Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យូដាស 1:11 - Khmer Christian Bible

11 វេទនា​ដល់​អ្នក​ទាំង​នោះហើយ​ ពីព្រោះ​ពួកគេ​បាន​ទៅ​តាម​ផ្លូវ​របស់​កាអ៊ីន​ និង​បាន​ស្ទុះ​ចូល​ទៅ​ក្នុង​សេចក្ដី​វង្វេង​របស់​បាឡាម​ ដើម្បី​បាន​កម្រៃ​ ហើយ​បាន​វិនាស​នៅ​ក្នុង​ការ​បះបោ​របស់​កូរេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 វេទនា​ដល់​ពួកគេ​ហើយ​! ដ្បិត​ពួកគេ​ដើរ​តាម​ផ្លូវ​របស់​កាអ៊ីន ហើយ​សម្រុកចូល​ទៅក្នុង​សេចក្ដីវង្វេង​របស់​បាឡាម​ដើម្បី​កម្រៃ ថែមទាំង​វិនាស​ក្នុង​ការបះបោរ​របស់​កូរ៉ា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 វេទនា​ដល់​អ្នក​ទាំង​នោះ​ហើយ! ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​កាអ៊ីន ហើយ​បណ្ដោយ​ខ្លួនឲ្យ​ទៅ​រក​សេចក្ដី​ខុស​ឆ្គង​របស់​បាឡាម ព្រោះ​តែ​ចង់​បាន​កម្រៃ ហើយក៏​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 អ្នក​ទាំង​នោះ​ត្រូវ​វេទនា​ជា​ពុំ‌ខាន ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​លោក​កាអ៊ីន។ ពួក​គេ​បាន​បណ្ដោយ​ខ្លួន​ឲ្យ​វង្វេង ដូច​លោក​បាឡាម ព្រោះ​តែ​ចង់​បាន​ប្រាក់ ពួក​គេ​ក៏​វិនាស​អន្តរាយ ព្រោះ​តែ​ការ​បះ‌បោរ ដូច​លោក​កូរេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 វេទនា​ដល់​មនុស្ស​ទាំង​នោះ ពី​ព្រោះ​គេ​បាន​ទៅ​តាម​ផ្លូវ​របស់​កាអ៊ីន ក៏​ស្ទុះ​ទៅ​ក្នុង​សេចក្ដី​ខុស‌ឆ្គង​របស់​បាឡាម ឲ្យ​តែ​បាន​កំរៃ ហើយ​គេ​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អ្នក​ទាំង​នោះ​ត្រូវ​វេទនា​ជា​ពុំ‌ខាន ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​លោក​កបេល។

សូមមើលជំពូក ចម្លង




យូដាស 1:11
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បាន​បោះ​បង់​ផ្លូវ​ត្រង់​ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​បាឡាម​ ជា​កូន​របស់​បេអ៊រ​ដែល​ស្រឡាញ់​កម្រៃ​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត​


មិន​មែន​ដូច​ជា​កាអ៊ីន​ដែល​មក​ពី​អារក្ស​សាតាំង​ ហើយ​បាន​សម្លាប់​ប្អូន​គាត់​នោះ​ទេ។​ តើ​ហេតុអ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​គាត់​ដូច្នេះ?​ ព្រោះ​ការ​ប្រព្រឹត្ដិ​របស់​គាត់​អាក្រក់​ ហើយ​ការ​ប្រព្រឹត្ដិ​របស់​ប្អូន​គាត់​សុចរិត។​


ប៉ុន្ដែ​យើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​ខ្លះ​ ពី​ព្រោះ​ក្នុង​ចំណោម​អ្នក​ មាន​អ្នក​ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម​ដែល​បាន​បង្រៀន​បាឡាក​ឲ្យ​ដាក់​អន្ទាក់​នៅ​ពីមុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ ដើម្បី​នាំ​ពួកគេ​ឲ្យ​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ ហើយ​ឲ្យ​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​


ដោយសារ​ជំនឿ​ លោក​អេបិល​បាន​ថ្វាយ​យញ្ញបូជា​ដល់​ព្រះជាម្ចាស់​ ដែល​ប្រសើរ​ជាង​យញ្ញបូជា​របស់​លោក​កាអ៊ីន​ ហើយ​ដោយសារ​ជំនឿ​ ​គាត់​បាន​ទទួល​ការ​សរសើរ​ថា​ជា​មនុស្ស​សុចរិត​ ដ្បិត​ព្រះជាម្ចាស់​បាន​សរសើរ​តង្វាយ​របស់​គាត់​ ហើយ​ដោយសារ​ជំនឿ​ ទោះបី​គាត់​ស្លាប់​ហើយ​ក៏​ដោយ​ ក៏​គាត់​នៅ​តែ​និយាយ។​


«វេទនា​ដល់​អ្នក​ហើយ​ ក្រុង​ខូរ៉ាស៊ីន​ វេទនា​ដល់​អ្នក​ហើយ​ ក្រុង​បេតសៃដា​ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាន​សំដែង​នៅ​ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន​វិញ​ នោះ​គេ​មុខជា​ប្រែចិត្ដ​តាំង​ពី​យូរ​ដោយ​ស្លៀក​សំពត់​ធ្មៃ​ ទាំង​អង្គុយ​ក្នុង​ផេះ​មិន​ខាន‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម