក​នឹង​ផ្ដន្ទាទោស​វាវិញ​។ នេះ​ហើយ ជា​មរតក​របស់​អ្នកបម្រើ​នៃ​ព្រះយេហូវ៉ា និង​ជា​សេចក្ដីសុចរិតយុត្តិធម៌​របស់ពួកគេ​ដែល​ចេញពី​យើង”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៕


ទ្រព្យសម្បត្តិ​របស់អ្នករាល់គ្នា​បាន​ខូចរលួយ ហើយ​សម្លៀកបំពាក់​របស់អ្នករាល់គ្នា​ក៏​ត្រូវសត្វល្អិតស៊ី​អស់​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម