Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 4:25 - ព្រះគម្ពីរខ្មែរសាកល

25 មាន​ហ្វូងមនុស្ស​ជាច្រើន​ពី​កាលីឡេ ដេកាប៉ូលី យេរូសាឡិម យូឌា និង​ខាងនាយ​ទន្លេយ័រដាន់ មកតាម​ព្រះអង្គ​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 បណ្ដាជន​ច្រើន​កុះករ​មក​ពី​ស្រុក​កា​លីឡេ​ ស្រុក​ដេកាប៉ូល​ ក្រុង​យេរូសាឡិម​ ស្រុក​យូដា​ និង​ស្រុក​នៅ​ឯ​នាយ​អូរ​យ័រដាន់​បាន​ដើរ​តាម​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 មាន​មហា‌ជន​ច្រើន​កុះករ មក​ពី​ស្រុក​កាលីឡេ ស្រុក​ដេកាប៉ូល ក្រុង​យេរូ‌សាឡិម ស្រុក​យូដា និង​ពី​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 មាន​មហា‌ជន​ជា​ច្រើន​ពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ក្រុង​យេរូ‌សាឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រដាន់ នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 មាន​មនុស្ស​កក‌កុញ​ជាប់​តាម​ទ្រង់ គឺ​ជា​មនុស្ស​ដែល​មក​ពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ពី​ក្រុង​យេរូ‌សាឡិម ពី​ស្រុក​យូដា ហើយ​ពី​ខាង​នាយ​ទន្លេ​យ័រដាន់។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 មាន​មហា‌ជន​ជា​ច្រើន ពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ក្រុង​យេរូ‌សាឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ នាំ​គ្នា​ដើរ​តាម​អ៊ីសា។

សូមមើលជំពូក ចម្លង




ម៉ាថាយ 4:25
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ជ្រាប​អំពីការនេះ ព្រះយេស៊ូវ​ក៏​យាង​ចាកចេញ​ពីទីនោះ​។ មាន​ហ្វូងមនុស្ស​ជាច្រើន​ទៅតាម​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​ទាំងអស់គ្នា


មាន​ហ្វូងមនុស្ស​ជាច្រើន​ទៅតាម​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​នៅ​ទីនោះ​។


“ដែនដី​សាប់យូឡូន និង​ដែនដី​ណែបថាលី ផ្លូវ​ទៅកាន់​បឹង ខាងនាយ​ទន្លេយ័រដាន់ គឺ​កាលីឡេ​របស់​សាសន៍ដទៃ​——


នៅពេល​ទត​ឃើញ​ហ្វូងមនុស្ស​ទាំងនេះ ព្រះយេស៊ូវ​ក៏​យាង​ឡើងទៅ​លើ​ភ្នំ​។ ក្រោយពី​ព្រះអង្គ​គង់ចុះ ពួក​សិស្ស​របស់​ព្រះអង្គ​ចូលមកជិត​ព្រះអង្គ


នៅពេល​ព្រះយេស៊ូវ​យាង​ចុះមក​ពី​ភ្នំ ហ្វូងមនុស្ស​ជាច្រើន​ក៏​ទៅតាម​ព្រះអង្គ​។


គាត់​ក៏​ចេញទៅ ហើយ​ចាប់ផ្ដើម​ប្រកាស​នៅ​ដេកាប៉ូលី​ថា ព្រះយេស៊ូវ​បាន​ធ្វើ​យ៉ាងណា​ដល់​គាត់​។ មនុស្ស​ទាំងអស់​ក៏​ភ្ញាក់ផ្អើល​។


លុះដល់​ថ្ងៃសប្ប័ទ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​បង្រៀន​នៅក្នុង​សាលាប្រជុំ​។ មនុស្ស​ជាច្រើន​ដែល​កំពុង​ស្ដាប់​ក៏​ស្ងើច ទាំង​ពោលថា​៖ “តើ​អ្នកនេះ​បាន​សេចក្ដី​ទាំងនេះ​មក​ពីណា​? ប្រាជ្ញា​ដែល​ប្រទាន​ដល់​អ្នកនេះ​ជា​អ្វី​? ការអស្ចារ្យ​បែបនេះ​កើតឡើង​ដោយ​ដៃ​របស់​គាត់​យ៉ាងដូចម្ដេច​?


ព្រះយេស៊ូវ​យាង​ចេញ​ពី​ស្រុក​ទីរ៉ុស ហើយ​យាង​កាត់​ស៊ីដូន ទៅ​បឹង​កាលីឡេ​វិញ តាម​ស្រុក​ដេកាប៉ូលី​។


នៅពេល​យាង​ចុះមក​ពីភ្នំវិញ​ជាមួយ​ពួកសិស្ស ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​កន្លែង​រាបស្មើ​។ នៅទីនោះ មាន​សិស្ស​របស់​ព្រះអង្គ​ជាច្រើន និង​ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​មកពី​ទូទាំង​យូឌា និង​យេរូសាឡិម ហើយ​ពី​ទីរ៉ុស និង​ស៊ីដូន ដែលជា​តំបន់មាត់សមុទ្រ​។


ហ្វូងមនុស្ស​ទាំងមូល​ក៏​ព្យាយាម​ពាល់​ព្រះអង្គ ពីព្រោះ​មាន​ព្រះចេស្ដា​ចេញ​ពី​ព្រះអង្គ ហើយ​ប្រោស​គេ​ទាំងអស់គ្នា​ឲ្យជា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម