ម៉ាថាយ 9:31 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែបុរសពីរនាក់នោះក៏ចេញទៅ ហើយផ្សាយអំពីព្រះអង្គក្នុងតំបន់នោះទាំងមូល។ Khmer Christian Bible ប៉ុន្ដែពេលអ្នកទាំងពីរនោះចេញទៅ ក៏ផ្សព្វផ្សាយប្រាប់គេពីព្រះអង្គពាសពេញតំបន់នោះទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គេចេញទៅ ហើយផ្សព្វផ្សាយឲ្យគេដឹងអំពីព្រះអង្គពាសពេញស្រុកនោះទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ បុរសទាំងពីរចេញទៅផ្សព្វផ្សាយរឿងនោះឲ្យគេដឹងពាសពេញស្រុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលគេចេញទៅហើយ នោះក៏ផ្សាយប្រាប់ពីទ្រង់ សុសសាយពេញក្នុងស្រុកនោះ។ អាល់គីតាប ប៉ុន្ដែ បុរសទាំងពីរចេញទៅផ្សព្វផ្សាយរឿងនោះឲ្យគេដឹង ពាសពេញស្រុក។ |
ពួកទាហានក៏ទទួលលុយ ហើយធ្វើដូចដែលត្រូវបានបង្គាប់។ ដូច្នេះ រឿងនេះបានឮសុសសាយក្នុងចំណោមជនជាតិយូដារហូតមកដល់សព្វថ្ងៃ។
ដំណឹងអំពីព្រះអង្គបានឮសុសសាយពេញស៊ីរីទាំងមូល។ គេនាំអស់អ្នកដែលមានជំងឺ គឺមនុស្សដែលឈឺចាប់ខ្លាំងដោយរោគាផ្សេងៗ មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់មួយចំហៀងខ្លួន មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជា។
ព្រះយេស៊ូវបានហាមពួកគេមិនឲ្យប្រាប់អ្នកណាឡើយ ប៉ុន្តែព្រះអង្គកាន់តែហាមពួកគេ ពួកគេក៏កាន់តែប្រកាសច្រើនឡើង។
បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់ទៅកាលីឡេវិញ ទាំងប្រកបដោយព្រះចេស្ដានៃព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គបានឮសុសសាយតាមតំបន់ជុំវិញទាំងអស់។
ប៉ុន្តែដំណឹងអំពីព្រះអង្គបានឮសុសសាយកាន់តែខ្លាំងឡើង។ មានហ្វូងមនុស្សជាច្រើនមកផ្ដុំគ្នា ដើម្បីស្ដាប់ព្រះអង្គ និងដើម្បីទទួលការប្រោសឲ្យជាពីជំងឺរបស់ពួកគេ។