មានហ្វូងមនុស្សជាច្រើនបានផ្ដុំគ្នានៅជុំវិញព្រះអង្គ ដូច្នេះព្រះអង្គក៏យាងទៅគង់ចុះក្នុងទូក រីឯហ្វូងមនុស្សទាំងមូលឈរនៅតាមមាត់បឹង។
ម៉ាថាយ 5:1 - ព្រះគម្ពីរខ្មែរសាកល នៅពេលទតឃើញហ្វូងមនុស្សទាំងនេះ ព្រះយេស៊ូវក៏យាងឡើងទៅលើភ្នំ។ ក្រោយពីព្រះអង្គគង់ចុះ ពួកសិស្សរបស់ព្រះអង្គចូលមកជិតព្រះអង្គ Khmer Christian Bible កាលបានឃើញបណ្ដាជន ព្រះអង្គក៏យាងឡើងលើភ្នំ ហើយអង្គុយចុះ ពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះយេស៊ូវទតឃើញមហាជនទាំងនេះ ព្រះអង្គក៏យាងឡើងទៅលើភ្នំ កាលបានគង់ចុះហើយ ពួកសិស្សក៏ចូលមករកព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូទតឃើញមហាជនទាំងនេះ ព្រះអង្គយាងឡើងទៅលើភ្នំ រួចព្រះអង្គគង់នៅទីនោះ។ សិស្ស*នាំគ្នាចូលមកគាល់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានឃើញហ្វូងមនុស្ស ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចកាលបានគង់ចុះហើយ នោះពួកសិស្សចូលមកឯទ្រង់ អាល់គីតាប អ៊ីសាឃើញមហាជនទាំងនេះ គាត់ឡើងទៅលើភ្នំ រួចគាត់នៅទីនោះ។ សិស្សនាំគ្នាចូលមកជួបគាត់ |
មានហ្វូងមនុស្សជាច្រើនបានផ្ដុំគ្នានៅជុំវិញព្រះអង្គ ដូច្នេះព្រះអង្គក៏យាងទៅគង់ចុះក្នុងទូក រីឯហ្វូងមនុស្សទាំងមូលឈរនៅតាមមាត់បឹង។
មានហ្វូងមនុស្សជាច្រើនពីកាលីឡេ ដេកាប៉ូលី យេរូសាឡិម យូឌា និងខាងនាយទន្លេយ័រដាន់ មកតាមព្រះអង្គ៕
បន្ទាប់មក ព្រះយេស៊ូវយាងឡើងទៅលើភ្នំ ហើយហៅអ្នកដែលព្រះអង្គសព្វព្រះទ័យមក ពួកគេក៏មកឯព្រះអង្គ
ព្រះយេស៊ូវយាងចូលក្នុងផ្ទះ ហ្វូងមនុស្សក៏មកផ្ដុំគ្នាម្ដងទៀត ធ្វើឲ្យព្រះអង្គ និងពួកសិស្សមិនអាចហូបអាហារបាន។
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្រៀននៅមាត់បឹងម្ដងទៀត។ មានហ្វូងមនុស្សមួយក្រុមធំបានផ្ដុំគ្នានៅជុំវិញព្រះអង្គ ដូច្នេះព្រះអង្គក៏យាងទៅគង់ចុះក្នុងទូកនៅមាត់បឹង រីឯហ្វូងមនុស្សទាំងមូលក៏នៅលើគោកតាមមាត់បឹង។
នៅគ្រានោះ ព្រះយេស៊ូវយាងចេញទៅភ្នំដើម្បីអធិស្ឋាន ហើយព្រះអង្គទ្រង់អធិស្ឋានទៅព្រះពេញមួយយប់។
នៅពេលយាងចុះមកពីភ្នំវិញជាមួយពួកសិស្ស ព្រះយេស៊ូវទ្រង់ឈរនៅកន្លែងរាបស្មើ។ នៅទីនោះ មានសិស្សរបស់ព្រះអង្គជាច្រើន និងហ្វូងមនុស្សមួយក្រុមធំដែលមកពីទូទាំងយូឌា និងយេរូសាឡិម ហើយពីទីរ៉ុស និងស៊ីដូន ដែលជាតំបន់មាត់សមុទ្រ។
ព្រះយេស៊ូវទ្រង់ងើបព្រះនេត្រទៅពួកសិស្សរបស់ព្រះអង្គ ហើយមានបន្ទូលថា៖ “មានពរហើយ អ្នកដែលក្រខ្សត់ ដ្បិតអាណាចក្ររបស់ព្រះជារបស់អ្នករាល់គ្នា។
ប្រមាណជាប្រាំបីថ្ងៃក្រោយពីថ្លែងព្រះបន្ទូលទាំងនេះ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ូហាន និងយ៉ាកុបទៅជាមួយ ហើយយាងឡើងទៅលើភ្នំមួយ ដើម្បីអធិស្ឋាន។
ព្រះយេស៊ូវទ្រង់ជ្រាបថា ពួកគេរៀបនឹងមកចាប់ព្រះអង្គឲ្យធ្វើជាស្ដេច ដូច្នេះព្រះអង្គយាងចាកចេញទៅភ្នំម្ដងទៀតតែព្រះអង្គឯង។