រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំ ហើយធ្វើឲ្យទូលបង្គំក្រោកឡើងផង ដើម្បីឲ្យទូលបង្គំបានតបសងដល់ពួកគេ។
ម៉ាថាយ 5:43 - ព្រះគម្ពីរខ្មែរសាកល “អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលបានបង្គាប់មកថា: ‘ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក’។ Khmer Christian Bible អ្នករាល់គ្នាឮសេចក្ដីដែលបានបង្គាប់មកថា ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ហើយស្អប់សត្រូវរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា “ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាបានឮសេចក្ដី ដែលថ្លែងទុកមកថា «ចូរស្រឡាញ់អ្នកជិតខាងឯង តែស្អប់ខ្មាំងសត្រូវឯងវិញ» អាល់គីតាប «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា“ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក”។ |
រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំ ហើយធ្វើឲ្យទូលបង្គំក្រោកឡើងផង ដើម្បីឲ្យទូលបង្គំបានតបសងដល់ពួកគេ។
ត្រូវគោរពឪពុក និងម្ដាយរបស់អ្នក ហើយត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង” ។
“អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលត្រូវបានបង្គាប់ដល់មនុស្សសម័យបុរាណថា: ‘កុំសម្លាប់មនុស្ស។ អ្នកណាក៏ដោយដែលសម្លាប់មនុស្ស នឹងជួបការកាត់ទោស’។
ប៉ុន្តែប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមព្រះរាជក្រឹត្យវិន័យស្របតាមបទគម្ពីរដែលថា:“ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង” នោះអ្នករាល់គ្នាធ្វើបានល្អហើយ។
នេះជាសេចក្ដីបង្គាប់ដែលយើងបានទទួលពីព្រះគ្រីស្ទ គឺឲ្យអ្នកដែលស្រឡាញ់ព្រះ ស្រឡាញ់បងប្អូនរបស់ខ្លួនដែរ។