Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 «ព្រះ‌អម្ចាស់​អើយ! អ្នក​បម្រើ​របស់​ទូល‌បង្គំ ដេក​ស្លាប់​ដៃ​ស្លាប់​ជើង​នៅ​ឯ​ផ្ទះ វេទនា​ខ្លាំង​ណាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ថា៖ “ព្រះអម្ចាស់​អើយ អ្នកបម្រើ​របស់ទូលបង្គំ​ស្លាប់មួយចំហៀងខ្លួន ដេក​នៅ​ផ្ទះ​ទាំង​ឈឺចាប់​យ៉ាងខ្លាំង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 «លោកម្ចាស់​អើយ!​ បាវបម្រើ​ខ្ញុំ​ស្លាប់​ដៃ​ជើង​ ដេក​នៅ​ផ្ទះ​ វេទនា​ណាស់»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 «លោក​ម្ចាស់​អើយ! អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​ដេក​ស្ដូក‌ស្ដឹង​នៅ​ឯ​ផ្ទះ ទាំង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ព្រះ‌អម្ចាស់​អើយ បាវ​ទូលបង្គំ​វា​ស្លាប់​ដៃ​ស្លាប់​ជើង ដេក​នៅ​ផ្ទះ​វេទនា​ខ្លាំង​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

6 «អ៊ីសា‌ជាអម្ចាស់​អើយ! អ្នក​បម្រើ​របស់​ខ្ញុំ​ដេក​ស្ដូក‌ស្ដឹង​នៅ​ឯ​ផ្ទះ ទាំង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ឮ​សុស‌សាយ​ពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយ​គេ​នាំ​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ មាន​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​ប្រោស​គាត់​ឲ្យ​ជា»។


ពេល​នោះ មាន​គេ​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក​រក​ព្រះ‌អង្គ។ ពេល​ព្រះ‌យេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា៖ «កូន​អើយ! ចូរ​សង្ឃឹម​ឡើង កូន​បាន​ទទួល​ការ​អត់​ទោស​ពី​បាប​ហើយ»។


កាល​ទេវតា​ដែល​និយាយ​មក​កាន់​លោកបាន​ចេញ​ទៅ​ផុត លោក​ក៏​ហៅ​បាវ​បម្រើ​របស់​លោក​ពីរ​នាក់ និង​ទាហាន​ម្នាក់ ដែល​គោរព​កោត​ខ្លាច​ព្រះ ពី​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ក្រោមបញ្ជា​លោកឲ្យ​ចូល​មក


ដ្បិត​មាន​វិញ្ញាណ​អាក្រក់​បាន​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ឡើង​ជា​ខ្លាំង ហើយ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង និង​មនុស្ស​ខ្វិន​ជា​ច្រើនបាន​ជា។


នៅ​ទី​នោះ លោក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេនាស មាន​ជំងឺ​ស្លាប់​ដៃ​ជើង ដេកជាប់​នៅ​លើ​គ្រែអស់​ប្រាំបី​ឆ្នាំ​មក​ហើយ។


ក្នុង​សណ្ឋាន​នោះ គ្មាន​សាសន៍​ក្រិក និង​សាសន៍​យូដា ពួក​កាត់​ស្បែក និង​ពួក​មិន​កាត់​ស្បែក ពួក​មនុស្ស​ព្រៃ ពួក​ជនជាតិ​ភាគ​តិច អ្នក​បម្រើ ឬ​អ្នក​ជា​ទៀត​ឡើយ គឺ​ព្រះ‌គ្រីស្ទ​ជា​គ្រប់​ទាំង​អស់ ហើយ​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់!


ចៅ‌ហ្វាយ​រាល់​គ្នា​អើយ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​របស់​ខ្លួន​ដោយ​សុចរិត និង​យុត្តិ‌ធម៌​ចុះ ដោយ​ដឹង​ថា អ្នក​ក៏​មាន​ចៅ‌ហ្វាយ​ម្នាក់​នៅ​ស្ថាន‌សួគ៌​ដែរ។


អស់​អ្នក​ដែល​មាន​ចៅ‌ហ្វាយ​ជា​អ្នក​ជឿ មិន​ត្រូវ​មាន​ចិត្ត​មើល​ងាយ ដោយ​ហេតុ​ថា​គាត់​ជា​បង‌ប្អូន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​ចៅ‌ហ្វាយទាំង​នោះឲ្យ​រឹត​តែ​ប្រសើរ​ឡើង​ថែម​ទៀត ព្រោះ​អស់​អ្នក​ដែល​ទទួល​ការ​បម្រើ​ដ៏​ល្អ​របស់​គេ គឺ​ជា​ពួក​អ្នក​ជឿ និង​ជា​បង‌ប្អូន​ស្ងួន‌ភ្ងា។ ត្រូវ​បង្រៀន ហើយ​ដាស់​តឿន​សេចក្ដី​ទាំង​នេះ​ដល់​គេ​ចុះ។


តែ​មិន​មែន​ជា​អ្នក​បម្រើ​ទៀត គឺ​ជា​បង‌ប្អូន​ស្ងួន‌ភ្ងា​វិញ ដែល​លើស​ជាង​អ្នក​បម្រើ​ទៅ​ទៀត ជា​ពិសេស​ចំពោះ​ខ្ញុំ ហើយ​ចំពោះ​អ្នក​កាន់​តែ​ពិសេស​ថែម​ទៀត ទាំង​ខាង​សាច់​ឈាម ទាំង​ខាង​ព្រះ‌អម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម