ម៉ាថាយ 9:33 - ព្រះគម្ពីរខ្មែរសាកល នៅពេលអារក្សនោះត្រូវបានដេញឲ្យចេញហើយ មនុស្សគក៏និយាយបាន។ ហ្វូងមនុស្សក៏ភ្ញាក់ផ្អើល ទាំងពោលថា៖ “នៅអ៊ីស្រាអែល មិនដែលឃើញការយ៉ាងនេះសោះ”។ Khmer Christian Bible ព្រះអង្គក៏បណ្ដេញអារក្សនោះចេញ ឯមនុស្សគក៏អាចនិយាយបានវិញ ហើយបណ្ដាជនក៏នឹកអស្ចារ្យដោយនិយាយថា៖ «នៅអ៊ីស្រាអែល ពុំដែលកើតមានហេតុការណ៍ដូច្នេះសោះ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីបានដេញអារក្សចេញហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ ទាំងពោលថា៖ «នៅស្រុកអ៊ីស្រាអែល មិនដែលឃើញមានការអស្ចារ្យដូច្នេះសោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះអង្គដេញអារក្សចេញហើយ មនុស្សគក៏និយាយបាន។ មហាជននាំគ្នាស្ងើចសរសើរយ៉ាងខ្លាំងទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យបែបនេះ នៅស្រុកអ៊ីស្រាអែលឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលបានដេញអារក្សចេញហើយ នោះមនុស្សគបាននិយាយឡើងបាន ឯបណ្តាមនុស្សទាំងប៉ុន្មាន គេមានសេចក្ដីអស្ចារ្យថា មិនដែលឃើញមានយ៉ាងដូច្នេះ នៅក្នុងស្រុកអ៊ីស្រាអែលសោះឡើយ អាល់គីតាប កាលអ៊ីសាដេញអ៊ីព្លេសចេញហើយ មនុស្សគក៏និយាយបាន។ មហាជននាំគ្នាស្ងើចសរសើរយ៉ាងខ្លាំងទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យបែបនេះ នៅស្រុកអ៊ីស្រអែលឡើយ»។ |
ពេលនោះ មនុស្សខ្វិននឹងលោតដូចប្រើស ហើយអណ្ដាតរបស់មនុស្សគនឹងច្រៀងដោយអំណរ។ ដ្បិតនឹងមានទឹកផុសចេញនៅទីរហោស្ថាន នឹងមានជ្រោះទឹកនៅវាលខ្សាច់។
នៅពេលបានឮដូច្នេះ ព្រះយេស៊ូវទ្រង់ស្ងើច រួចមានបន្ទូលនឹងពួកអ្នកដែលមកតាមថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ។
ខណៈដែលបុរសពីរនាក់នោះកំពុងចាកចេញទៅ មើល៍! គេបាននាំមនុស្សគម្នាក់ដែលមានអារក្សចូលមករកព្រះយេស៊ូវ។
បុរសនោះក៏ក្រោកឡើង យកកន្ទេលចេញទៅភ្លាមនៅមុខមនុស្សទាំងអស់។ ដូច្នេះ ទាំងអស់គ្នាក៏ភ្ញាក់ផ្អើល ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះដោយពោលថា៖ “យើងមិនដែលឃើញការបែបនេះសោះ”។
មានកាលមួយ ព្រះយេស៊ូវកំពុងដេញអារក្សមួយដែលធ្វើឲ្យមនុស្សគ។ នៅពេលអារក្សចេញទៅហើយ មនុស្សគនោះក៏និយាយបាន ហើយហ្វូងមនុស្សក៏ភ្ញាក់ផ្អើល។
នៅពេលបានឮពាក្យទាំងនេះ ព្រះយេស៊ូវទ្រង់ស្ងើចនឹងលោក ក៏ងាកទៅរកហ្វូងមនុស្សដែលមកតាមព្រះអង្គ ហើយមានបន្ទូលថា៖“ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ”។