Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 5:32 - Khmer Christian Bible

32 ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​ខ្លួន​ អ្នក​នោះ​ធ្វើ​ឲ្យ​នាង​ផិតក្បត់​ហើយ។​ អ្នកណា​រៀបការ​នឹង​ស្ដ្រី​ប្ដី​លែង​ អ្នក​នោះ​ក៏​ផិតក្បត់​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​លែង​ប្រពន្ធ​របស់​ខ្លួន កំពុង​ធ្វើឲ្យ​នាង​ទៅជា​មនុស្ស​ផិតក្បត់​ហើយ លើកលែងតែ​ក្នុង​ករណី​អំពើអសីលធម៌ខាងផ្លូវភេទ រីឯ​អ្នកណាក៏ដោយដែល​រៀបការ​ជាមួយ​ស្ត្រី​ប្ដីលែង អ្នកនោះ​ក៏​កំពុង​ផិតក្បត់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិត​ក្បត់ នោះ​នាំ​ឲ្យ​នាង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ហើយ ហើយ​អ្នក​ណា​រៀបការ​នឹង​ស្ត្រី​ប្តី​លែង អ្នក​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា​របស់​ខ្លួន (លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ ) បុរស​នោះ​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀបការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ស្ត្រី​ណា​ដែល​មិន​ផិត​ប្ដី បើ​ប្ដី​នោះ​លែង​ចេញ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្រី​សំផឹង​ហើយ បើ​អ្នក​ណា​យក​ស្ត្រី​ដែល​ប្ដី​លែង ធ្វើ​ជា​ប្រពន្ធ អ្នក​នោះ​ហៅ​ថា ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា​របស់​ខ្លួន (លើក‌លែង​តែ​ភរិយានោះរួម​រស់​ជា​មួយ​បុរសផ្សេងក្រៅពីប្ដី) បុរស​នោះ​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ដ្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀប‌ការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​រៀប‌ការ​នឹង​ស្ដ្រី​ប្ដី​លែង បុរស​នោះ​ក៏​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់​ដែរ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 5:32
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​សម្លឹង​មើល​ស្ដ្រី​ម្នាក់​ដោយ​ចិត្ដ​ស្រើប​ស្រាល​ចង់​បាន​នាង​ អ្នក​នោះ​បាន​ផិតក្បត់​ក្នុង​ចិត្ដ​ជាមួយ​នាង​រួច​ទៅ​ហើយ។​


អ្នកណា​ដែល​លែង​ប្រពន្ធ​របស់​ខ្លួន​ ហើយ​រៀបការ​នឹង​ស្ដ្រី​ម្នាក់​ទៀត​ នោះ​ផិត​ក្បត់​ហើយ​ ឯ​បុរស​ណា​ដែល​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង​ នោះ​ក៏​ផិត​ក្បត់​ដែរ។​


ហើយ​មើល៍​ មាន​បុរស​ពីរ​នាក់​កំពុង​សន្ទនា​ជាមួយ​ព្រះអង្គ​ គឺ​ជា​លោក​ម៉ូសេ​ និង​លោក​អេលីយ៉ា​


រួច​មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា៖​ «នេះ​ជា​បុត្រ​របស់​យើង​ដែល​យើង​បាន​ជ្រើស​រើស​ ចូរ​ស្ដាប់​តាម​ព្រះអង្គ​ចុះ!»​


ដូច្នេះ​ បើ​នាង​ទៅ​យក​ប្ដី​ម្នាក់​ទៀត​ នៅ​ពេល​ប្ដី​នៅ​រស់នៅ​ឡើយ​ នោះ​គេ​ហៅ​នាង​ថា​ស្ដ្រី​ផិត​ក្បត់​ ប៉ុន្ដែ​បើ​ប្ដី​ស្លាប់​ នោះ​នាង​បាន​រួច​ពី​ក្រឹត្យវិន័យ​ហើយ​ ដូច្នេះ​ ទោះបី​នាង​ទៅ​យក​ប្ដី​ម្នាក់​ទៀត​ ក៏​នាង​មិន​មែន​ជា​ស្ដ្រី​ផិត​ក្បត់​ដែរ។​


ប្រពន្ធ​គ្មាន​សិទ្ធិ​អំណាច​លើ​រូបកាយ​របស់​ខ្លួន​ទៀត​ឡើយ​ ប៉ុន្ដែ​គឺ​ប្ដី​វិញ​ រីឯ​ប្ដី​ក៏​គ្មាន​សិទ្ធិ​អំណាច​លើ​រូបកាយ​របស់​ខ្លួន​ដែរ​ ប៉ុន្ដែ​គឺ​ប្រពន្ធ​វិញ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម