Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 9:33 - Khmer Christian Bible

33 ព្រះអង្គ​ក៏​បណ្ដេញ​អារក្ស​នោះ​ចេញ​ ឯ​មនុស្ស​គ​ក៏​អាច​និយាយ​បាន​វិញ​ ហើយ​បណ្ដាជន​ក៏​នឹក​អស្ចារ្យ​ដោយ​និយាយ​ថា៖​ «នៅ​អ៊ីស្រាអែល​ ពុំ​ដែល​កើត​មាន​ហេតុ​ការណ៍​ដូច្នេះ​សោះ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 នៅពេល​អារក្ស​នោះ​ត្រូវបាន​ដេញឲ្យចេញ​ហើយ មនុស្ស​គ​ក៏​និយាយ​បាន​។ ហ្វូងមនុស្ស​ក៏​ភ្ញាក់ផ្អើល ទាំង​ពោលថា​៖ “នៅ​អ៊ីស្រាអែល មិនដែល​ឃើញ​ការ​យ៉ាងនេះ​សោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ក្រោយ​ពី​បាន​ដេញ​អារក្ស​ចេញ​ហើយ មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​មហា‌ជន​មាន​សេចក្តី​អស្ចារ្យ ទាំង​ពោល​ថា៖ «នៅ​ស្រុក​អ៊ីស្រា‌អែល មិន​ដែល​ឃើញ​មាន​ការ​អស្ចារ្យ​ដូច្នេះ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 កាល​ព្រះអង្គ​ដេញ​អារក្ស​ចេញ​ហើយ មនុស្ស​គ​ក៏​និយាយ​បាន។ មហា‌ជន​នាំ​គ្នា​ស្ងើច​សរ‌សើរ​យ៉ាង​ខ្លាំង​ទាំង​ពោល​ថា៖ «យើង​មិន​ដែល​ឃើញ​ការ​អស្ចារ្យ​បែប​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 រួច​កាល​បាន​ដេញ​អារក្ស​ចេញ​ហើយ នោះ​មនុស្ស​គ​បាន​និយាយ​ឡើង​បាន ឯ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន គេ​មាន​សេចក្ដី​អស្ចារ្យ​ថា មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​សោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 កាល​អ៊ីសា​ដេញ​អ៊ីព្លេស​ចេញ​ហើយ មនុស្ស​គ​ក៏​និយាយ​បាន។ មហា‌ជន​នាំ​គ្នា​ស្ងើច​សរ‌សើរ​យ៉ាង​ខ្លាំង​ទាំង​ពោល​ថា៖ «យើង​មិន​ដែល​ឃើញ​ការ​អស្ចារ្យ​បែប​នេះ នៅ​ស្រុក​អ៊ីស្រ‌អែល​ឡើយ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 9:33
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្ដាប់​ឮ​ដូច្នេះ​ ព្រះយេស៊ូ​ស្ងើច​សរសើរ​ រួច​មាន​បន្ទូល​ទៅ​ពួក​អ្នក​កំពុង​ដើរ​តាម​ថា៖​ «ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ជា​បា្រកដ​ថា​ នៅ​អ៊ីស្រាអែល​ ខ្ញុំ​មិន​ដែល​ឃើញ​អ្នកណា​មាន​ជំនឿ​ខ្លាំង​បែប​នេះ​ទេ​


ពេល​អ្នក​ទាំង​ពីរ​នោះ​កំពុង​ចេញទៅ​ មើល៍​ មាន​គេ​នាំ​យក​មនុស្ស​គ​ម្នាក់​ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះអង្គ​


គាត់​ក៏​ក្រោក​ឡើង​ភ្លាម​ ហើយ​យក​កន្ទេល​ចេញ​ទៅ​នៅ​មុខ​មនុស្ស​ទាំង​អស់​ ដូច្នេះ​ គ្រប់​គ្នា​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ដោយ​និយាយ​ថា៖​ «យើង​មិន​ដែល​ឃើញ​អ្វី​ដូច​នេះ​ទាល់​តែ​សោះ​ពី​មុន​មក»។​


ព្រះយេស៊ូ​កំពុង​បណ្ដេញ​អារក្ស​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​គ​ ពេល​វា​ចេញ​ហើយ​ មនុស្សគ​នោះ​ក៏​អាច​និយាយ​បាន​វិញ​ ហើយ​បណ្ដាជន​នឹក​អស្ចារ្យ​


កាល​បាន​ឮ​សេចក្ដី​ទាំង​នេះ​ ព្រះយេស៊ូ​ស្ងើច​សរសើរ​គាត់​ រួច​បែរ​មក​មាន​បន្ទូល​នឹង​បណ្ដាជន​ដែល​កំពុង​ដើរ​តាម​ព្រះអង្គ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​អ៊ីស្រាអែល​ ខ្ញុំ​មិន​ដែល​ឃើញ​ជំនឿ​ខ្លាំង​បែបនេះ​ទេ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម