Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលេម៉ូន 1:16 - ព្រះគម្ពីរខ្មែរសាកល

16 មិនមែន​ដូចជា​បាវបម្រើ​ទៀតទេ គឺ​លើសជាង​បាវបម្រើ​ទៅទៀត គឺជា​បងប្អូន​ដ៏ជាទីស្រឡាញ់ ជាពិសេស​សម្រាប់​ខ្ញុំ​។ ចុះ​សម្រាប់​អ្នក​វិញ តើ​នឹង​លើសជាង​យ៉ាងណាទៅ គឺ​ទាំង​ខាង​សាច់ឈាម ទាំង​ក្នុង​ព្រះអម្ចាស់​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ហើយ​មិន​មែន​ក្នុង​នាម​ជា​បាវបម្រើ​ទៀត​ទេ​ ប៉ុន្ដែ​ប្រសើរ​ជាង​បាវបម្រើ​ទៅ​ទៀត​ គឺ​ជា​បងប្អូន​ជា​ទី​ស្រឡាញ់​ ជា​ពិសេស​សម្រាប់​ខ្ញុំ​ រីឯ​សម្រាប់​អ្នក​វិញ​ គាត់​កាន់​តែ​ពិសេស​ជាង​អ្នក​ជា​ទី​ស្រឡាញ់​ទៅ​ទៀត​ ទាំង​ខាង​សាច់ឈាម​ និង​ក្នុង​ព្រះអម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 តែ​មិន​មែន​ជា​អ្នក​បម្រើ​ទៀត គឺ​ជា​បង‌ប្អូន​ស្ងួន‌ភ្ងា​វិញ ដែល​លើស​ជាង​អ្នក​បម្រើ​ទៅ​ទៀត ជា​ពិសេស​ចំពោះ​ខ្ញុំ ហើយ​ចំពោះ​អ្នក​កាន់​តែ​ពិសេស​ថែម​ទៀត ទាំង​ខាង​សាច់​ឈាម ទាំង​ខាង​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 មិន​មែន​ក្នុង​ឋានៈ​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ គឺ​ក្នុង​ឋានៈ​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់ ដូច្នេះ ប្រសើរ​ជាង​ខ្ញុំ​បម្រើ​ទៅ​ទៀត។ គាត់​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​យ៉ាង​ខ្លាំង​របស់​ខ្ញុំ ហើយ​ចំពោះ​លោក​ប្អូន គាត់​ក៏​រឹត​តែ​ជា​ទី​ស្រឡាញ់​ថែម​ទៀត ទាំង​ខាង​លោកីយ៍ ទាំង​ខាង​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តែ​មិន​មែន​ដូច​ជា​បាវ​បំរើ​ទៀត​ឡើយ គឺ​លើស​ជាង​បាវ​បំរើ​ទៅ​ទៀត ទុក​ដូច​ជា​ប្អូន​ស្ងួន‌ភ្ងា​វិញ គឺ​ដល់​ខ្ញុំ​ជា​ដើម ហើយ​ដល់​អ្នក តើ​លើស​ជាង​យ៉ាង​ណា​ទៅ ទាំង​ខាង​សាច់​ឈាម នឹង​ក្នុង​ព្រះ‌អម្ចាស់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 មិន​មែន​ក្នុង​ឋានៈ​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ គឺ​ក្នុង​ឋានៈ​ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់ ដូច្នេះ ប្រសើរ​ជាង​ខ្ញុំ​បម្រើ​ទៅ​ទៀត។ គាត់​ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​យ៉ាង​ខ្លាំង​របស់​ខ្ញុំ ហើយ​ចំពោះ​លោក​ប្អូន​គាត់​ក៏​រឹត​តែ​ជា​ទី​ស្រឡាញ់​ថែម​ទៀត ទាំង​ខាង​លោកីយ៍ ទាំង​ខាង​អ៊ីសា‌ជាអម្ចាស់។

សូមមើលជំពូក ចម្លង




ភីលេម៉ូន 1:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

“ប៉ុន្តែ​អ្នករាល់គ្នា​វិញ កុំឲ្យ​គេ​ហៅ​អ្នករាល់គ្នា​ថា ‘គ្រូ ’ ឡើយ ដ្បិត​គ្រូ​របស់អ្នករាល់គ្នា​មាន​តែម្នាក់គត់ ​ហើយ​អ្នក​ទាំងអស់គ្នា​ជា​បងប្អូន​នឹងគ្នា​។


ដូច្នេះ អាណានាស​ក៏​ចេញទៅ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​នោះ រួច​ដាក់​ដៃ​លើ​សូល និយាយថា​៖ “សូល​ជា​បងប្អូន​អើយ ព្រះអម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យមក គឺ​ព្រះយេស៊ូវ​ដែល​លេចមក​ដល់​អ្នក តាមផ្លូវ​ដែល​អ្នក​បាន​ធ្វើដំណើរមក​នោះ ដើម្បីឲ្យ​អ្នក​បាន​មើលឃើញវិញ ព្រមទាំង​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង”។


ជាការពិត ទាសករ​ដែល​ត្រូវបាន​ត្រាស់ហៅ​នៅក្នុង​ព្រះអម្ចាស់ ជា​មនុស្សមានសេរីភាព​របស់​ព្រះអម្ចាស់ ដូចគ្នាដែរ មនុស្សមានសេរីភាព​ដែល​ត្រូវបាន​ត្រាស់ហៅ ជា​ទាសករ​របស់​ព្រះ​គ្រីស្ទ​។


បាវបម្រើ​រាល់គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​ចៅហ្វាយ​នៅផែនដី​ក្នុង​គ្រប់ការទាំងអស់ មិនមែន​ដោយ​បម្រើតែពេលគេមើលឃើញ ដូចជា​ចង់ផ្គាប់ចិត្តមនុស្ស​ទេ គឺ​ដោយ​ចិត្ត​ស្មោះត្រង់​វិញ ទាំង​កោតខ្លាច​ព្រះអម្ចាស់​។


អ្នក​ដែល​មាន​ចៅហ្វាយ​ជា​អ្នកជឿ ក៏​កុំឲ្យ​មើលងាយ​ចៅហ្វាយ​ឡើយ ពីព្រោះ​ពួកគាត់​ជា​បងប្អូន​។ ផ្ទុយទៅវិញ ត្រូវ​បម្រើ​កាន់តែខ្លាំងឡើង ពីព្រោះ​ពួកគាត់​ជា​អ្នកជឿ និង​ជា​អ្នក​ដ៏ជាទីស្រឡាញ់​ដែល​ទទួលប្រយោជន៍​ពី​ការបម្រើដ៏ល្អ​។ ចូរ​បង្រៀន និង​ជំរុញទឹកចិត្ត​អំពី​សេចក្ដីទាំងនេះ​ចុះ​។


ដូច្នេះ បងប្អូន​ដ៏វិសុទ្ធ​ដែលជា​គូកន​ក្នុង​ការត្រាស់ហៅ​នៃស្ថានសួគ៌​អើយ​! ចូរ​ពិចារណា​អំពី​ទូត និង​មហាបូជាចារ្យ​នៃ​ពាក្យសារភាពជំនឿ​របស់យើង គឺ​ព្រះយេស៊ូវ​។


អស់អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នកនោះ​បាន​កើតមក​ពី​ព្រះ​។ អស់អ្នក​ដែល​ស្រឡាញ់​ព្រះបិតា​ដែល​បង្កើត​ខ្លួន​មក ក៏​ស្រឡាញ់​អ្នក​ដែល​កើតមក​ពី​ព្រះបិតា​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម