ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមើលស្ត្រីដោយមានតណ្ហាចំពោះនាង បានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។
ម៉ាថាយ 5:32 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលលែងប្រពន្ធរបស់ខ្លួន កំពុងធ្វើឲ្យនាងទៅជាមនុស្សផិតក្បត់ហើយ លើកលែងតែក្នុងករណីអំពើអសីលធម៌ខាងផ្លូវភេទ រីឯអ្នកណាក៏ដោយដែលរៀបការជាមួយស្ត្រីប្ដីលែង អ្នកនោះក៏កំពុងផិតក្បត់ដែរ។ Khmer Christian Bible ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកលែងប្រពន្ធដែលពុំបានផិតក្បត់ខ្លួន អ្នកនោះធ្វើឲ្យនាងផិតក្បត់ហើយ។ អ្នកណារៀបការនឹងស្ដ្រីប្ដីលែង អ្នកនោះក៏ផិតក្បត់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងប្រពន្ធដែលពុំបានផិតក្បត់ នោះនាំឲ្យនាងប្រព្រឹត្តអំពើផិតក្បត់ហើយ ហើយអ្នកណារៀបការនឹងស្ត្រីប្តីលែង អ្នកនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ ) បុរសនោះធ្វើឲ្យនាងទៅជាស្ត្រីផិតក្បត់ ប្រសិនបើនាងរៀបការម្ដងទៀត។ រីឯបុរសណារៀបការនឹងស្ត្រីប្ដីលែង បុរសនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ស្ត្រីណាដែលមិនផិតប្ដី បើប្ដីនោះលែងចេញ នោះឈ្មោះថា បានធ្វើឲ្យនាងទៅជាស្រីសំផឹងហើយ បើអ្នកណាយកស្ត្រីដែលប្ដីលែង ធ្វើជាប្រពន្ធ អ្នកនោះហៅថា ប្រព្រឹត្តសេចក្ដីកំផិតដែរ។ អាល់គីតាប រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើកលែងតែភរិយានោះរួមរស់ជាមួយបុរសផ្សេងក្រៅពីប្ដី) បុរសនោះធ្វើឲ្យនាងទៅជាស្ដ្រីផិតក្បត់ ប្រសិនបើនាងរៀបការម្ដងទៀត។ រីឯបុរសណារៀបការនឹងស្ដ្រីប្ដីលែង បុរសនោះក៏ប្រព្រឹត្ដអំពើផិតក្បត់ដែរ»។ |
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមើលស្ត្រីដោយមានតណ្ហាចំពោះនាង បានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។
“អស់អ្នកដែលលែងប្រពន្ធរបស់ខ្លួន ហើយរៀបការជាមួយស្ត្រីម្នាក់ទៀត អ្នកនោះកំពុងប្រព្រឹត្តអំពើផិតក្បត់ហើយ រីឯអ្នកដែលរៀបការជាមួយស្ត្រីប្ដីលែង អ្នកនោះក៏កំពុងប្រព្រឹត្តអំពើផិតក្បត់ដែរ។
ពេលនោះ មានសំឡេងមួយមកពីពពកនោះថា៖ “នេះជាបុត្ររបស់យើងដែលយើងបានជ្រើសរើស ចូរស្ដាប់តាមព្រះអង្គចុះ!”។
ដូច្នេះ ប្រសិនបើនាងទៅយកបុរសម្នាក់ទៀតនៅពេលដែលប្ដីនៅរស់ គេនឹងហៅនាងថា ស្ត្រីផិតក្បត់; ប៉ុន្តែប្រសិនបើប្ដីស្លាប់ហើយ នាងក៏រួចពីក្រឹត្យវិន័យនោះ ហើយទោះបីជានាងទៅយកបុរសម្នាក់ទៀត ក៏នាងមិនមែនជាស្ត្រីផិតក្បត់ដែរ។
ប្រពន្ធគ្មានសិទ្ធិលើរូបកាយរបស់ខ្លួនទេ គឺប្ដីវិញដែលមាន; ដូចគ្នាដែរ ប្ដីក៏គ្មានសិទ្ធិលើរូបកាយរបស់ខ្លួន គឺប្រពន្ធវិញដែលមាន។