គេយកថ្មមួយមកដាក់លើមាត់រូងនោះ ហើយស្ដេចក៏ប្រថាប់ត្រាលើវាដោយព្រះទម្រង់របស់ទ្រង់ និងដោយចិញ្ចៀនត្រារបស់ពួកនាម៉ឺនទ្រង់ ដើម្បីកុំឲ្យដំណើរទាក់ទងនឹងដានីយ៉ែលត្រូវបានផ្លាស់ប្ដូរឡើយ។
ម៉ាថាយ 27:66 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេក៏ចាកចេញទៅចាត់ចែងការពារផ្នូរឲ្យតឹងរ៉ឹង ដោយបិទត្រាលើថ្មនៅមាត់រូងផ្នូរ ទាំងមានទាហានយាមផង៕ Khmer Christian Bible ពួកគេក៏ចេញទៅ ហើយដាក់អ្នកយាមឲ្យយាមផ្នូរ និងបានបោះត្រានៅលើថ្មបិទផ្នូរនោះទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏ទៅ ហើយបិទផ្នូរចំណាំ រួចដាក់ទាហានឲ្យយាមការពារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេក៏នាំគ្នាចេញទៅចាត់ចែងឲ្យយាមផ្នូរ គឺភ្ជិតផ្នូរ បោះត្រាពីលើ និងដាក់ទាហានឲ្យនៅយាមផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេក៏ទៅបិទចំណាំធ្វើឲ្យមាំមួន ហើយដាក់គ្នាឲ្យចាំយាមផង។ អាល់គីតាប ពួកគេក៏នាំគ្នាចេញទៅចាត់ចែងឲ្យយាមផ្នូរ គឺភ្ជិតផ្នូរ បោះត្រាពីលើ និងដាក់ទាហានឲ្យនៅយាមផង។ |
គេយកថ្មមួយមកដាក់លើមាត់រូងនោះ ហើយស្ដេចក៏ប្រថាប់ត្រាលើវាដោយព្រះទម្រង់របស់ទ្រង់ និងដោយចិញ្ចៀនត្រារបស់ពួកនាម៉ឺនទ្រង់ ដើម្បីកុំឲ្យដំណើរទាក់ទងនឹងដានីយ៉ែលត្រូវបានផ្លាស់ប្ដូរឡើយ។
រួចដាក់ក្នុងរូងផ្នូរថ្មីរបស់គាត់ ដែលគាត់បានដាប់លុងក្នុងថ្មដា។ បន្ទាប់ពីប្រមៀលថ្មដ៏ធំមួយខ្ទប់នឹងមាត់រូង គាត់ក៏ចាកចេញទៅ។
ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “អស់លោកយកទាហានយាមទៅ។ ចូរទៅការពារឲ្យតឹងរ៉ឹងតាមដែលអស់លោកអាចធ្វើបានចុះ”។
ខណៈដែលពួកនាងចេញទៅ មើល៍! មានទាហានយាមខ្លះបានចូលទៅក្នុងទីក្រុង រាយការណ៍ដល់ពួកនាយកបូជាចារ្យអំពីអ្វីៗទាំងអស់ដែលបានកើតឡើង។
ពេលនោះ មើល៍! មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ពីព្រោះទូតសួគ៌របស់ព្រះអម្ចាស់បានចុះមកពីលើមេឃ ហើយចូលទៅប្រមៀលថ្មចេញ រួចអង្គុយលើថ្មនោះ។
ដ្បិតថ្មនោះធំសម្បើមណាស់។ ប៉ុន្តែនៅពេលងើបភ្នែកមើល ពួកនាងក៏ឃើញថា ថ្មនោះត្រូវបានប្រមៀលចេញហើយ។
នៅថ្ងៃទីមួយនៃសប្ដាហ៍ ម៉ារាអ្នកម៉ាក់ដាឡាមករូងផ្នូរពីព្រលឹម ទាំងងងឹតនៅឡើយ ក៏ឃើញថាថ្មត្រូវបានយកចេញពីមាត់រូងហើយ។
យ៉ាងណាមិញ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានបោះត្រាដូច្នេះថា: “ព្រះអម្ចាស់ស្គាល់អ្នកដែលជារបស់អង្គទ្រង់” ហើយថា: “អស់អ្នកដែលហៅព្រះនាមរបស់ព្រះអម្ចាស់ ចូរចាកចេញពីសេចក្ដីទុច្ចរិតទៅ”។
ដោយទម្លាក់វាទៅក្នុងរណ្ដៅគ្មានបាត ហើយបិទមាត់រណ្ដៅ ព្រមទាំងបិទត្រា ដើម្បីកុំឲ្យវាបោកបញ្ឆោតប្រជាជាតិនានាទៀត រហូតទាល់តែផុតមួយពាន់ឆ្នាំនោះទៅ។ បន្ទាប់ពីការទាំងនេះ វាត្រូវតែត្រូវបានដោះលែងមួយរយៈខ្លី។