នៅគ្រានោះ ព្រះយេហូវ៉ាមានបន្ទូលតាមរយៈអេសាយកូនរបស់អ័ម៉ូសថា៖ “ចូរទៅ ហើយដោះក្រណាត់ធ្មៃចេញពីចង្កេះរបស់អ្នក ព្រមទាំងដោះស្បែកជើងរបស់អ្នកចេញពីជើងអ្នកចុះ”។ គាត់ក៏ធ្វើដូច្នោះ គឺដើរអាក្រាត ទាំងជើងទទេ។
ម៉ាថាយ 3:4 - ព្រះគម្ពីរខ្មែរសាកល យ៉ូហាននេះឯង ស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ និងពាក់ខ្សែក្រវាត់ស្បែកនៅចង្កេះ រីឯអាហាររបស់គាត់ជាកណ្ដូប និងទឹកឃ្មុំព្រៃ។ Khmer Christian Bible លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ និងខ្សែក្រវាត់ស្បែកនៅនឹងចង្កេះ ហើយគាត់បរិភោគកណ្ដូប និងទឹកឃ្មុំព្រៃជាអាហារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ មានខ្សែក្រវាត់ស្បែកនៅនឹងចង្កេះ លោកបរិភោគកណ្តូប និងទឹកឃ្មុំព្រៃជាអាហារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្ដូប និងទឹកឃ្មុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ូហាននេះ គាត់ពាក់អាវរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏មានកណ្តូប នឹងទឹកឃ្មុំព្រៃជាអាហារ។ អាល់គីតាប យ៉ះយ៉ា មានសម្លៀកបំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ គាត់បរិភោគកណ្ដូប និងទឹកឃ្មុំ។ |
នៅគ្រានោះ ព្រះយេហូវ៉ាមានបន្ទូលតាមរយៈអេសាយកូនរបស់អ័ម៉ូសថា៖ “ចូរទៅ ហើយដោះក្រណាត់ធ្មៃចេញពីចង្កេះរបស់អ្នក ព្រមទាំងដោះស្បែកជើងរបស់អ្នកចេញពីជើងអ្នកចុះ”។ គាត់ក៏ធ្វើដូច្នោះ គឺដើរអាក្រាត ទាំងជើងទទេ។
នៅថ្ងៃនោះ ព្យាការីគ្រប់គ្នានឹងអាម៉ាស់មុខចំពោះនិមិត្តរបស់ខ្លួន ក្នុងកាលដែលពួកគេព្យាករ ហើយពួកគេនឹងមិនពាក់អាវរោមសត្វដើម្បីបោកបញ្ឆោតគេទៀតឡើយ។
មើល៍! យើងនឹងចាត់ព្យាការីអេលីយ៉ាឲ្យមកឯអ្នករាល់គ្នា មុនថ្ងៃដ៏ធំឧត្ដម និងគួរឲ្យខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់។
បើមិនដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? ទៅមើលមនុស្សដែលដណ្ដប់ដោយសម្លៀកបំពាក់ទន់ៗឬ? មើល៍! អ្នកដែលស្លៀកសម្លៀកបំពាក់ទន់ៗ គេនៅក្នុងដំណាក់ស្ដេចទេ។
យ៉ូហានស្លៀកសម្លៀកបំពាក់រោមអូដ្ឋ និងពាក់ខ្សែក្រវាត់ស្បែកនៅចង្កេះ ហើយហូបកណ្ដូប និងទឹកឃ្មុំព្រៃ។
កូននោះនឹងនាំមុខព្រះអង្គ ដោយវិញ្ញាណនិងអំណាចរបស់អេលីយ៉ា ដើម្បីធ្វើឲ្យចិត្តរបស់ឪពុកបែរមករកកូនវិញ ហើយធ្វើឲ្យពួកមិនស្ដាប់បង្គាប់បែរមករកប្រាជ្ញារបស់មនុស្សសុចរិតវិញ ក្នុងបំណងត្រៀមប្រជារាស្ត្រដែលបានរៀបចំទុកជាស្រេចថ្វាយព្រះអម្ចាស់”។
យើងនឹងឲ្យអំណាចដល់សាក្សីពីរនាក់របស់យើង ហើយពួកគេនឹងថ្លែងព្រះបន្ទូលអស់មួយពាន់ពីររយហុកសិបថ្ងៃ ដោយពាក់ក្រណាត់ធ្មៃ”។