ដំណឹងអំពីព្រះអង្គបានឮសុសសាយពេញស៊ីរីទាំងមូល។ គេនាំអស់អ្នកដែលមានជំងឺ គឺមនុស្សដែលឈឺចាប់ខ្លាំងដោយរោគាផ្សេងៗ មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់មួយចំហៀងខ្លួន មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជា។
ម៉ាថាយ 8:6 - ព្រះគម្ពីរខ្មែរសាកល ថា៖ “ព្រះអម្ចាស់អើយ អ្នកបម្រើរបស់ទូលបង្គំស្លាប់មួយចំហៀងខ្លួន ដេកនៅផ្ទះទាំងឈឺចាប់យ៉ាងខ្លាំង”។ Khmer Christian Bible «លោកម្ចាស់អើយ! បាវបម្រើខ្ញុំស្លាប់ដៃជើង ដេកនៅផ្ទះ វេទនាណាស់» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ព្រះអម្ចាស់អើយ! អ្នកបម្រើរបស់ទូលបង្គំ ដេកស្លាប់ដៃស្លាប់ជើងនៅឯផ្ទះ វេទនាខ្លាំងណាស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «លោកម្ចាស់អើយ! អ្នកបម្រើរបស់ខ្ញុំប្របាទដេកស្ដូកស្ដឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់អើយ បាវទូលបង្គំវាស្លាប់ដៃស្លាប់ជើង ដេកនៅផ្ទះវេទនាខ្លាំងណាស់ អាល់គីតាប «អ៊ីសាជាអម្ចាស់អើយ! អ្នកបម្រើរបស់ខ្ញុំដេកស្ដូកស្ដឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។ |
ដំណឹងអំពីព្រះអង្គបានឮសុសសាយពេញស៊ីរីទាំងមូល។ គេនាំអស់អ្នកដែលមានជំងឺ គឺមនុស្សដែលឈឺចាប់ខ្លាំងដោយរោគាផ្សេងៗ មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់មួយចំហៀងខ្លួន មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជា។
ពេលនោះ មើល៍! មានគេនាំមនុស្សស្លាប់មួយចំហៀងខ្លួនម្នាក់ដែលដេកលើគ្រែមករកព្រះអង្គ។ ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួននោះថា៖“កូនអើយ ចូរមានទឹកចិត្តឡើង! បាបរបស់អ្នកត្រូវបានលើកលែងទោសហើយ”។
នៅពេលទូតសួគ៌ដែលនិយាយនឹងកូនេលាសចាកចេញទៅហើយ លោកក៏ហៅអ្នកបម្រើពីរនាក់ និងទាហានម្នាក់ដែលមានជំនឿស៊ប់ ពីក្នុងចំណោមអ្នកដែលចាំបម្រើលោកមក
ដ្បិតមានមនុស្សជាច្រើនដែលមានវិញ្ញាណអសោចចូល វិញ្ញាណទាំងនោះក៏ចេញមកទាំងស្រែកឡើងដោយសំឡេងយ៉ាងខ្លាំង ព្រមទាំងមានមនុស្សជាច្រើនដែលស្លាប់មួយចំហៀងខ្លួន និងខ្វិនត្រូវបានប្រោសឲ្យជាដែរ។
នៅទីនោះ គាត់ឃើញបុរសម្នាក់ឈ្មោះអេនាស។ គាត់ជាមនុស្សស្លាប់មួយចំហៀងខ្លួនដែលដេកនៅលើគ្រែប្រាំបីឆ្នាំមកហើយ។
ក្នុងនេះគ្មានជនជាតិក្រិក និងជនជាតិយូដា គ្មានអ្នកដែលទទួលពិធីកាត់ស្បែក និងអ្នកដែលមិនបានទទួលពិធីកាត់ស្បែក គ្មានជនជាតិដែលគ្មានអារ្យធម៌ ជនជាតិស្គីថុស ទាសករ និងមនុស្សមានសេរីភាពឡើយ គឺព្រះគ្រីស្ទជាគ្រប់ការទាំងអស់ ហើយនៅក្នុងគ្រប់ការទាំងអស់។
ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តចំពោះបាវបម្រើ ដោយយុត្តិធម៌ និងត្រឹមត្រូវ ដ្បិតអ្នករាល់គ្នាដឹងហើយថា អ្នករាល់គ្នាក៏មានចៅហ្វាយនៅស្ថានសួគ៌ដែរ។
អ្នកដែលមានចៅហ្វាយជាអ្នកជឿ ក៏កុំឲ្យមើលងាយចៅហ្វាយឡើយ ពីព្រោះពួកគាត់ជាបងប្អូន។ ផ្ទុយទៅវិញ ត្រូវបម្រើកាន់តែខ្លាំងឡើង ពីព្រោះពួកគាត់ជាអ្នកជឿ និងជាអ្នកដ៏ជាទីស្រឡាញ់ដែលទទួលប្រយោជន៍ពីការបម្រើដ៏ល្អ។ ចូរបង្រៀន និងជំរុញទឹកចិត្តអំពីសេចក្ដីទាំងនេះចុះ។
មិនមែនដូចជាបាវបម្រើទៀតទេ គឺលើសជាងបាវបម្រើទៅទៀត គឺជាបងប្អូនដ៏ជាទីស្រឡាញ់ ជាពិសេសសម្រាប់ខ្ញុំ។ ចុះសម្រាប់អ្នកវិញ តើនឹងលើសជាងយ៉ាងណាទៅ គឺទាំងខាងសាច់ឈាម ទាំងក្នុងព្រះអម្ចាស់!