វេទនាដល់មនុស្សអាក្រក់ហើយ ពួកគេនឹងរងទុក្ខ ដ្បិតទង្វើនៃដៃរបស់ពួកគេ នឹងត្រូវបានធ្វើដល់ពួកគេវិញ។
យូដាស 1:11 - ព្រះគម្ពីរខ្មែរសាកល វេទនាដល់ពួកគេហើយ! ដ្បិតពួកគេដើរតាមផ្លូវរបស់កាអ៊ីន ហើយសម្រុកចូលទៅក្នុងសេចក្ដីវង្វេងរបស់បាឡាមដើម្បីកម្រៃ ថែមទាំងវិនាសក្នុងការបះបោររបស់កូរ៉ា។ Khmer Christian Bible វេទនាដល់អ្នកទាំងនោះហើយ ពីព្រោះពួកគេបានទៅតាមផ្លូវរបស់កាអ៊ីន និងបានស្ទុះចូលទៅក្នុងសេចក្ដីវង្វេងរបស់បាឡាម ដើម្បីបានកម្រៃ ហើយបានវិនាសនៅក្នុងការបះបោរបស់កូរេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វេទនាដល់អ្នកទាំងនោះហើយ! ដ្បិតគេបានដើរតាមផ្លូវរបស់កាអ៊ីន ហើយបណ្ដោយខ្លួនឲ្យទៅរកសេចក្ដីខុសឆ្គងរបស់បាឡាម ព្រោះតែចង់បានកម្រៃ ហើយក៏ត្រូវវិនាសក្នុងការបះបោររបស់កូរេ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនឲ្យវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្តរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់មនុស្សទាំងនោះ ពីព្រោះគេបានទៅតាមផ្លូវរបស់កាអ៊ីន ក៏ស្ទុះទៅក្នុងសេចក្ដីខុសឆ្គងរបស់បាឡាម ឲ្យតែបានកំរៃ ហើយគេត្រូវវិនាសក្នុងការបះបោររបស់កូរេទៅ អាល់គីតាប អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកបេល។ |
វេទនាដល់មនុស្សអាក្រក់ហើយ ពួកគេនឹងរងទុក្ខ ដ្បិតទង្វើនៃដៃរបស់ពួកគេ នឹងត្រូវបានធ្វើដល់ពួកគេវិញ។
ទឹកមុខរបស់ពួកគេធ្វើបន្ទាល់ទាស់នឹងពួកគេ; ពួកគេសម្ដែងបាបរបស់ខ្លួនដូចសូដុម; ពួកគេមិនលាក់បាំងឡើយ។ វេទនាដល់ព្រលឹងរបស់ពួកគេហើយ ដ្បិតពួកគេបាននាំមហន្តរាយមកលើខ្លួនឯង។
វេទនាហើយ! អ្នកគង្វាលឥតប្រយោជន៍ដែលបោះបង់ចោលហ្វូងចៀមអើយ! ដាវនឹងធ្លាក់មកលើដើមដៃ និងភ្នែកស្ដាំរបស់អ្នកនោះ។ ដើមដៃរបស់គេនឹងស្វិតទាំងស្រុង ហើយភ្នែកស្ដាំរបស់គេនឹងងងឹតសូន្យ”៕
“វេទនាដល់អ្នកហើយ ខូរ៉ាស៊ីនអើយ! វេទនាដល់អ្នកហើយ បេតសៃដាអើយ! ពីព្រោះប្រសិនបើការអស្ចារ្យដែលបានធ្វើក្នុងចំណោមអ្នករាល់គ្នា បានធ្វើនៅទីរ៉ុស និងស៊ីដូនវិញ ម្ល៉េះសមពួកគេបានកែប្រែចិត្តតាំងពីយូរមកហើយ ដោយពាក់ក្រណាត់ធ្មៃ និងអង្គុយក្នុងផេះផង។
ដោយសារតែជំនឿ អេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ជាយញ្ញបូជាដែលប្រសើរជាងយញ្ញបូជារបស់កាអ៊ីន ហើយដោយសារតែជំនឿនោះឯង លោកត្រូវបានទទួលស្គាល់ថាជាមនុស្សសុចរិត ដោយព្រោះព្រះទទួលស្គាល់តង្វាយរបស់លោក។ ទោះបីជាលោកបានស្លាប់ហើយក៏ដោយ ក៏លោកនៅតែនិយាយនៅឡើយ តាមរយៈជំនឿ។
ពួកគេចាកចេញពីផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់បាឡាមកូនរបស់បេអ៊រ——បាឡាមបានស្រឡាញ់រង្វាន់នៃសេចក្ដីទុច្ចរិត
កុំធ្វើដូចកាអ៊ីនដែលជារបស់មេអាក្រក់ ហើយបានសម្លាប់ប្អូនប្រុសរបស់ខ្លួនឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? ពីព្រោះអំពើរបស់គាត់អាក្រក់ រីឯអំពើរបស់ប្អូនប្រុសគាត់សុចរិត។
យ៉ាងណាមិញ យើងមានរឿងខ្លះប្រកាន់នឹងអ្នក គឺថានៅទីនោះ អ្នកមានពួកកាន់តាមសេចក្ដីបង្រៀនរបស់បាឡាមដែលបង្រៀនបាឡាក ឲ្យដាក់ហេតុបណ្ដាលឲ្យជំពប់ដួលនៅមុខកូនចៅអ៊ីស្រាអែល គឺឲ្យហូបអាហារដែលសែនដល់រូបបដិមាករ និងឲ្យប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ។