Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 5:33 - ព្រះគម្ពីរខ្មែរសាកល

33 “មួយវិញទៀត អ្នករាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​ដល់​មនុស្ស​សម័យបុរាណ​ថា​:‘កុំ​ស្បថដោយកុហក​។ ចូរ​ធ្វើតាម​ពាក្យសម្បថ​របស់អ្នក​ចំពោះ​ព្រះអម្ចាស់’ ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 មួយ​ទៀត​ អ្នក​រាល់គ្នា​បាន​ឮសេចក្ដី​ដែល​បាន​បង្គាប់​ដល់​មនុស្ស​ជំនាន់មុន​ថា​ កុំ​ប្រព្រឹត្ត​ខុស​សម្បថ​ឲ្យ​សោះ​ ប៉ុន្ដែ​ត្រូវ​ធ្វើ​តាម​សម្បថ​ដែល​បាន​ស្បថ​ចំពោះ​ព្រះអម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 «មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ប្រាប់​ដល់​មនុស្ស​ពី​បុរាណ​ថា "កុំ​ស្បថ​កុហក​ឲ្យ​សោះ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សម្បថ ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់" ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស*​ថា: “កុំ​បំភ្លេច​ពាក្យ​សម្បថ​ចោល​ឡើយ។ ត្រូវ​តែ​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សំដែង​មក​ដល់​មនុស្ស​ពី​ដើម​ថា «កុំ​ឲ្យ​ស្បថ​កុហក​ឡើយ គឺ​ត្រូវ​ឲ្យ​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ស្បថ​នឹង​ព្រះ‌អម្ចាស់»

សូមមើលជំពូក ចម្លង

អាល់គីតាប

33 «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស​ថាៈ “កុំ​បំភ្លេច​ពាក្យ​សម្បថ​ចោល​ឡើយ។ ត្រូវ​តែ​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​អុលឡោះ‌ជាអម្ចាស់”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 5:33
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ថ្វាយ​តង្វាយអរព្រះគុណ​ដល់​ព្រះ ហើយ​លាបំណន់​ដែល​អ្នក​បានបន់ ដល់​ព្រះ​ដ៏ខ្ពស់បំផុត​ចុះ​។


ចូរ​បន់ ហើយ​លាបំណន់​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នករាល់គ្នា ចូរឲ្យ​អស់អ្នក​ដែលនៅ​ជុំវិញ​ព្រះអង្គ នាំ​តង្វាយ​មក​ថ្វាយ​ព្រះអង្គដែល​គួរឲ្យកោតខ្លាច​ចុះ​!


“អ្នករាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​ត្រូវ​បាន​បង្គាប់​ដល់​មនុស្ស​សម័យបុរាណ​ថា​: ‘កុំ​សម្លាប់មនុស្ស​។ ​អ្នកណាក៏ដោយដែល​សម្លាប់មនុស្ស នឹង​ជួប​ការកាត់ទោស’។


“អ្នករាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក ថា​:‘កុំ​ផិតក្បត់’ ។


មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សស្រឡាញ់ភេទដូចគ្នា អ្នកជួញដូរមនុស្ស អ្នកភូតភរ អ្នក​ស្បថដោយកុហក ព្រមទាំង​អ្នកណា​ផ្សេងទៀត​ដែល​ប្រឆាំង​នឹង​សេចក្ដីបង្រៀន​ដ៏ត្រឹមត្រូវ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម